បម្លែងយុទ្ធសាស្ត្រទិន្នន័យរបស់អ្នក៖ ការបែងចែកទិន្នន័យដែលច្នៃប្រឌិត សម្រាប់អាជីវកម្មសម័យថ្មី
Hang Chhengly
JULY 21 2024
PR
2 mins read

នៅរសៀលថ្ងៃទី 19 ខែកក្កដា ឆ្នាំ 2024 នៅអគារ Morgan Tower ក្នុងរាជធានីភ្នំពេញ មានការរៀបចំសិក្ខាសាលា រួមគ្នាមួយរវាងក្រុមហ៊ុនហ្រ្វែងគ្លីនវ័ន ឌីស្រ្ទីប្យ៊ូសិន (FranklinOne Distribution) និងក្រុមហ៊ុន វារ៉ូនីស (Varonis)។2.fd 

គួររំលឹកថាក្រុមហ៊ុន FranklinOne Distribution ត្រូវបានក្រុមហ៊ុនVaronisជ្រើសរើសធ្វើជាអ្នកចែកចាយផលិតផលរបស់ខ្លួនប្រចាំនៅកម្ពុជាតែមួយគត់។ Varonisគឺជាក្រុមហ៊ុនដែលជួយរក្សាទិន្នន័យឱ្យមានសុវត្ថិភាពបំពាក់ដោយសមត្ថភាពពិសេសដែលអាចតាមដានសកម្មភាពមិនប្រក្រតីផ្ដល់សញ្ញាអាសន្នហើយនិងមានចំណាត់ការដោយស្វ័យប្រវត្តិ។ 

កម្មវិធីត្រូវបានអញ្ជើញចូលរួមដោយដៃគូពាណិជ្ជកម្ម​​ជាច្រើនរបស់ក្រុមហ៊ុនFranklinOneដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាហើយសុទ្ធសឹងជាក្រុមហ៊ុនដែលផ្តោតសំខាន់វិស័យសុវត្ថិភាពសាយប៊័រ (cybersecurity),និងពីសំណាក់អតិថិជនជាច្រើនមកពីស្ថាប័នសំខាន់ៗដូចជាធនាគារក្រុមហ៊ុន‌ឯកជន និងអង្គភាពផលិតកម្មធំៗផងដែរ។10.fd

ជាកិច្ចចាប់ផ្តើមនៃកម្មវិធី ថ្លែងដោយលោកស្រី គឹម កល្យាណ នាយកប្រតិបត្តិក្រុមហ៊ុន FranklinOne លោកស្រីបានសម្តែងនូវមោទនភាពជាខ្លាំងដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានទំនុកចិត្តពីក្រុមហ៊ុន Varonis ដែលជាក្រុមហ៊ុននាំមុខគេទៅលើ Data Security Platform វាយតំលៃដោយក្រុមហ៊ុនហ្វ័រ៉េស្ទើរ (Forester)។ចំណែកក្រុមហ៊ុនលោកស្រីផ្ទាល់គឺជាក្រុមហ៊ុនចែកចាយបច្ចេកវិទ្យាពត៌មានជាពិសេសផ្ដោតសំខាន់ទៅលើcybersecurityតែម្ដង។ 4.fd

ហេតុផលដែលលោកស្រីចាប់យកផលិតផលផ្នែកនេះដោយមើលឃើញពីការវិវត្តន៍យ៉ាងលឿននៃរលកបច្ចេកវិទ្យាហើយសុវត្ថិភាពសាយប៊័របានក្លាយជាបរិបទដ៏សំខាន់ដែលត្រូវយកចិត្តទុកដាក់។ លោកស្រីសង្ឃឹមថាក្រុមហ៊ុនរបស់លោកស្រីនឹងអាចរួមចំណែកមួយផ្នែកក្នុងការអភិវឌ្ឍន៍ប្រទេសកម្ពុជាស្របទៅតាមទិសដៅសកល។

បន្ទាប់មកលោក Shing​ Ping Loi ដែលជាអ្នកតំណាងរបស់ក្រុមហ៊ុន Varonis និងជាប្រធានគ្រប់គ្រងលើតំបន់អាស៊ាន និងប្រទេសចិន (Country Manager, ASEAN and Greater China) បានថ្លែងអំណរគុណដល់អតិថិជនទាំងអស់ដែលបានអញ្ជើញចូលរួម។ 3.fdលើសពីនោះលោកក៏បានធ្វើការបង្ហាញជូនយ៉ាងក្បោះក្បាយនូវសមត្ថភាពពិសេសរបស់ Varonis ដែលរួមមាន ការរក្សាសុវត្ថិភាពទិន្ន័យពីការគំរាមកំហែងសាយប៊័រ និងការបែកធ្លាយផ្សេងៗ ធានាការអនុលោមតាមតម្រូវការបទប្បញ្ញត្តិ ក៏ដូចជាការវិភាគទៅលើទិន្ន័យយ៉ាងស៊ីជំរៅសំរាប់ស្ថាប័ន ធ្វើអោយអតិថិជនដែលអញ្ជើញចូលរួមមានចំណាប់អារម្មណ៍ជាខ្លាំង។6.fd

លោក Antonio Soriano ដែលជាអ្នកបច្ចេកទេសរបស់ក្រុមហ៊ុន Varonis ក៏បានធ្វើការបង្ហាញជូនជាក់ស្ដែងនូវអ្វីដែល Varonis អាចធ្វើបាន ខណៈនោះដែរក៏មានមតិ និងសំនួរជាច្រើនពីសំណាក់អតិថិជន ដែលញ៉ាំងអោយឃើញថាមានអតិថិជនជាច្រើនដែលកំពុងជួបការលំបាកក្នុងការថែរក្សា និងការពារទិន្ន័យរបស់ពូកគេ។ 9.fd

ចុងបញ្ចប់នៃកម្មវីធីក៏មានការចាប់រង្វាន់អនុស្សារីយ៍ ក៏ដូចជាការរៀបចំនូវអាហារពេលថ្ងៃត្រង់និង អាហារពេលល្ងាចយ៉ាងឆ្ងាញ់ពិសារ អមដោយការជជែកផ្លាស់ប្ដូរយោបល់ជាមួយអតិថិជន​ និងដៃគូរលក់បន្តទាំងអស់ដែលបានអញ្ជើញចូលរួមផងដែរ។5.fd

11.fdក្រៅពីផលិតផល Varonis ក្រុមហ៊ុន FranklinOne ក៏ជាដៃគូពាណិជ្ជកម្មរបស់ក្រុមហ៊ុន Milestone System, ក្រុមហ៊ុន SentinelOne ក្រុមហ៊ុន Blancco និង ក្រុមហ៊ុន Netskope ផងដែរ។ 7.fdផលិតផលទាំងនោះមានផ្ដល់ជូនអតិថិជននួវកម្មវិធី EDR/XDR, AD Security, Deception, SIEM, open-platform Video Management Software (VMS), Data Sanitization, Data Loss Prevention, Secured Web Gateway, ZTNA, CASB និងកម្មវិធីផ្សេងៗទៀត។8.fd

 

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia