ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បាននិយាយថា ៖ ផ្លូវនេះ(ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត)មានចម្ងាយ ១៣៨គីឡូម៉ែត្រ ប៉ុន្តែមានស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ទាំងស្ពាន ទាំងផ្លូវ មានប្រហែល ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងទុក ដាក់ទុនគឺ ១៦៣៨ពាន់លាន…. ទំហំតិចជាងផ្លូវនៅព្រះសីហនុ(ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ) ប៉ុន្តែផ្លូវក៏ខ្លីដែរ ។ នេះបើយោងវិដេអូដែលបានបង្ហោះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅត្រង់នាទី ១៩:១០ ។
យោងតាមការចេញផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១០ វិច្ឆិកា ២០២២ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌ សម្រាប់គម្រោងសាងសង់ផ្លូវល្បឿនលឿនតភ្ជាប់ពីភ្នំពេញ-បាវិត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ។
ក្នុងកម្មវិធីនេះផងដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឡើងថ្លែងអំពីគម្រោងដំណើរការសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត បានឲ្យដឹងថា ៖ ផ្លូវនេះ(ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត)មានចម្ងាយ ១៣៨គីឡូម៉ែត្រ ប៉ុន្តែមានស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយ ទាំងស្ពាន ទាំងផ្លូវ មានប្រវែង ៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងទុក ដាក់ទុនគឺ ១៦៣៨ពាន់លាន…. ទំហំតិចជាងផ្លូវនៅព្រះសីហនុ(ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ) ប៉ុន្តែផ្លូវក៏ខ្លីដែរ។
ឯកឧត្តមក៏បានមានប្រសាសន៍បន្តទៀតថា ៖ យើងនឹងសង្ឃឹមថាបើកការដ្ឋាននៅឆ្នាំ២០២៣ និងបញ្ចប់នៅចុងឆ្នាំ២០២៦ ឬដើមឆ្នាំ២០២៧ ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ផ្លូវល្បឿនលឿនទី២ នេះនឹងសាងសង់ឲ្យរួចរាល់ ស្របពេលនឹងផ្លូវល្បឿនលឿន ហូជីមិញ-បៃមក សាងសង់រួចផងដែរ ដើម្បីតភ្ជាប់គ្នានឹងផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ៕
អត្ថបទដោយ៖ ព្រឹម ភក្តី