ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០២៥
រាជធានីភ្នំពេញ - ប្រទេសកម្ពុជា៖ មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព (ម.អ.ស.) ដែលជាមូលនិធិរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើការផ្តល់ហិរញ្ញប្បទានវិនិយោគ ដើម្បីគាំទ្រដល់ធុរកិច្ចថ្មីដែលធ្វើនវានុវត្តន៍ បានប្រកាសដាក់ដំណើរការនូវ កម្មវិធីផ្ដល់ហិរញ្ញប្បទានវិនិយោគភាគទុន (Startup Investment Package Initiative) សម្រាប់ផ្ដល់កញ្ចប់វិនិយោគភាគទុន (Equity Investment) ដល់ធុរកិច្ចថ្មីដែលមានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។
កិច្ចផ្តួចផ្តើមនេះគឺជាការបោះជំហានដ៏សំខាន់មួយ ក្នុងការចូលរួមជំរុញការអភិវឌ្ឍធុរកិច្ចថ្មីនៅកម្ពុជាដែលកំពុងស្ថិតនៅក្នុងដំណាក់កាលចាប់ផ្តើម (Early Stage) និង ដំណាក់កាលរីកលូតលាស់ (Growth Stage)។ ធុរកិច្ចថ្មីដែលនឹងទទួលបានការផ្ដល់ហិរញ្ញប្បទានវិនិយោគភាគទុនពី ម.អ.ស. អាចប្រើប្រាស់ថវិកាដើម្បីគាំទ្រការពង្រឹងគំរូអាជីវកម្ម ការពង្រីកប្រតិបត្តិការ និង ការចូលទៅទីផ្សារថ្មីៗ។ ធុរកិច្ចថ្មីដែលមានគុណវុឌ្ឍិសមស្របនឹងលក្ខខណ្ឌដែលបានកំណត់ដោយ ម.អ.ស. ត្រូវបំពេញពាក្យតាមអនឡាញ ដើម្បីចូលរួមក្នុងដំណើរការជ្រើសរើស និង ត្រួតពិនិត្យលម្អិត (Due Diligence) មុននឹងទទួលបានការវិនិយោគពី ម.អ.ស.។
កិច្ចផ្តួចផ្តើមនៃ កម្មវិធីផ្ដល់ហិរញ្ញប្បទានវិនិយោគភាគទុន នេះ បានសបង្ហាញពីការប្តេជ្ញារបស់ ម.អ.ស. ក្នុងការចូលរួមជំរុញវិស័យបច្ចេកវិទ្យា និង សហគ្រិនភាពនៅកម្ពុជា។ តាមរយៈការផ្ដល់កញ្ចប់ហិរញ្ញប្បទាននេះ, ម.អ.ស. មានគោលបំណងលើកស្ទួយវិស័យសហគ្រិនភាព និង នវានុវត្តន៍នៅកម្ពុជា ស្របតាមគោលនយោបាយអភិវឌ្ឍជាតិ ដើម្បីបង្កើតប្រព័ន្ធអេកូស៊ីសហគ្រិនភាពមួយ ដែលរឹងមាំ និង មានភាពចីរភាព។ កម្មវិធីនេះគឺត្រូវបានអនុវត្តដោយក្រុមហ៊ុនប្រឹក្សាយោបល់បច្ចេកទេស Prestige Consulting (Prestige Alliance Co., Ltd) ដែលមានបទពិសោធន៍ក្នុងវិស័យវិនិយោគ ហិរញ្ញវត្ថុ និង បច្ចេកវិទ្យា ដើម្បីធ្វើការត្រួតពិនិត្យលម្អិត និង ជ្រើសរើសការវិនិយោគឲ្យបានត្រឹមត្រូវគ្រប់លក្ខខណ្ឌ និង ប្រកបដោយតម្លាភាព។
ធុរកិច្ចថ្មីគួរតែចាប់យកឱកាសដ៏មានតម្លៃនេះ ដើម្បីទទួលបានមូលនិធិវិនិយោគ និង ជំរុញអាជីវកម្មរបស់ខ្លួនឲ្យរីកចម្រើនមួយកម្រិតថែមទៀត។ម.អ.ស. នឹងរៀបចំ វគ្គផ្តល់ព័ត៌មានលម្អិតស្តីអំពី កម្មវិធីផ្ដល់ហិរញ្ញប្បទានវិនិយោគភាគទុន ដើម្បីពន្យល់បន្ថែមអំពីលក្ខខណ្ឌជ្រើសរើស និង ដំណើរការជ្រើសរើសធុរកិច្ចថ្មីដើម្បីទទួលបានវិនិយោគភាគទុន ព្រមទាំងឆ្លើយសំណួរ និង ចម្ងល់នានាពីធុរកិច្ចថ្មីទាំងឡាយ ដែលមានចំណាប់អារម្មណ៍ដាក់ពាក្យ។
• វគ្គផ្តល់ព័ត៌មានលម្អិតធ្វើឡើងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ចាប់ពីម៉ោង ៩:០០ ដល់ម៉ោង ១១:០០ ព្រឹក
• ធុរកិច្ចថ្មីអាចអញ្ជើញចូលរួមតាមអនឡាញ ឬ ដោយផ្ទាល់ នៅការិយាល័យ ម.អ.ស. ស្ថិតនៅជាន់ទី៧ អគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច (តំណភ្ជាប់ទីតាំង: https://maps.app.goo.gl/p157kzXU7zi46gKs6)
• សូមចុះឈ្មោះចូលរួមតាមរយៈតំណភ្ជាប់ https://forms.gle/suojKPsR1Jo92xP47
ព័ត៌មានសំខាន់ៗ ស្តីពីការដាក់ពាក្យ៖
• ថ្ងៃផុតកំណតដាក់ពាក្យ៖ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៥ មុនម៉ោង ៥:០០ ល្ងាច
• ប្រភេទមូលនិធិ៖ ការផ្ដល់ហិរញ្ញប្បទានវិនិយោគភាគទុន (Equity Investment)
• លក្ខណៈសម្បតិ្ត៖ ធុរកិច្ចថ្មីត្រូវមានគុណវុឌ្ឍិឆ្លើយតបទៅនឹងលក្ខខណ្ឌដែលបានដាក់ចេញដោយ ម.អ.ស.
• តំណភ្ជាប់សម្រាប់ដាក់ពាក្យ៖ https://forms.gle/YUuktbDZ7PU8Ptyx7
អំពីមូលនិធិអភិវឌ្ឍន៍សហគ្រិន (ម.អ.ស.)៖ ម.អ.ស. ជាមូលនិធិរបស់រដ្ឋាភិបាលដែលធ្វើការផ្តល់ហិរញ្ញប្បទានវិនិយោគលើធុរកិច្ចថ្មី ដែលធ្វើសកម្មភាពនវានុវត្តន៍ និង ផ្តល់ការគាំទ្រដល់សកម្មភាពសហគ្រិននានា ដូចជា ការផ្ដល់មូលនិធិ ការកសាងសមត្ថភាព និង ការអភិវឌ្ឍប្រព័ន្ធអេកូស៊ីសហគ្រិនភាព។
អំពី Prestige Alliance៖ ក្រុមហ៊ុនប្រឹក្សាយោបល់ជំនាញផ្នែកវិនិយោគ ហិរញ្ញវត្ថុ និង បច្ចេកវិទ្យា ដែលត្រូវបានជ្រើសរើស ជាដៃគូអនុវត្ត ដើម្បីអនុវត្ត កម្មវិធីផ្ដល់ហិរញ្ញប្បទានវិនិយោគភាគទុន របស់ ម.អ.ស.។
សម្រាប់សំណួរសារព័ត៌មាន សូមទំនាក់ទំនង៖
Telegram៖ t.me/prestigeconsulting
អ៊ីមែល៖ info@prestigealliance.co
ទូរស័ព្ទ៖ +៨៥៥-៨៨-២៨៨-២២៨៩
October 10, 2025
Phnom Penh, Cambodia: The Entrepreneurship Development Fund (EDF), a government fund investing in innovative startups, announces the launch of the Startup Investment Package, a new initiative designed to provide direct equity funding into eligible startups in Cambodia.
This program marks a significant step in accelerating the growth of Cambodia’s innovation ecosystem by offering early to growth stage funding to promising ventures. Selected startups will receive investment capital in exchange for equity, supporting their efforts to scale operations, strengthen business models, and enter new markets. Eligible applicants will be shortlisted and invited to undergo a due diligence process, after which final investment decisions will be made.
The Startup Investment Package reflects EDF’s commitment in empowering Cambodian entrepreneurs beyond funding. Through this strategic initiative, EDF aim to nurture entrepreneurship and innovation in Cambodia, aligning with national development goals to foster a vibrant and sustainable startup ecosystem. This initiative is implemented by Prestige Consulting (Prestige Alliance Co., Ltd) which will conduct a transparent and rigorous due diligence and investment selection process.
Startups are encouraged to seize this opportunity to utilize the equity funding to scale their growing businesses.
EDF will host an Info Session on its Startup Investment Package to explain eligibility requirements and application process, as well as to answer questions from interested startup applicants.
• Info Session Date and Time: Friday October 17, 2025; 9AM-11AM (Cambodia Time)
• Startup participants can attend online or physically at EDF Office, 7th Floor, Business Development Center (BDC) Building, OCIC Blvd. (Location Link: https://maps.app.goo.gl/p157kzXU7zi46gKs6)
• Registration Link: https://forms.gle/suojKPsR1Jo92xP47
Key Application Details:
• Application Deadline: Friday October 24, 2025, at 5:00 PM (Cambodia Time)
• Funding Type: Direct equity investment
• Eligibility: Startups meeting EDF’s criteria
• Application Link: https://forms.gle/YUuktbDZ7PU8Ptyx7
About Entrepreneurship Development Fund (EDF): EDF is a government fund investing in Cambodian startups and supporting entrepreneurial activities and innovation through strategic funding, capacity-building, and ecosystem development.
About Prestige Alliance: Prestige Alliance is the appointed implementing agency for EDF’s Startup Investment Package, bringing expertise in startup support, investment readiness, and entrepreneurship development across Cambodia.
For media inquiries, please contact:
Telegram: t.me/prestigeconsulting
Email: info@prestigealliance.co
Phone: +855-88-288-2289