ឡូយ! Changan ខ្មែរត្រៀមយកឡានអគ្គិសនីអភិវឌ្ឍរួមគ្នាជាមួយ Huawei សាកម្ដងជិះខ្ទង់៥០០km មកហើយ!
Sakada Techie
MARCH 27 2024
យានយន្ត
76 views
1 min read

តាមការបង្ហោះនៅលើផេកផ្លូវការរបស់ក្រុមហ៊ុន Changan ប្រចាំប្រទេសកម្ពុជាកាលពីថ្ងៃទី ២៦ ខែមីនាឆ្នាំ ២០២៤ កន្លងទៅ ក្រុមហ៊ុនចាប់ផ្ដើមបើកទទួលកក់ឡានអគ្គិសនី Changan Deepal S7 ហើយជាមួយនឹងយុទ្ធនាការទីផ្សារដាក់ផ្ទាំងពាណិជ្ជកម្មនៅបណ្ដាមហាវិថីមួយចំនួនផងនោះ។

យ៉ាងណាក្រុមហ៊ុនមិនបានលម្អិតឱ្យដឹងនៅឡើយទេថា ឡានដែលនឹងនាំចូលមកនេះមានកម្រិតមុខងារ ថ្ម ឬ តម្លៃបែបណានោះទេ គ្រាន់តែគេដឹងថាកន្លងទៅកាល Deepal S7 ប្រកាសចេញនៅចិនតម្លៃចាប់ផ្ដើមពី ២០៨០០ដុល្លារឡើងទៅរហូតដល់ខ្ទង់ ៣ម៉ឺនដុល្លារនេះបើតាមការចុះផ្សាយពីគេហទំព័រសារព័ត៌មានឡានចិន CarNewsChina។

សម្រាប់រថយន្តអគ្គិសនី Deepal S7 នេះជាគម្រោងអភិវឌ្ឍរួមគ្នារវាងក្រុមហ៊ុន ៣ មានដូចជា Changan Huawei និង CATL។

ឡានប្រភេទ SUV ធុនកណ្ដាលនេះកន្លងមកនៅប្រទេសចិនមានកម្រិតថ្មចន្លោះពី ៦៦.៨ kWh ទៅដល់ ៧៩.៩៧ kWh សាកម្ដងអាចបើកបរចន្លោះខ្ទង់ ៥២០គីឡូម៉ែតដល់ខ្ទង់ ៦២០គីឡូម៉ែត្រ។

Deepal S7 1

1 15

ចំពោះ Specs ឡានដែល Changan Cambodia នឹងនាំយកមកកម្ពុជាលម្អិតយ៉ាងណាខ្លះនោះ ចាបខៀវនឹងលម្អិតជូននៅពេលក្រោយ ពេលមានព័ត៌មានពីក្រុមហ៊ុន។

គូសបញ្ជាក់ផងដែរថា កាលពីជំនួបអ្នកប្រើប្រាស់រថយន្ត Changan នៅកម្មវិធី Morning Coffee ប្រចាំត្រីមាសរបស់ខ្លួននោះ លោកលោក ហៃ ពុទ្ធារតន៍ ជា Brand Manager របស់ក្រុមហ៊ុន Changan Cambodia ក៏ធ្លាប់បង្ហើបអំពីការត្រៀមខ្លួននាំយកនូវប្រភេទឡានអគ្គិសនីមកកាន់កម្ពុជាដែរ គ្រាន់តែពេលនោះលោកមិនបានបញ្ជាក់ឱ្យច្បាស់ថាម៉ូដែលណាមួយ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia