ការប្រើ VPN ប្រៀបដូចជាការប្រើផ្លូវកាត់សម្ងាត់ដែលជួយការពារមិនឱ្យគេដឹងថាអ្នកជានរណា ឬកំពុងធ្វើអ្វីនៅលើអ៊ីនធឺណិត។ ម្យ៉ាងទៀត វាក៏ជួយឱ្យអ្នកអាចចូលមើលវេបសាយ ឬប្រើកម្មវិធីមួយចំនួនដែលគេបិទមិនឱ្យប្រើក្នុងប្រទេសយើងបានផងដែរ។
១./ Free VPNs (VPN ឥតគិតថ្លៃ) ដែលមិនស្គាល់ប្រភពច្បាស់លាស់

២./ VPNs ដែលមានគោលការណ៍កត់ត្រា (Logging Policy) ខុសពី "Zero-Log
- ក្រុមហ៊ុន VPN នឹងដឹងគ្រប់សកម្មភាពរបស់អ្នកដូចជា ISP (ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត) ដែរ។
- ប្រសិនបើ VPN នោះត្រូវបានគេលួចចូល ឬត្រូវបានរដ្ឋាភិបាលក្នុងតំបន់ទាមទារទិន្នន័យ នោះព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកនឹងត្រូវបានលាតត្រដាង។

ដើម្បីធានាបាននូវសុវត្ថិភាព និងឯកជនភាពពិតប្រាកដក្នុងការប្រើប្រាស់អ៊ីនធឺណិត អ្នកគួរជ្រើសរើសសេវាកម្ម VPN ណាដែលមានគោលការណ៍ No-Log ច្បាស់លាស់ (មិនរក្សាទុកប្រវត្តិប្រើប្រាស់) និងប្រើប្រាស់បច្ចេកវិទ្យាអ៊ិនគ្រីបកម្រិតខ្ពស់ AES-256 Bit ដើម្បីការពារទិន្នន័យពីការលួចស្ទាក់ចាប់។
