​​​រី​កដូច​​​​​ផ្សិត​​​!​ ​​​​​ស្ថានី​​យ​​​សាក​ថ្ម​​​ឡាន​អគ្គិសនី​ថ្មីមាន​នៅ​ខេត្ត​មណ្ឌល​គិរីហើយ​​​​​​​​​ ​ខណ:​​​​តម្លៃ​​ 1Kwh តែ​​ ១២០០រៀលទេ​
Pheakdey Prem
FEBRUARY 2 2023
យានយន្ត
490 views
1 min read

ស្របពេល​​ប្រេង​សាំង​កំពុង​​ឡើង​​ថ្លៃ​​​​​​​សារ​ជា​ថ្មី​​ ​ក្រុម​ហ៊ុន​​ឯក​​ជន​​មួយ​​​​ទើប​​តែ​បាន​​បំពាក់​នូវ​​​​​​ទូសាក​ថ្ម​​​ឡាន​អគ្គិសនីល្បឿន​​លឿន​​ចំនួន​​២​ ​​គ្រឿង​នៅ​​ខេត្ត​​​មណ្ឌល​គិរី​​ ខ​ណ:​ដែ​ល​​​​​តម្លៃ​​​​​​​​​បញ្ចូល​ភ្លើង​​បច្ចុប្បន្ន​ ​1Kwh ​តែ​ ១២០០​រៀល​​​​​​​​ទេ​​។​

328620328 1869247366764568 7329084453216911513 N

​​យោងតាម​ប្រភពពី​ BYD Cambodia បាន​ឲ្យ​ដឹង​ថា​​ ស្ថានីយ​​សាក​ថ្ម​​​​ឡាន​អគ្គិសនី​ថ្មី  ដែល​ទើប​តែបង្កើត​​នៅ​ខេត្ត​​មណ្ឌល​​​គិរី​​ គឺជា​ស្ថានីយ​​​​​​​​បញ្ចូល​ភ្លើង​​ល្បឿន​លឿន​​ (Fast Charge) ​​​​​​ដូចទៅ​នឹង​​​​​​​ស្ថានីយសាក​ថ្មឡាន​អគ្គិសនី​​​​​​​​ផ្សេ​ងៗ​ របស់​​ក្រសួង​សាធារ​ណ​ការ​ និង​ដឹក​ជញ្ជូន​​​​​​​។​​

328511691 547771737370113 3768513940872337691 N

​​​​​រី​ឯ​​ស្ថានីយ​​សាក​ថ្ម​​​​​​​​នៅ​ឯ​ខេត្ត​​មណ្ឌល​គិរី​នេះ​ ​គឹ​មា​ន​ទូ​ ឬម៉ាស៊ី​នសាក​​ថ្ម​​ ចំនួន​ ២​គ្រឿង​​​​ដែល​អនុញ្ញាត​​​​​​​ ឲ្យ​​ឡាន​ចូល​សាក​ថ្ម​ក្នុង​ពេល​តែ​​មួយ​​បាន​​​ម្តង​ ៤​គ្រឿង​​ផងដែរ​​​ ដោយ​មាន​ទីតាំងនៅ​ ក្នុងក្រុងសែនមនោរម្យនៃ​ខេត្តមណ្ឌលគិរី​​។​ ​​​​​​​សម្រាប់​​​ការ​បំពាក់​កន្លែងសាក​ថ្ម​​​ឡាន​អគ្គិសនី​​​នេះ​ គឺ​ជួល​​សម្រួល​​​ដល់​​បងប្អូនដែល​​មាន​​ឡាន​អគ្គិសនី​​​មិន​ហ៊ាន​​ជិះ​​ទៅ​​ផ្លូវ​​ឆ្ងាយ​​ៗ​​​ ​ឬ​​​ក៏មិន​​​ទាន់​សម្រេច​​ក្នុង​ការទិ​ញ​ឡាន​អគ្គិសនី​មក​ប្រើប្រាស់​​​ ​​​​​​​​​​​បច្ចុប្បន្ន​នេះ​​​​​​ ស្ថានី​យ​សាក​ថ្ម​​​​​​​​​កំពុង​តែ​រីក​​​​រាល់​ដាល​យ៉ាងច្រើនខ្លាំងមែន​ទែន​​ សឹង​​តែ​​​ពេញ​​ស្រុក​ខ្មែរ​​​​​​​​។​ ​​​​​

328629054 699307168339828 5668916411769554338 N

​​​​​​កាល​ពី​កន្លង​ទៅ​​​​​​​​​​​​​​​​​​​ក្រុម​ហ៊ុន​ ​ BYD Auto Industry ក៏បាន​ស្នើ​សុំ​​ដល់ក្រសួង​​សាធារណ​ការ​ និង​ដឹក​ជញ្ជូន​​ ​​​​​​​​​​បំពាក់​ស្ថានីយ​​​សាកថ្មី​ឡាន​អគ្គិសនី​​ចំនួន​ ២០០គ្រឿង​​​​ ​​​​​ទាំង​ ២៥​ខេត្ត​ក្រុង​​​​​​​​​​​​​​នៃ​ប្រទេស​កម្ពុជា​​ ​​​និង​​គ្រោង​​សាងសង់​​​​​​កន្លែង​សាក​ថ្ម​នទាំង​​​​អស់​​នោះ​ឲ្យ​បានលឿន​​តាម​ទៅ​អាចធ្វើ​បាន​ ​​ហើយ​ក៏​ជួយ​​ជម្រុញ​ឲ្យ​ប្រទេស​កម្ពុជាឈាន​ជើង​​​​​ឆ្ពោះ​ទៅ​​រក​​​​​​​​​​ទី​ក្រុង​​​គ្មាន​ផ្សេង​​ពុល​ឧស្ម័នកាបូន​ ​​​នៅ​ឆ្នាំ​​២០៥០​។​

គួរ​បញ្ជាក់​ផងដែរ​ថា​ នៅ​ឆ្នាំ​​​២០៥០​​ ​បណ្តាលប្រទេស​​​​លើ​​​ពិភព​លោក​ទាំងអស់​​​​​ នឹង​ត្រូវបាន​​​​ផ្លាស់​ប្តូរ​​ប្រទេស​ឲ្យ​ទៅ​ក្លាយ​ជា​​​​​ទី​ក្រុង​​គ្មាន​ជាតិ​ពុល​ដោយ​ឧស្ម័ន​​កាបូន​ លប់​បំបាត់​​យានយន្ត​ដែល​​ប្រើ​ប្រាស់​ថាមពល​​​ចំហេះ​ក្នុង​ដូច​ជាប្រេង​សាំង​ជា​ដើម​៕​

​​​​​​​​​​​​​​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Camabodia Team