ខ្សែសង្វាក់រថយន្តប្រភេទ Pickup របស់ Tesla គឹ CyberTruck ពេលនេះកំពុងជួបនូវបញ្ហាធំហើយ ដោយឥឡូវនេះ មានអតិថិជនបានបញ្ជារការកម្មង់រថយន្តនេះ ឡើងដល់ជាង ៣ លានគ្រឿងហើយ តែក្រុមហ៊ុនមិនទាន់បានផលិតចេញ សូម្បីតែមួយគ្រឿង ។
កាលពីថ្មីៗនេះ មានបុរសម្នាកឈ្មោះ Brad Gillespie បានចូលទៅកម្មង់ CyberTruck ក្នុងគេហទំព័រលក់របស់ Tesla ផ្ទាល់ហើយគាត់ក៏បាន ឃើញនូវប្រាក់កក់តែ ១០០ដុល្លារទេ ពេលនោះគាត់ក៏បានជ្រើសនូវប្រភេទរថយន្ត Pickup មានម៉ូទ័រមួយ ដែលមានតម្លៃខ្ទង់ ៣៩,០០០ ដុល្លារ ។ នេះបើយោងការចេញផ្សាយរបស់ Torguenews ។
គាត់បានផ្ញើនូវលេខរាងកូតដែលខ្លួនបានកម្មង់ទៅកាន់ Torguenews ហើយគាត់បានបញ្ជាល់ពីចំនួនលេខរាងដែលគាត់ត្រូវទទូលបាន CyberTruck នោះ គឺ ៣,០៨០,៦៤៤ ។
តាមប្រភពដដែលបានឲ្យដឹងបន្តទៀតថា គេបានគណនាអំពីគម្រោងរបស់ Elon Musk ដែលបានប្រកាសកាសពី ឆ្នាំ ២០២១ ថា « រោងចក្រផលិតរថយន្តអគ្គិសនី Tesla នឹងត្រូវបផលិតចេញរថយន្តចំនួន ៥០០,០០០ គ្រឿងក្នុង១ឆ្នាំឲ្យបានដើម្បីផ្គត់ផ្គង់ដល់អតិថិជនទូទាំងពិភពលោក » ក៏ប៉ុន្តែបើយោងតាមទិន្នន័យខាងលើជាង ៣ លានគ្រឿងដែលបានកម្មង់ លោក Gillespie បាននិយាយថា « គាត់ត្រូវចាំរយ:ពេល ៦ឆ្នាំទៀតទើបទទួលបានរថយន្តនេះមកជិះ»។
ចំពោះបញ្ហានេះ ក្រុមហ៊ុន Tesla ត្រូវតែពឹងលើរោងចក្រផ្សេងៗ ដូចជា Gigafactory នៅអាល្លឺម៉ង់ ក៏ដូចជារោងចក្រនៅសហរដ្ឋអាមេរិករួមគ្នា ទើបខ្សែសង្វាក់នេះត្រូវបានដោះស្រាយបាន ។
គូសបញ្ជាក់ផងដែរ ចំពោះ រថយន្តអគ្គិសនី CyberTruck នេះក្រុមហ៊ុន Tesla មិនទាន់បញ្ជាក់អំពីការសម្រេចគម្រោងរថយន្តនេះនៅឡើយទេ ហើយគេក៏មិនដឹងថា Tesla កំពុងរៀបចំផលិតចេញនៅថ្ងៃណាដែរ បើគិតមកទល់ពេលនេះ រោងចក្រមិនទាន់បានផលិតសម្រេចសូម្បីតែ១ គ្រឿងនោះទេ ៕
អត្ថបទដោយ៖ ព្រឹម ភក្ដី (Fb : Pheakdey Prem , Telegram : 0102720222 )