សព្វថ្ងៃនេះមានមនុស្សជាច្រើនដែលបានសរសេរពាក្យខ្មែរខុសដោយមិនដឹងខ្លួន នៅលើបណ្ដាញសង្គម ដូចជា Facebook។ ឆ្លើយតបទៅនឹងបញ្ហានេះ អ្នកអាយធីខ្មែរ គឺលោកស្រ៊ាង រតន: បានចំណាយពេលវេលាជាច្រើន បង្កើតនូវ Tool AI មួយដែលមានឈ្មោះថា Khmerlang extension ដែលមានមុខងារជួយណែនាំពាក្យខ្មែរដែលត្រឹមត្រូវ នៅពេលដែលលោកអ្នកសរសេរនៅលើហ្វេសប៊ុក ដោយប្រើប្រាស់ Laptop ឬ កុំព្យូទ័រ។
ដើម្បីអាចប្រើប្រាស់ Tool មួយនេះបាន លោកអ្នកគ្រាន់តែចូលទៅកាន់តំណរភ្ជាប់ Khmerlang extension រួចដំណើរការវានៅលើ extension នោះវានឹងដំណើរការដោយស្វ័យប្រវត្តិតែម្ដង។ Tool មួយនេះ អាចស្កេនដឹងថាពាក្យដែលអ្នកកំពុងតែសរសេរ បើសិនជាវាមិនត្រូវទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃរាជ ជួន ណាត នោះទេ វានឹងណែនាំពាក្យត្រូវ ឬពាក្យដែលប្រើអក្សរស្រដៀងគ្នា ឱ្យលោកអ្នកជ្រើសរើសបានយ៉ាងត្រឹមត្រូវ។
គួរជម្រាបផងដែរថា Tool ភាសាខ្មែរ ដ៏គួរឱ្យចាប់អារម្មណ៍ខាងលើនេះប្រើប្រាស់បានតែលើ Facebook (ប្រើក្នុងកុំព្យូទ័រ មិនអាចដំណើរការនៅលើទូរស័ព្ទបានទេ) និងនៅលើ Google Translate។ សម្រាប់លោកអ្នកដែលចង់សាកល្បងប្រើប្រាស់ អាចចូលទៅដំឡើងបានដោយឥតគិតថ្លៃ តាមរយៈតំណងភ្ជាប់៖ Khmerlang extension ៕