ជះរាងស្អាតណាស់! រថយន្ត Ford ស៊េរីឆ្នាំ ២០២៦ ផលិតនៅកម្ពុជាមួយម៉ូឌែលនេះពេញនិយមជិះនៅខ្មែរ ខណៈនេះជាតម្លៃ
Khunna - ឃុនណា
MARCH 5 2026
យានយន្ត
4.2 K views
2 mins read

ក្រុមហ៊ុន Ford បានដាក់លក់នៅម៉ូឌែលរថយន្ត Ford Territory Titanium X 2026 គឺជារថយន្ត SUV លក្ខណៈគ្រួសារដែលទទួលបានការគាំទ្រ និងពេញនិយមបំផុតសំរាប់គ្រប់វ័យ។ ការធ្វើបដិវត្តន៍រូបរាងថ្មី ដែលនាំមកនូវតុល្យភាពរវាងភាពអង់អាច ភាពស៊ីវិល័យកម្រិតខ្ពស់មើលទៅកាន់តែទំនើប និងបន្ថែមបច្ចេកវិទ្យាខុសពីស៊េរីមុនៗ ខណៈតម្លៃដាក់លក់ត្រឹមតែ $42,900 និងបង់រំលស់ប្រចាំខែត្រឹមតែ $288 ប៉ុណ្ណោះ។

617547389 1357155256451451 4327570718262840561 N

ក្នុងនោះផងដែរ Ford Territory Titanium X 2026 ក៏បានបំពាក់មកជាមួយឧបករណ៍ទំនើបៗដូចជា៖

  • ម៉ាស៊ីន (Engine) 1.5 L EcoBoost
  • ៥ កៅអី បំពាក់ជាមួយប្រព័ន្ធបើក/បិទឃ្លុបក្រោយដោយស្វ័យប្រវត្តិ គ្រាន់តែគ្រវីជើង
  • ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព 360 ដឺក្រេ ជុំវិញរថយន្ត
  • ប្រព័ន្ធវាស់សម្ពាធខ្យល់កង់រថយន្ត
  • បច្ចេកវិទ្យា SYNC ជំនាន់ថ្មី ទំនើប និងងាយស្រួលប្រើប្រាស់
  • ប្រព័ន្ធបន្សុទ្ធខ្យល់ PM2.5 និងគ្រប់គ្រងសីតុណ្ហភាពដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធហ្វ្រាំងដៃអេឡិចត្រូនិច
  • ប្រព័ន្ធសាកទូរស័ព្ទឥតខ្សែ (Wireless Charging)
  • ភ្លើងលម្អក្នុងរថយន្ត Ambient Light (ចម្រុះពណ៌)
  • ចង្កឹះលេខអេឡិចត្រូនិច E-Shifter ដំណើរការដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធទប់លំនឹងពេលឡើង និងចុះចំណោត
  • ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់ផ្នែកចំហៀងរថយន្ត
  • ប្រព័ន្ធជូនដំណឹងគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកធ្វើដំណើរឆ្លងកាត់ និងប្រព័ន្ធហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ
  • ប្រព័ន្ធជំនួយលើដៃចង្កូត រំលឹកអ្នកបើកបរឱ្យនៅក្នុងគន្លងត្រឹមត្រូវ និងតម្រង់គន្លងផ្លូវ
  • ប្រព័ន្ធបន្ថយល្បឿន និងរក្សាគម្លាតសុវត្ថិភាព ឈប់ និងទៅមុខដោយស្វ័យប្រវត្តិ តាមរថយន្តខាងមុខ ព្រមទាំងតម្រង់គន្លងផ្លូវ

616391708 1357155259784784 420636508127524533 N

Tc Thumbnail (71)

គូសបញ្ជាក់ផងដែរថា នេះជារថយន្តដែលត្រូវបានដំឡើងដោយផ្ទាល់នៅក្នុងប្រទេសកម្ពុជា (ផលិតនៅកម្ពុជា) ដោយស្នាដៃកូនខ្មែរយើងកម្រិតស្តង់ដារពិភពលោក។ ដូច្នេះប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍ចង់ជាវ ឬសួរនាំព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខ 078 333 748 | 016 333 785 ឬគេហកទំព័រផ្លូវការ Ford Cambodia

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia