មានបងប្អូនច្រើនមែនទែនមានចម្ងល់ទៅលើបណ្ណបើកបរដែលបាត់ទៅអាចធ្វើថ្មីបានដែរឬទេ? ហេតុដូចនេះហើយ ចាបខៀវសុំបកស្រាយចម្ងល់មួយនេះ ឲ្យអស់មន្ទឹលសង្ស័យចាប់ពីពេលនេះ សម្រាប់បណ្ណបើកបរដែលបានបាត់ទៅ គឺអាចស្នើសុំធ្វើបណ្ណបើកបរថ្មី ឬ ស្នើសុំទុតិយតាបណ្ណបើកបរបាន នេះយោងតាមប្រភពពី ក្រសួងសាធារណការ និងដឹកជញ្ជូន ។
ឯកសារសម្រាប់ស្នើសុំបណ្ណបើកបរថ្មី ឬទុតិយតាបណ្ណបើកបរមានចំនួន ៤ រួមមាន៖
ពាក្យបណ្តឹង (មានបញ្ជាក់ពីប៉ុស្ដិ៍នគរបាលរដ្ឋបាល)
លិខិតបញ្ជាក់កាយសម្បទា (មានតែនៅទីតាំងមួយចំនួន)
រូបថតខ្នាត ៤ x ៦ ផ្ទៃពណ៌សចំនួន ៣សន្លឹក
សម្រាប់កម្រៃសេវាលើការស្នើរសុំទុតិយតាបណ្ណបើកបរនេះ រួមមាន៖
បណ្ណបើកបរប្រភេទ “ក”(ម៉ូតូ) តម្លៃ ២០.០០០ រៀល
បណ្ណបើកបរប្រភេទ “ខ” “គ” “ឃ” និង “ង” (រថយន្តតូច ធំ) តម្លៃ ៣០.០០០ រៀល
គួរជំរាបផងដែរ សម្រាប់ទីតាំងនៃការធ្វើបណ្ណបើកបរថ្មីនេះ បងប្អូនអាចទៅច្រក ចេញ-ចូល មន្ទីរសាធារណការតាមបណ្តាខេត្តនានា ឬអ្នកទីក្រុងអាចទៅកាន់ទីស្តីការក្រសួងសាធារណការដឹកជញ្ជូន ផ្សារទំនើបអ៊ីអនភ្នំពេញ និងអ៊ីអនសែនសុខបាន៕
អត្ថបទ៖ ព្រឹម ភក្តី