ជោគជ័យការងារ កំព្រាបេះដូង បែកបាក់គ្រួសារ! កូន Elon Musk ប្រកាសដូរភេទ ហើយដូរឈ្មោះទៀត
ផែន ផាន់ណា
JUNE 21 2022
អាជីវកម្ម 4.0
900 views
1 min read

Elon Musk ហាក់ជោកជ័យសម្បើមណាស់នៅលើជីវិតការងាររបស់លោក ប៉ុន្តែជីវិតគ្រួសារ មើលទៅនៅតែមានភាពរកាំរកូសជាហូហែ។ ថ្មីៗនេះមានរឿងដែលគួរឱ្យភ្ញាក់ផ្អើលមួយ ដោយកូនប្រុសរបស់លោក Elon Musk ឈ្មោះ Xavier Musk បានដាក់ឯកសារទៅកាន់តុលាការដើម្បីផ្លាស់ប្ដូរភេទពីប្រុសទៅស្រីដោយស្របច្បាប់ និងបានប្រកាសប្ដូរនាមត្រកូល ដោយកាត់ផ្ដាច់ទំនាក់ទំនងរវាងកូននិងឪពុក ឬអាចនិយាយមួយបែបទៀតថា លែងមានឈ្មោះជាកូនរបស់ Elon Musk តទៅទៀតហើយ។ នេះបើយោងតាមការចុះផ្សាយរបស់កាសែត Dailymail នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ។

Elon Musk's transgender child, 18, files court docs to change name and  distance themselves from him | Daily Mail Online

ប្រភពដដែលបានបន្តទៀតថា Xavier Musk ដែលត្រូវបានគេដឹងថាមានអាយុ១៨ឆ្នាំ បានដាក់ឯកសារនៅរដ្ឋកាលីហ្វ័រញ៉ា គោលបំណងសុំប្ដូរឈ្មោះពី Xavier Musk ទៅជា Vivian Jenna Wilson។ យ៉ាងណាមិញឈ្មោះថ្មីនេះ ព្រោះគាត់ចង់យកនាមត្រកូលខាងម្ដាយមកដាក់វិញ ដើម្បីដល់ឈ្មោះឪពុកដែលមានពាក្យថា Musk ចេញ។ សម្រាប់រឿងនេះ គេនៅមិនទាន់ដឹងមូលហេតុដែលនាំទៅដល់ការបែកបាក់នេះនៅឡើយទេ។

Xavier Musk | Age, College, Net Worth, & Parents - Biography Talks

គូសបញ្ជាក់ថា Elon Musk បានរៀបការជាមួយនឹង Vivian ដែលជាអ្នកនិពន្ធជនជាតិកាណាដាកាលពីឆ្នាំ២០០៨ ដោយចំណងដៃអាពាហ៍ពិពាហ៍នេះ អ្នកទាំងពីរទទួលបានកូន ៥នាក់ ដោយក្នុងនោះមានឈ្មោះ Xavier, Griffin, Damian, Kai, និង Saxon ដែលមកទល់បច្ចុប្បន្ននេះ ពួកគេពេញវ័យអស់ហើយ ប៉ុន្តែកូនៗខ្លះបានកើតតាំងពី អ្នកទាំងពីរ មិនទាន់រៀបការម្ល៉េះ ពោលគឺចាប់ផ្ដើមមានអំឡុងឆ្នាំ២០០២។

អត្ថបទដោយ៖ ផែន ផាន់ណា

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia