ក្ដៅៗ! ចង់ជិះឡានក្រុងទៅស្រុកថ្ងៃចូលឆ្នាំ Free នេះជា Link Map ប្រាប់ពីចំណតឡើងជិះទៅតាមខេត្តនីមួយៗ
ផែន ផាន់ណា
APRIL 9 2026
យានយន្ត
445 views
1 min read

ដើម្បីជួយសម្រួលដល់ការចំណាយ និងការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០១៨ រដ្ឋបាលរាជធានីភ្នំពេញ អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំផ្តល់សេវារថយន្តក្រុងសាធារណៈជូនប្រជាពលរដ្ឋធ្វើដំណើរដោយឥតគិតថ្លៃ។

667809567 1377999467697534 1425174979268984403 N

យោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា រថយន្តក្រុងសរុបចំនួន ៦០០គ្រឿង នឹងត្រូវដាក់ពង្រាយដើម្បីបម្រើសេវាសាធារណៈដ៏ពិសេសមួយនេះ។ ក្នុងចំណោមរថយន្តទាំងនោះ ត្រូវបានបែងចែកជាពីរគោលដៅធំៗ រួមមាន៖

  • រថយន្តចំនួន ១០០គ្រឿង៖ នឹងត្រូវរក្សាទុកសម្រាប់បន្តបម្រើសេវាដឹកជញ្ជូនអ្នកដំណើរក្នុងរាជធានីភ្នំពេញ និងបម្រើសេវាខ្សែរថយន្តក្រុងឆ្ពោះទៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (Airport Express Bus)។

668846628 1377999464364201 9217439037855516541 N

  • រថយន្តចំនួន ៥០០គ្រឿង៖ នឹងត្រូវបានប្រើប្រាស់សម្រាប់បម្រើសេវាដឹកជញ្ជូនប្រជាពលរដ្ឋ ពីរាជធានីភ្នំពេញទៅកាន់បណ្តាខេត្តនានា និងពីខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ដែលត្រូវបានបែងចែកជា ៦គោលដៅធំៗនៅទូទាំងប្រទេស។

គួរបញ្ជាក់ផងដែរថា សេវាដឹកជញ្ជូនសាធារណៈដោយឥតគិតថ្លៃនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេល ០៦ថ្ងៃ ពេញ ដោយចាប់ផ្តើមពី ថ្ងៃទី១២ រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨។ លើសពីនេះទៅទៀត ដើម្បីធានាបាននូវផាសុកភាព និងសុខុមាលភាព អាជ្ញាធរក៏មានរៀបចំផ្តល់ជូននូវទឹកបរិសុទ្ធដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តាទីតាំងគោលដៅចេញដំណើរនីមួយៗផងដែរ។ ចុចលើ Link ដើម្បីមើលទីតាំងចំណតធ្វើដំណើរទៅតាមបណ្ដារខេត្តនីមួយ៖  https://heylink.me/PPCITYBUS/
Map

ការផ្តល់ជូននូវសេវាដឹកជញ្ជូនឥតគិតថ្លៃនេះ គឺជាការយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការជួយកាត់បន្ថយបន្ទុកចំណាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាបង្កលក្ខណៈងាយស្រួល និងសុវត្ថិភាពក្នុងការធ្វើដំណើរទៅជួបជុំក្រុមគ្រួសារ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

663197407 1377999401030874 1730537648064877892 N

666750932 1377999404364207 5194587197457907342 N

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia