តេស្តភាសាអង់គ្លេសឥតគិតថ្លៃ! ចង់ដឹងកម្រិត IELTS របស់ខ្លួនកម្រិតណា អាចចូលសាកតាមវេបសាយ ២ នេះ
Khunna - ឃុនណា
DECEMBER 2 2025
គន្លឹះល្អៗ
1.2 K views
2 mins read

IELTS (International English Language Testing System) ប្រើប្រាស់ប្រព័ន្ធពិន្ទុដែលហៅថា Band Score ដើម្បីវាស់ស្ទង់សមត្ថភាពភាសាអង់គ្លេសរបស់អ្នក។ ពិន្ទុនេះចាប់ពី Band 0 រហូតដល់ Band 9 ដោយមានពិន្ទុរង (Half Band) ផងដែរ (ឧទាហរណ៍ 6.5 7.5)។ ពិន្ទុនីមួយៗតំណាងឱ្យកម្រិតចំណេះដឹងខុសៗគ្នានៃការប្រើប្រាស់ភាសាអង់គ្លេសទាំង ៤ ជំនាញ៖ ការស្តាប់ (Listening), ការអាន (Reading), ការសរសេរ (Writing) និងការនិយាយ (Speaking) ហើយពិន្ទុចុងក្រោយគឺជា មធ្យមភាគ (Overall Band Score) នៃពិន្ទុជំនាញទាំងបួននេះ។

Shutterstock 2134867807 Scaled E1734605119775

ដូចេ្នះខាងក្រោមនេះជាគេហទំព័រដែលផ្តល់ជូននូវការធ្វើតេស្តសាកល្បង IELTS ដោយឥតគិតថ្លៃ ដែលជួយអ្នកឱ្យដឹងពីកម្រិតសមត្ថភាពភាសាអង់គ្លេសរបស់អ្នកលើគ្រប់ជំនាញ (ស្តាប់ អាន សរសេរ និងនិយាយ)។

./ IELTS IDP (គេហទំព័រផ្លូវការ)

អ្នកទាំងអស់គ្នាអាចស្វែងរកវេបសាយបានតាមរយៈ https://ielts.idp.com/ (ឬស្វែងរក "IDP IELTS free practice tests")

Ielts Partnership Use

ចំណុចពិសេស: ផ្តល់នូវការអនុវត្តន៍គ្រប់ជំនាញ ទាំងសម្រាប់ប្រភេទ Academic និង General Training។ ការធ្វើតេស្តរបស់ពួកគេមានទម្រង់ស្រដៀងនឹងការប្រឡងផ្ទាល់ និងត្រូវបានទទួលស្គាល់ដោយស្ថាប័ន IDP Education ផ្ទាល់។

Capture3

./ British Council IELTS (គេហទំព័រផ្លូវការ)

អ្នកទាំងអស់គ្នាអាចស្វែងរកវេបសាយបានតាមរយៈ https://takeielts.britishcouncil.org/ (ឬស្វែងរក "British Council IELTS free practice tests")

W0 Y7 Zhowtoregisterforieltsexaminindia

ចំណុចពិសេស: ផ្តល់ជូននូវសំណួរគំរូ និងធនធានរៀបចំប្រឡងផ្លូវការជាច្រើន ដែលអ្នកអាចធ្វើតេស្តសាកល្បងលើផ្នែក Listening និង Reading មួយចំនួនដោយឥតគិតថ្លៃ។

 Ielts Mock Test

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia