https://tech-cambodia.com/cms/assets/c00f4475-8e33-4d38-b99a-52316739d90dhttps://tech-cambodia.com/cms/assets/89924560-b69c-408f-ac8e-09a8922ffccd
ប្រយ័ត្នចាញ់បោកគេ! អគ្គិសនីកម្ពុជាប្រាប់ពីល្បិចដែលជនខិលខូចបន្លំធ្វើបុគ្គលិក ដើរផ្ញើសារឱ្យបង់ថ្លៃភ្លើង
ផាន់ណា - Phanna
SEPTEMBER 12 2023
អេឡិចត្រូនិក
265 views
1 min read

បើយោងតាមការចេញផ្សាយដោយផេកផ្លូវការរបស់អគ្គិសនីកម្ពុជា បានឱ្យដឹងថា “មកដល់ពេលនេះអគ្គិសនីកម្ពុជា បាន ទទួលព័ត៌មានជាបន្តបន្ទាប់ពីអតិថិជនរបស់អគ្គិសនីកម្ពុជាថា មានករណីជនខិលខូចបានក្លែងបន្លំជានិយោជិតរបស់ អគ្គិសនីកម្ពុជា បានឆបោកអតិថិជនតាមរយៈទូរស័ព្ទ បណ្ដាញទំនាក់ទំនងសង្គម និងមធ្យោបាយនានា ដើម្បីឱ្យបង់ ប្រាក់ ឬផ្ទេរប្រាក់សម្រាប់ ការទូទាត់ថ្លៃប្រើប្រាស់អគ្គិសនីប្រចាំខែ ថ្លៃប្ដូរនាឡិកាស្ទង់ ប្តូរឌីស្យុងទ័រ និងប្តូរបរិក្ខារអគ្គិសនី មួយចំនួនតាមរយៈភ្នាក់ងារវីង និងទ្រូម៉ាន់នី ដើម្បីជៀសវាងការកាត់ផ្តាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន។

ពាក់ព័ន្ធ នឹងបញ្ហានេះ អគ្គិសនីកម្ពុជា សូមអំពាវនាវ ដល់អតិថិជនទាំងអស់ ប្រសិនបើមានបុគ្គលមិនស្គាល់អត្តសញ្ញាណ ទំនាក់ទំនងទៅ ឱ្យធ្វើការបង់ប្រាក់ ឬផ្ទេរប្រាក់ ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ សូមអតិថិជនទាំងអស់ មេត្តាកុំបង់ប្រាក់ ឬផ្ទេរប្រាក់ទៅបុគ្គលនោះឱ្យសោះ ហើយត្រូវជូនដំណឹងមកអគ្គិសនីកម្ពុជា ដើម្បីចាត់វិធានការណ៍ តាមផ្លូវច្បាប់។

អគ្គិសនីកម្ពុជាសូមជម្រាបថា ការទូទាត់ថ្លៃប្រើប្រាស់ អគ្គិសនីប្រចាំខែ ឬបង់ថ្លៃសេវាផ្សេងៗ លុះត្រាតែ មានវិក្កយបត្រ ឬបង្កាន់ដៃទទួលប្រាក់ត្រឹមត្រូវរបស់អគ្គិសនីកម្ពុជា។ អគ្គិសនីកម្ពុជា ពុំបានបញ្ជូននិយោជិតណាម្នាក់ ឱ្យទារប្រាក់ពីអតិថិជនដោយផ្ទាល់ ឬតាមមធ្យោបាយណាមួយដោយគ្មានវិក្កយបត្រផ្លូវការ និងក្រៅពីប្រព័ន្ធបង់ប្រាក់ របស់អគ្គិសនីកម្ពុជានោះទេ សម្រាប់ការបង់ប្រាក់ អតិថិជនអាចបង់នៅតាមបញ្ជរបេឡាអគ្គិសនីកម្ពុជា និងតាមរយៈ ធនាគារ ឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលជាដៃគូសហការជាមួយអគ្គិសនីកម្ពុជា។

អគ្គិសនីកម្ពុជា មិនទទួលខុសត្រូវ ចំពោះទឹកប្រាក់ដែលបានទូទាត់ពាក់ព័ន្ធនឹងករណីដូចបានជម្រាបជូនខាងលើ ដូចនេះរាល់បញ្ហា និងចម្ងល់ អតិថិជន អាចធ្វើការទំនាក់ទំនងតាមរយៈលេខទូរស័ព្ទនៅលើវិក្កយបត្រ ឬទំព័របណ្ដាញសង្គម Facebook ផ្លូវការរបស់ "អគ្គិសនីកម្ពុជា-EDC" ឬទំនាក់ទំនងទីស្នាក់ការកណ្តាលអគ្គិសនីកម្ពុជា តាមរយៈលេខទូរស័ព្ទពិសេស៤ខ្ទង់ ១២៩៨ ដែលបម្រើសេវា២៤ម៉ោងលើ២៤ម៉ោង។”

អាស្រ័យហេតុដូច្នេះហើយ សូមបងប្អូនមេត្តាមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទៅលើប្រភពស្នើសុំឱ្យបង់ប្រាក់ផ្សេង ដើម្បីជៀសវាងការខាតបង់នូវប្រយោជន៍ណាមួយ៕

376697187 676542267840321 8358421364158720229 N

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth