ចង់បង្កើតរបាយការណ៍ស្តង់ដារត្រឹមរយៈពេល ២នាទីអាចឲ្យមុខងារ AI ថ្មីមួយនេះជួយបាន
Khunna - ឃុនណា
FEBRUARY 25 2025
នវានុវត្តន៍
1.7 K views
2 mins read

ថ្មីៗនេះ AI Startup Perplexity បានដាក់ចេញនូវឧបករណ៍ស្រាវជ្រាវ AI របស់ខ្លួនមួយដែលមានឈ្មោះថា “Deep Research” ដើម្បីជួយអ្នកប្រើប្រាស់មុខងារនេះទទួលបានចម្លើយ និងព័ត៌មានបែបស៊ីជម្រៅ ដែលអាចឆ្លើយតបទៅនឹងសំណួរគ្រប់ប្រទេសមិនថាជាសំណួរដែលមានភាពស្មុគស្មាញក៏ដោយ។ ការដាក់ដំណើរការនេះកើតឡើងបន្ទាប់ពីក្រុមហ៊ុន OpenAI និង Google បានដាក់ដំណើរការមុខងារស្រដៀងគ្នានាពេលថ្មីៗនេះផងដែរ។ 

Photo 2025 02 22 15 14 54
យោងតាមគេហទំព័រវេបសាយផ្លូវការរបស់ Perplexity បានបង្ហោះជាសាធារណៈថា Deep Research របស់ Perplexity ដាក់ប្រើប្រាស់ជាផ្លូវការនៅថ្ងៃទី ១៤កុម្ភៈ ឆ្នាំ២០២៥ ដែលមុខងារ AI មួយនេះមានសមត្ថភាពអាចធ្វើការលើកម្រិតជំនាញដែលគិតចាប់ពីផ្នែកហិរញ្ញវត្ថុ និងទីផ្សារ រហូតដល់ការស្រាវជ្រាវផលិតផលព្រមទាំងទទួលបានពិន្ទុខ្ពស់លើ Humanity’s Last Exam ទៀតផង។ Perplexity's Deep Research ទទួលបានពិន្ទុ ២១,១% លើការធ្វើតេស្ត ដោយយកឈ្នះលើគំរូ AI Reasoning ផ្សេងទៀត រួមទាំង Grok-2 ដែលមានពិន្ទុត្រឹមតែ ៣,៨%, Gemini Thinking ដែលទទួលបានពិន្ទុ ៦,២៥% និង OpenAI's GPT-4o ដែលមានពិន្ទុ ៣,៣%។ 

Photo 2025 02 25 11 15 40
លើសពីនេះ ឧបករណ៍ AI នេះអាចពិនិត្យមើលប្រភពកែលម្អផែនការស្រាវជ្រាវ និងបង្កើតរបាយការណ៍ក្នុងរយៈពេលត្រឹមតែ ២ ទៅ ៤នាទីលឿនជាងកិច្ចការភាគច្រើន ដែលដំណើរការដោយ OpenAI Deep Research ផងដែរ។ Deep Research សំដៅដល់មុខងារដែលបង្កើតរបាយការណ៍លម្អិតលើប្រធានបទជាក់លាក់មួយ តាមការស្នើសុំរបស់អ្នកប្រើប្រាស់។ ម៉ូឌែល AI នេះប្រើប្រាស់សមត្ថភាព "ការវិភាគ" និង "ការយល់ដឹង" ដើម្បីស្វែងរកព័ត៌មានពាក់ព័ន្ធនៅលើអ៊ីនធឺណិត ដំណើរការ និងសំយោគដែលមានប្រភពច្បាស់លាស់ជាច្រើនសម្រាប់ចូលស្រាវជ្រាវបន្ថែម។ 


ជម្រាបជូនអ្នកទាំងអស់គ្នាថា សម្រាប់អ្នកដែលចង់ប្រើប្រាស់មុខងារ Deep Research របស់ Perplexity អាចវាយពាក្យ Perplexity.com នៅលើ Google ឬ Browser បន្ទាប់មករើសយកពាក្យ Deep Research និងភ្ជាប់ជាមួយគណនី Google របស់អ្នកទាំងអស់គ្នារួចជាការស្រេច និងអាចប្រើបានដោយឥតគិតថ្លៃ។ 
គូសបញ្ជាក់ដែរថា មុខងារនេះមិនត្រឹមតែមានប្រយោជន៍សម្រាប់អ្នកសិក្សា ឬអ្នកស្រាវជ្រាវប៉ុណ្ណោះទេ ថែមទាំងអាចជួយអ្នកប្រើប្រាស់ឱ្យទទួលបានការសិក្សាបែបស៊ីជម្រៅលើប្រធានបទ និងព័ត៌មានទាំងអស់ដែលអ្នកប្រើប្រាស់ត្រូវការ។

អត្ថបទដោយ៖ ងួន ឃុនណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia