បច្ចុប្បន្ន ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្កើនការយកចិត្តទុកដាក់ជាខ្លាំង ក្នុងការជម្រុញនូវវិធានការផ្សេងៗជាច្រើន ដើម្បីធានាបានថា បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលធ្វើមាតុភូមិនិវត្តន៍មកកាន់ដែនដីកំណើតរបស់យើងវិញ អាចស្វែងរកការងារបានគ្រប់ៗគ្នា ដើម្បីសម្រួលដល់ជីវិភាពគ្រួសារ។
យ៉ាងណាមិញ សម្រាប់បងប្អូនដែលទើបតែត្រឡប់មកពីប្រទេសថៃ ហើយមានបំណងចង់ស្វែងរកការងារធ្វើ អាចទូរស័ព្ទទៅកាន់ លេខ «១២៩៧» ឬចុចតាមតំណលីង៖ https://t.me/FindJobsByNEAbot ដើម្បីចុះឈ្មោះស្វែងរកការងារ បានឆាប់រហ័ស តាមរយៈក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
ដោយឡែក ចំពោះមិត្តអ្នកអានដែលស្គាល់ ពុកម៉ែបងប្អូនណា ដែលគាត់កំពុងត្រូវការការងារបន្ទាន់ ប៉ុន្តែគាត់មិនមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចុះឈ្មោះដោយខ្លួនឯងផ្ទាល់ លោកអ្នកអាចជួយចុះឈ្មោះជូនពួកគាត់បានដោយគ្រាន់តែ ទំនាក់ទំនងទៅកាន់លេខខាងលើ ឬ ចុចលើតំណលីងតេឡេក្រាម ឬ Scan តាម QR Code ដែលមាននៅក្នុងរូបភាពខាងក្រោម។
សូមចែករំលែកបន្តឱ្យបានច្រើន ដើម្បីជួយឱ្យពុកម៉ែបងប្អូនដែលទើបតែត្រឡប់មកពីប្រទេសថៃវិញ អាចឆាប់រកបានការងារថ្មីធ្វើ «ខ្មែរជួយរកការងារឱ្យខ្មែរ»៕