​ច្បាស់​ការហើយ​​​!​​​ Ford ​​​បង្ហាញ​​ឡាន​អគ្គិសនី​ថ្មី​​​​មួយ​ទៀត​​ហើយ​​ ​​​​​​​​​មាន​តម្លៃ​​​​​​​​​​​តិច​ជាង​ ៥ម៉ឺន​ដុល្លារ ​​​​​ ​​​​​​​​​​​
Pheakdey Prem
MARCH 22 2023
យានយន្ត
543 views
2 mins read

ថ្មី​ៗ នេះ​ Ford ទើប​​​​តែ​​បង្ហា​ញ​​​ឡាន​អគ្គិសនី​​​ថ្មី​​ ម៉ូដែល​​​​​​​​​​​មួយ​ទៀត​​​​ហើយ​ ​ដោយ​បាន​​​សម្រេច​ចិត្ត​​យក​​នូវ​ម៉ូដែល​ឡាន​ Ford Explorer ​យក​មក​កែកុន​ថ្មី​ ​បំពាក់​ជាមួយ​​​នឹងគ្រឿង​អគ្គិសនី​​​ ​ដើម្បីធ្វើ​ឲ្យ​ទៅ​ជា​​ឡាន​​​​​​អគ្គិសនី​​​​​ប្រភេទ​​ SUV ​ខ្នាត​កណ្ដាលថ្មី​​​មួយ​​ទៀត​​​​​​​ដែល​មាន​​តម្លៃ​តិច​ជាង ៥ម៉ឺនដុល្លារ​ ​ខណ​:ដែល​បច្ចុប្បន្ន​​ Ford មាន​ឡា​ន​អគ្គិសនី​​ចំនួន​ ៣ម៉ូដែល​ ដូចជា​ Ford lightning F-150 និង​ Mustang Mach-E ​ និង​ Ford E-Transit ។

Ford-electric-Explorer-SUV

​បើ​យោង​តាម​ប្រភព​​ពី​ ​​Electrek.co បានឲ្យ​​ដឹង​ថា ថ្មី​ៗ​នេះ Ford ទើប​​បាន​បង្ហាញ​នូវ​​​​​​​​​​​​​​​​​​​​​ឡាន​អគ្គិសនី​ថ្មី​ស្រឡាញ​​មួយ​ទៀត កាល​ពី​ថ្ងៃ​ទី​២១ ខែ​មីនា​ ឆ្នាំ២០២៣ ​​​​​​​​​​​​ដែល​ជា​​​ឡាន​​អគ្គិសនី​ប្រភេទ SUV ខ្នាត​កណ្ដាល​ ​​ហើយ​នោះ​គឺជា​ Ford Explorer ដែល​ក្រុម​ហ៊ុន​បាន​ជ្រើស​រើស​ជា​​​​​បង​ធំ​​​​​​​​​​​​​​​​​​​នៃ​​​ឡានប្រភេទ​​ mid-size SUV ​​របស់​ Ford ​។

Ford-electric-Explorer-SUV-1

​​​​​​​​​សម្រាប់​ឡាន​អគ្គិសនី​​​​ថ្មី​នេះ Ford និយាយ​ថា​ នឹងយក​ទៅ​ផលិត​​នៅ​​​ឯ​រោង​ចក្រ​​​​​ធំ​ Cologne EV ប្រទេស​​អាល្លឺម៉ង់ ។​ ជុំ​​វិញ​​​​នៃ​​​ផលិត​នេះ​ដែរ​​ ​Ford បាន​សហការ​គ្នា​ជាមួយ​នឹងក្រុម​ហ៊ុន​អាល្លឺម៉ង់ Volkswagen ​ដោយ​បាន​នាំ​យក​នូវ​​ MEB Platform ​របស់​ VW មក​​​បំពាក់​ឲ្យ​ឡាន​​អគ្គិសនី​ថ្មី​​របស់​ខ្លួន​។​​​​​

Ford-electric-Explorer-SUV-2

​​​​​​​​​​​​​​​​​​​ទន្ទឹម​នឹង​នេះ​ផងដែរ​ ការ​​បង្ហាញ​​​​​របស់​ All-New-electric Vehicle  Ford Explorer នឹងក្លាយ​ជា​គូរ​ប្រជែង​ទី​ផ្សារ​ធំ​របស់​​ Tesla ​ខណ:​​ដែល​តម្លៃ​របស់​ Explorer គឺ​មាន​​​​​​​​​ធូរ​ថ្លៃ​ជាង​ Model Y​ ​ទៅ​ទៀ​ត​​ ដោ​យ Ford ​បាន​​​សន្យា​​ថា​នឹងដាក់​លក់​ឡាន​អគ្គិសនី SUV នេះ​នៅ​​អឺរ៉ុប​តែ​ ៤៨៥០០ដុល្លារ​តែប៉ុ​​​ណ្ណោះ​ ។​​ ​​​​​​​

Ford-electric-Explorer-SUV-3

​គួរ​ជំរាប​ផងដែរ​ថា​ ឡាន​អគ្គិសនី​ថ្មី​នេះ ​​ជាអ្នក​​ដើរ​តួរ​យ៉ាង​សំខាន់​​​​​​​ ដើម្បីធ្វើ​​​​ឲ្យ​​ Ford ​អា​ច​ឈាន​ជើង​​​​ឲ្យ​ផុត​ពី​​​ការ​ផលិត​ឡាន​ម៉ាស៊ីន​ចំហេះ​ក្នុង​ ​​​ដើម្បី​ប្រឡោក​​ចូល​ពិភពគុណ​ឡាន​​គ្គិសនី​​នៅ​ឆ្នាំ២០៣៥ ។​​ហើយ​​​ Ford ក៏មាន​​​​​​​​​​គម្រោង​​នឹង​ដាក់​លក់​​ចេញ​​​​​​ឡាន​អគ្គិសនី​ទាំង​ ៩​ ​ម៉ូដែល​​​​ ​​​ឲ្យ​បាន​​​​ ៦០ម៉ឺនគ្រឿងនៅ​ឆ្នាំ២០២៦ ខណ​:បច្ចុប្បន្ន​នេះ​ Ford មាន​ឡាន​អគ្គិសនី​ ៣​ម៉ូដែល​​​ ​កំពុង​​​​​​ចរាចរ​ណ៍​ពេញ​ទីផ្សារ​៕

អត្ថបទ​ដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia