មេហ្វេសប៊ុកកំពុងស្រមៃអនាគតថា Content Creator អាចក្លូនចម្លងខ្លួនឯង មិនបាច់ធ្វើផ្ទាល់ទៀតទេ
Sakada Techie
JULY 24 2024
នវានុវត្តន៍
607 views
2 mins read

ជាទូរទៅ អ្នកបង្កើតមាតិកា ឬ Content Creator រវល់ច្រើន ដោយចំណាយពេលច្រើនជាង ២០ ម៉ោងក្នុងមួយសប្តាហ៍ដើម្បីបង្កើតមាតិកាថ្មីៗសម្រាប់ទស្សនិកជនរបស់ពួកគេ ដោយនៅសល់ពេលតិចតួចសម្រាប់ការចូលរួម Engage ឆ្លើយឆ្លង ជាមួយអ្នកតាមដានរបស់ពួកគេតែលោក Mark Zuckerberg អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន Meta ជឿជាក់ថា បញ្ញាសិប្បនិម្មិត (AI) អាចផ្តល់ដំណោះស្រាយបានឆ្លើយតបទៅនឹងបញ្ហានេះបាន។

ក្នុងបទសម្ភាសន៍ជាមួយ Influencer ម្នាក់ឈ្មោះថា Rowan Cheung លោក Zuckerberg បានចែករំលែកចក្ខុវិស័យរបស់គាត់ដែលអ្នកបង្កើតមាតិកាមាន AI Clone ដែលឆ្លុះបញ្ចាំងពីបុគ្គលិកលក្ខណៈ និងគោលដៅអាជីវកម្មរបស់ពួកគេ។ កម្មវិធីស្វ័យប្រវត្តិ AI ទាំងនេះនឹងដោះស្រាយការទំនាក់ទំនងសហគមន៍ ដោយទុកពេលឱ្យអ្នកបង្កើតមាតិកាផ្តោតលើកិច្ចការផ្សេងទៀត។

លោក Zuckerberg បាននិយាយថា "នឹងមានការរីកចម្រើនដ៏ធំមួយ ដែលអ្នកបង្កើតមាតិកាគ្រប់រូបអាចទាញយកព័ត៌មានទាំងអស់របស់ពួកគេពីបណ្តាញសង្គម និងបណ្តុះប្រព័ន្ធទាំងនេះឱ្យឆ្លុះបញ្ចាំងពីគុណតម្លៃ និងគោលដៅរបស់ពួកគេ។" "មនុស្សអាចធ្វើអន្តរកម្មជាមួយវា ស្ទើរតែដូចជាស្នាដៃសិល្បៈដែលបង្កើតឡើងដោយ Creator។"

គំនិតនេះស្របទៅនឹងទស្សនៈបច្ចេកវិទ្យាសុទិដ្ឋិនិយមដែលថា AI អាចបង្កើនឥទ្ធិពលរបស់បុគ្គល និងស្ថាប័នផ្សេងៗយ៉ាងខ្លាំង។

Google ក៏បានបង្ហាញឧបករណ៍ដែលដំណើរការដោយ AI សម្រាប់អ្នកបង្កើតមាតិកាផងដែរ។ ទោះយ៉ាងណាក៏ដោយ សំណួរនៅតែមានថាតើអ្នកបង្កើតមាតិកា ដែលទស្សនិកជនរបស់ពួកគេឱ្យតម្លៃលើភាពជាក់ស្តែង នឹងទទួលយក AI បង្កើតមាតិកាដែរឬទេ។

ការព្យាយាមពីមុនរបស់ Meta ក្នុងការប្រើប្រាស់កម្មវិធីស្វ័យប្រវត្តិ AI បានជួបប្រទះបញ្ហាប្រឈម។

កាលពីដើមឆ្នាំនេះ កម្មវិធីស្វ័យប្រវត្តិដែលដំណើរការដោយ AI របស់ Meta បានជួបបញ្ហាដូចជាការស្រមើស្រមៃ។ ឧទាហរណ៍ កម្មវិធីស្វ័យប្រវត្តិមួយបានអះអាងខុសថាខ្លួនមានកូននៅក្នុងស្រុកសាលារៀន NYC នៅក្នុងក្រុម Facebook សម្រាប់ម្តាយនៅ Manhattan ហើយមួយទៀតបានផ្តល់ជូនវត្ថុដែលមិនមានស្រាប់នៅក្នុងវេទិកាដោះដូរដោយឥតគិតថ្លៃនៅ Boston។

ទោះបីជាមានការបរាជ័យទាំងនេះក៏ដោយ Meta អះអាងថា AI របស់ខ្លួនកំពុងប្រសើរឡើង។ ការចេញផ្សាយចុងក្រោយបំផុត គឺគ្រួសារម៉ូដែល Llama 3.1 ដែលដំណើរការមុខងារថ្មីៗជាច្រើននៅទូទាំងវេទិការបស់ Meta និងត្រូវបានអួតអាងថាជាមុខងារទំនើបបំផុតរបស់ពួកគេ។ ទោះយ៉ាងណាក៏ដោយ បញ្ហាដូចជាការស្រមើស្រមៃ និងកំហុសក្នុងការរៀបចំផែនការ និងការគិតនៅតែកើតមាន ដោយមិនទាន់មានដំណោះស្រាយដ៏ល្អប្រសើរពី Meta នៅឡើយទេ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia