អ្នកកំំពុងប្រើកម្មវិធី Telegram រាល់ថ្ងៃមានដែលឆ្ងល់អត់ថា គេបានរូប Sticker ស្អាតមកពីណា ។ ដូច្នេះថ្ងៃនេះ ចាបខៀវនឹងមកដោះស្រាយចម្ងល់អ្នកទាំងអស់ថា ក្នុងកម្មវិធី Telegram គឺមានមុខងារអាចឲ្យយើងអ្នកប្រើអាចបង្កើត Sticker ស្អាតៗ សម្រាប់ប្រើផ្ទាល់បានដោយឥតគិតថ្លៃថែមទៀតផង ។
ខាងក្រោមនេះជារបៀបបង្កើត Emoji ៖
២. វាយពាក្យថា Sticker សូមចុចលើរូបនេះដើម្បីចូលទៅកាន់ chat bot
៣. ចុច ពាក្យ Start ដែលនៅខាងក្រោមគេ
៤.បន្ទាប់មកទៀតសូមវាយពាក្យ /newpack ឬ យើងអាចចុចតាមMessage ដែលមានពាក្យថា /newpack ក៏បាន
៥. សូមវាយពាក្យអ្វីក៏បានដើម្បីកត់ចំណាំ Sticker របស់យើង
៦. សូមផ្ញើរfile ជាលក្ខណះ PNG ឬ WEBP ដែលមានទំហំរ 512px x 512 px(បញ្ជាក់ប្រសិនយើងជារូបភាព Botនេះមិនស្គាល់ឡើយ)
៧ . បន្ទាប់ទៀតគេតម្រូវឲ្យយើងដាក់ Emoji ដើម្បីសម្គាល់
៨. យើងត្រូវធ្វើតាម ជំហានទី ៧ រួច ទី ៦ (ករណីនេះយើងត្រូវ add emoji ផ្សេងទៀតដើម្បីសម្គាល់រូបភាពរបស់យើង)
៩. សូមវាយពាក្យ /publish ដើម្បីបញ្ជាក់ថាយើងរួចរាល់ហើយ
១០.បន្ទាប់មកវាយពាក្យថា /skip
១១. គេតម្រូវឲ្យយើងវាយពាក្យអ្វីក៏បានដែរដើម្បីសម្គាល់ឈ្មោះfile
១២ . សូមចុចលើLink ដែលមានអក្សរពណ៌ខៀវ
អត្ថបទ៖ ព្រឹម ភក្តី