កម្ពុជា​កាន់​តែទំនើប​!​ ​​​ស្ថានីយសាកថ្ម​ឡាន​អគ្គិសនី​ ៣​ទីតាំងរបស់PTT នៅភ្នំពេញ បើ​កសម្ពោធឲ្យ​ប្រើប្រាស់​ហើយ​
Pheakdey Prem
MARCH 1 2023
យានយន្ត
1.4 K views
1 min read

ថ្មី​ៗ​នេះ​​ ​​​​​​​​យោង​តាម​ការ​ចុះ​ផ្សាយ​ពី​​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ​​​បាន​ឲ្យ​ដឹង​ ព្រឹក​ថ្ងៃនេះ​ថា​ ​​​​​​​​​​​ស្ថានីយ​​​បញ្ចូល​​ថាមពល​​យានយន្ត​អគ្គិសនី​​​​ទាំង ៣​ ទី​តាំង​របស់​​  PTT ​​ត្រូវបាន​ដាក់​សម្ពោធ​​​​ឲ្យ​ប្រើប្រាស់​​ជាផ្លូវ​ការ​​​​​​​​​ហើយ​ ។​​

May be an image of 18 people and people standing

​​​​​​​​​​​​​​ក្នុង​​​​​​​​​​​​​​​​ការ​ដាក់សម្ពោធ​ឲ្យ​​ដំណើរ​ការ​​​ប្រើប្រាស់​​​​ ស្ថានីយ​​​បញ្ចូល​​ថាមពល​​យានយន្ត​អគ្គិសនី​​​​ទាំង ៣​ ទី​តាំងនៅ​​ទីក្រុង​ភ្នំពេញ​  ក្រោមឈ្មោះ “EV STATION PLUZ”​របស់​​ស្ថានីយប្រេងឥន្ធនៈ  PTT  ​​ត្រូវបាន​ធ្វើ​ឡើង​ក្រោម​​អធិបតី​ភាព​​​​​​​​ពី​ ឯឧត្តម​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុល​ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ។

May be an image of sky and road

​​​​​​​​​​​​​​​​​គួរជំរាប​ផងដែរ​​ ​​​​​​​​​សម្រាប់​ទី​តាំង​​​​​​ ស្ថានីយ​​​បញ្ចូល​​ថាមពល​​យានយន្ត​អគ្គិសនី​​​​ទាំង ៣កន្លែង​​ ​របស់​​  PTT នោះ​រួម​មាន​៖ នៅច្បារអំពៅតាម​បណ្តោយ​ផ្លូវជាតិលេខ១, ព្រែកព្នៅតាមបណ្តោយផ្លូវជាតិលេខ៥ និងស្ថានីយប្រេងឥន្ធនៈ PTT ជ្រោយចង្វារ ផ្លូវជាតិលេខ៦ ៕

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia