ដើម្បីអភិវឌ្ឍវិស័យរថយន្តនៅក្នុងប្រទេសកម្ពុជាអោយកាន់តែទំនើប អស្ចារ្យ និងសមស្របបរិបទបដិវត្តឧស្សាហកម្ម 4.0។ ព្រឹត្តិការណ៍សមាហរណកម្មប្រតិបត្តិការម៉ាកយីហោរវាង GTV និង BAIC CAMBODIA ដែលបានរៀបចំឡើងនាពេលនេះ មិនត្រឹមតែជាជំហានឆ្ពោះទៅមុខដ៏រឹងមាំនៃវិស័យយានយន្តនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសាក្សីរស់ដែលបង្ហាញយ៉ាងច្បាស់ពីមោទនភាពជាតិ និងសមត្ថភាពរបស់ជនជាតិខ្មែរលើឆាកជំនួញលំដាប់អន្តរជាតិ។ 


ការចាប់ដៃគូជាប្រវត្តិសាស្ត្រនេះបានស្ដែងឱ្យឃើញថា ម៉ាកយីហោក្នុងស្រុកដូចជា GTV មានសមត្ថភាពពេញលេញក្នុងការឈរជើងយ៉ាងរឹងមាំ បញ្ចេញសក្ដានុពល និងធ្វើសហប្រតិបត្តិការស្មើមុខស្មើប៉ាត់ជាមួយក្រុមហ៊ុនផលិតរថយន្តយក្សលំដាប់ពិភពលោក។ សមិទ្ធផលនេះគឺជាផ្លែផ្កានៃការខិតខំប្រឹងប្រែង ចក្ខុវិស័យវែងឆ្ងាយ និងស្មារតីច្នៃប្រឌិតរបស់កូនខ្មែរ ដែលមិនត្រឹមតែលើកកម្ពស់សេដ្ឋកិច្ចជាតិ និងបង្កើនទំនុកចិត្តលើផលិតផលក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជម្រុញស្មារតីជាតិនិយមឱ្យកាន់តែពុះកញ្ជ្រោលក្នុងការបង្ហាញថា "ខ្មែរអាចធ្វើបាន" និងមានសមត្ថភាពបង្កើតនូវបទដ្ឋានថ្មីៗប្រកបដោយភាពច្នៃប្រឌិត និងគុណភាពខ្ពស់សម្រាប់អនាគតនៃឧស្សាហកម្មយានយន្តកម្ពុជា។


សម្រាប់សមិទ្ធិផលរវាងកិច្ចសមាហរណកម្មប្រតិបត្តិការម៉ាកយីហោរវាង GTVនិង ក្រុមហ៊ុន GRC ដែលជាតំណាងផ្លូវការរបស់ក្រុមហ៊ុន BAIC ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ពេលនេះមានរថយន្ត SUV Off Road ៣ ម៉ូដែលដែល GTV បានបញ្ចេញ រួមមាន GTV Reachsey 30 , 40& 60 . ដែលមានតម្លៃចាប់ពី $31500 សម្រាប់ Reachsey 30 , $34500 Reachsey 40 and $55700 សម្រាប់ Reachsey 60 ផងដែរ ។

