ក្រសួង ប្រកាសរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភ ដល់បេក្ខជនប្រឡងបាក់ឌុប មកពីខេត្តទាំងនេះ
SOKLY - កូនផ្កាឈូក
AUGUST 14 2025
ឱកាស
216 views
1 min read

ក្នុងជម្លោះព្រំដែនរវាងកម្ពុជា-ថៃ បើទោះបីបច្ចុប្បន្នមានការអនុវត្តនូវ “បទឈប់បាញ់” ក៏ពិតមែន ប៉ុន្តែបងប្អូនជនភៀសសឹកមួយចំនួននៅតែមិនទាន់អាចត្រឡប់ទៅកាន់ទីលំនៅឋានដ៏កក់ក្ដៅរបស់ខ្លួនបានឡើយ ជាពិសេសភូមិស្រុកដែលនៅតាមបណ្ដោយព្រំដែន បានទទួលរងការខូចខាតជាខ្លាំង ព្រមទាំងអាចនៅមានគ្រាប់មិនទាន់ផ្ទុះផ្សេងៗ ដែលសល់ពីការបាញ់ប្រហារ ។ ប្រការនេះក៏ជាហេតុធ្វើឱ្យមានការលំបាកណាស់ដែរ ចំពោះប្អូនៗដែលជាបេក្ខជនត្រូវប្រលងបាក់ឌុប នៅពេលដ៏ខ្លីខាងមុខ។

ដោយមើលឃើញពីបញ្ហាខាងលើនេះ ក្រសួងអប់រំ យុវជន និង កីឡា បានត្រៀមលក្ខណៈក្នុងការរៀបចំកន្លែងស្នាក់នៅ និងផ្តល់ប្រាក់ឧបត្ថម្ភមួយចំនួន សម្រាប់រយៈពេលពីរថ្ងៃនៃការប្រឡងនេះដល់បេក្ខជននៃខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ដើម្បីឱ្យបេក្ខជនមានភាពកក់ក្តៅ និងផ្តល់ភាពងាយស្រួល ដើម្បីអាចផ្តោតអារម្មណ៍បានល្អលើការប្រឡងរបស់ខ្លួន។

គួរជម្រាបផងដែរថា បន្ទាប់ពីមានការប្រកាសលើកពេល បច្ចុបន្នកាលបរិច្ឆេទថ្មីនៃសម័យប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ គឺ ២៨ សីហា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ក៏បានផ្ញើសារលើកទឹកចិត្តដល់បេក្ខជនប្រឡងទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ ត្រៀមខ្លួនឱ្យបានល្អ និងរក្សាស្មារតីជឿជាក់លើខ្លួនឯង ដោយក្រសួងនឹងបន្តផ្តល់ការគាំទ្រពេញលេញ ដើម្បីធានាថា ដំណើរការប្រឡងនឹងប្រព្រឹត្តទៅបានរលូនល្អ ដោយគោរពតាមគោលការណ៍ទាំង៤ នៃការប្រឡងគឺគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ពោលគឺ “អ្នកចេះគឺជាប់”

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia