សាំងឡើងថ្លៃមិនឈប់! កង់អគ្គិសនី សាកថ្មពេញជិះបាន ៧៥ គ.ម ចំណាញត្រឹម ៥០០ រៀល
Pheakdey Prem
JUNE 23 2022
PR
3 mins read

តម្លៃប្រេង​សាំង​នៅតែ​បន្ត​ឡើង​​ថ្លៃ គ្មាន​នរណអាចនឹង​ស្មាន​ដឹង​មុនពី​​អំពី​តម្លៃឡើងឬចុះនេះឡើយ​ ប៉ុន្តែ​យើងមានវិធីជៀស​​វាង​បាន​​​ តាម​រយ: ​ការប្រើប្រាស់នូវ​យានជំនិះ​​ជាអគ្គិសនី​ជំនួយវិញ ។ ជាក់ស្តែង​ ដូចជាកង់​អគ្គិសនី​នេះអ៊ីចឹង​ ​តម្លៃក៏ធូរថ្លៃ ថែ​ម​ទាំងសន្សំ​សំចៃ​​​ខ្ពស់​​​ទៀត  ​ចំ​ណាយត្រឹម​តែ​ ៥០០ រៀល​​​ទេ កង់អគ្គិសនីនេះអាចរត់ដល់ ​​ ៧​៥​ គ.ម ​ ឯណោះ ។

Photo 2022 06 23 06 34 22

​​​កង់​អគ្គិសនីឬ ​កង់​អាគុយ​​នេះ​​ ​​ត្រូវបាន​​​នាំ​ចូល​ផ្តាច់មុខ និង​ចែកចាយមកកាន់​ស្រុកខ្មែរ ដោយក្រុមហ៊ុន​ ហាសុ ប្រេន ​​ដែលក្រុមហ៊ុន​ធំមួយ​​នាំចូល​នូវ​ ម៉ូតូ​​កង់បួន​ ម៉ូតូអគ្គិសនី​ ​ ព្រម​ទាំង​​កង់​អាគុយ​នេះផងដែរ ។​

Photo 2022 06 24 01 30 21

បើយោងតាម​​​សម្តី​​របស់​ ​ម្ចាស់​ក្រុមហ៊ុន​ ហាសុ​ ប្រេន​ផ្ទាល់ បាន​ប្រាប់​មក​កាន់ខាង​ក្រុម​ការងារ​ Technology Cambodia  (ចាបខៀវ) បាន​ឲ្យដឹងថា កង់អគ្គិសនី​នេះ​​ត្រូវបាន​បំពាក់​មកជាមួយ​អាគុយប្រភេទ​ Lithium Li-ion ​ចំនួន ​ ៤ គ្រាប់​​មកស្រាប់​ដែលមាន​កម្លាំង​សរុប​  48V ឬ​  350W  ​​​​។​ ទំហំអាគុយ​​ប៉ុណ្ណេះ​ ​​អាចសាក​​​ពេញ​​ចំណាយ​ពេលត្រឹម​តែ​ ៤ ម៉ោង​ តែប៉ុណ្ណោះ ​​​​ព្រមទាំងអាចទ្រទ្រង់​បាន​ចម្ងាយ​រហូត​ដល់ ៧៥ គ.ម​  ប្រសិនយើងជិះ​ជិតៗ ឬក៏ទៅធ្វើ​ការ​​​ ទៅ​​វិញ​ទៅមក​ ចម្ងាយ​ផ្លូវ​​ ៥​ គ.ម ​​​​ ជិះ ១​​ អាទិត្យ មិនទាន់អស់​ថាមពល​​អាគុយ​ផង​​ ។

Photo 2022 06 23 13 35 03

កង់អគ្គិសនី​នេះមានចំណុចពិសេស​ជាង ម៉ូតូអគ្គិសនីទៅ​ទៀត ​​ដោយសារ​តែវាមាន​ឈ្នាន​សម្រាប់​ធាក់ដូចទៅនឹងកង់ធម្មតាអ៊ីចឹង ហើយមិនត្រឹមប៉ុណ្ណោះ​ ចំ​ពោះ​​ការធាក់​កង់នេះក៏សាក​អាគុយ​ផងដែរ ។

Photo 2022 06 23 13 35 01

តួយ៉ាង ចំពោះ​កម្រិត​​​ល្បឿន​របស់​កង់អាគុយ​នេះ​អាច​បញ្ជាបាន​​​ដល់ ៣​ កម្រិតខុស​​ៗគ្នា ដោយកម្រិតទី១ មានល្បឿន ២០ គម/ម៉ (ស្ទុះខ្លាំងល្មម អាចដឹងឥវ៉ានរបស់របរបានច្រើន​ )   កម្រិតទី២ មានល្បឿនល្មម​គួរសម ២៥ គម/ ម៉ និង កម្រិតទី៣ ក៏ដូចជាកម្រិតដែលមានល្បឿនខ្ពស់បំផុតផងដែរគឺ ៣៥​ គ.ម/ម៉ ​។ ​ ល្បឿន​​ប៉ុណ្ណេះ វា​ក៏មិន​សូវស្ទុះពេក​ ហើយក៏​​មិន​លឿនពេក​​ផងដែរ ព្រោះតែ​​កង់​​អាគុយ​​នេះផលិតមក​សម្រាប់​តម្រូវមនុស្សគ្រប់​វ័យ​ ​​​​ជាពិសេសសម្រាប់​លោក​យាយ​លោកតា មានវ័យ​ចំណាស់​ ក៏អាចជិះបានយ៉ាងងាយស្រួល ​​និងមាន​សុវត្ថិភាព​ខ្ពស់​ថែមទៀត​ ។

Photo 2022 06 23 13 35 02

មិនតែប៉ុណ្ណោះ កង់អគ្គីសនីមួយនេះបានភ្ជាប់មកជាមួយនឹងប្រព័ន្ធសុវត្ថិភាពដ៏ឆ្លាតវ៉ៃដោយបញ្ជារលើ  Smart key  អាចចាក់សោរ ឬ ដោះសោរពីចំណាយ គ្រាន់តែយើងបញ្ជារតេឡេបន្ទាប់មកទៀត ចុចនូវប៊ូតង់ Lock 🔒  ពេលនោះ ប្រព័ន្ធសុវត្ថិភាពនឹងធ្វើការដោយស្វ័យប្រវត្តិ នឹងធ្វើការចាក់សោរភ្លាមៗ បើនិយាយឲ្យងាយយល់ ប្រសិនជាមានអ្នកមកចង់បណ្ដើរ ឬក៏ខណ:ពេលដែលមានចោរលួច ពេលនោះប្រព័ន្ធសុវត្ថិភាពនឹងបន្លឺជាសំឡេងខ្លាំង ព្រមទាំងធ្វើការ LOCK ហ្វ្រាំងកង់ទាំង២ ឲ្យជាប់មួយនឹកន្លែង ដោយមិនអាចឲ្យរំកិលឬបណ្តើរទៅ​​​មុខឬថយក្រោយបានទេ លុះត្រាតែលើក​​កង់​ទាំងមូល​​​​ទើបអាចទៅរួច ​ ។​​

Photo 2022 06 23 13 35 00

​​​ចំណែក​ឯ ​គ្រឿង​​បំភ្លឺ​ផ្លូវ​វិញ​ ​​ចំពោះអំពូល​​​ផ្នែកខាងមុខ​ជាប្រភេទ​​ LED ភ្លឺ​ចាំងបាន​ល្អ រាងដូចគជ់ អម​ជាមួយ​នឹង​អំពូល LED តូចៗ​ព័ទ្ធជុំវិញ​រាងជាង​ចតុកោណ​កែង​​ទៀតផង  សូម្បី​​តែភ្លើងស៊ីញ៉ូ  និង​​ភ្លើង​ស្តុបផ្នែកខាងក្រោយក៏ជាប្រភេទ​ LED ដូចគ្នា ។ រីឯ​កន្លែង​មើល​នូវកុងត័រល្បឿន​​ផ្សេងៗ ​ត្រូវបាន​រចនា​បែប​ឌីជី​ថល​​ LCD ​​ផ្តល់នូវរូបភាពច្បាស់​ មិនងាយ​នឹងស្រអាប់​ឡើយ ។​

1

សរុបមកអត្ថប្រយោជន៏នៃកង់អគ្គីសនីនេះមានច្រើនលើសលុប ពិសេសប្អូនៗ សិស្សានុសិស្សចាំបាច់ធ្វើដំណើររាល់ថ្ងៃទៅសាលាឆ្ងាយចំណាយសាំងច្រើនគួរងាកមកប្រើកង់នេះវិញ ដោយចំណេញថវិការរាល់ថ្ងៃដើម្បីចាក់សាំងនិង សុវត្ថិភាពធ្វើដំណើរដោយកំណត់ល្បឿនសមស្រប ។

2

គួរ​ជំរាបផងដែរ​ថា ​កង់​អាគុយ​នេះ​​​បាន​ដាក់​លក់​ក្នុង​តម្លៃ​​​​​ធូរថ្លៃ​ជាង​កង់​អាគុយ​ដែល​កម្មង់តាម​អនឡាយ​​បក​ពី​ក្រៅប្រទេស​ទៅទៀត ដោយតម្លៃនៅស្រុក​ខ្មែរ​ខ្ទង់​ ៣០០ ដុល្លារទេ ​ហើ​យ​ចំពោះការ​សាក​សួរអំពីព័ត៌មាន​បន្ថែម​អាចទាក់ទងតាម​រយ:ផេក​ហ្វេកបុក HASA Brand  និងលេខទូរស័ព្ទ​​​ និងតេលេក្រាម សម្រាប់ទំនាក់​ទំនង 087575767/​ 068575767 ៕

អត្ថបទ​ដោយ​ ៖ ​ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia