​​ដូចជា​ស្រ​ដៀង​ៗ​​​ !​​ ​ឡាន​​ចិន​​​​​នេះរូប​​រាង​ដូច​សឺ​ដេស​​ G-Class ​​​​​តម្លៃ​​ជាង ៤ម៉ឺន​$ទេ តែកុំ​មើល​ខាងក្នុង ​កប់សារី
Pheakdey Prem
DECEMBER 21 2022
យានយន្ត
269 views
2 mins read

​បងប្អូន​​ទាំងអស់​គ្នាប្រាកដជា​ស្គាល់​​ឡាន​ដែលអ្នក​អភិជន​​​ពេញ​និយមជិះច្រើន​ជាងគេ​ហើយ​ គឺ Mercedes-Benz G-class ​ភាគ​ច្រើន​​​​​​​ឡាន​ប្រ​ភេទ​​​​នេះ ត្រូវបាន​​​​ក្រុម​ហ៊ុន​ដទៃ​​​​​​​ Clone​ ចេញ​ជារូបរាង​​​​​ផលិត​តាមជាហូរហែ​ ដូចជា​ឡាន​ចិន​​ Cybertank 300 នេះ​អ៊ីចឹង​ គឺ​ថាររូបរាង​ស្រដៀងគ្នា​មែន​ទែន ​​ ​ប៉ុន្តែបើ​និយាយ​រឿង​តម្លៃ​​ធូរ​ថ្លៃជាង G-Class ឆ្ងាយ​ណាស់​​​។

Tank 300 Cybertank 01

​បើ​យោង​តាម​ចេញ​ផ្សា​យ​​ពី​គេ​ទំព័រ​ autoblog បាន​ឲ្យដឹងថា​ នេះ​ជាឡាន​ចិន​ឈ្មោះ​ ​Cybertank 300 ​​​​​​​​​​​​ដែលជាប្រភេទ​​ឡាន​ SUV ដោយ​វា​មាន​រាង​​​ជា​ Body-On-Frame ​​​​​។ ឡាន​នេះ​ត្រូវបាន​ផលិត​​​ដោយ​ក្រុមហ៊ុន​ Great Wall Motor ​ប៉ុន្តែ​កាលពី​មុន​​ឡាន​នេះនៅ​ក្រុ​ម​ការគ្រប់​គ្រង​របស់​​យី​ហោ WAY ​​ក្រោយ​មក​ទៀត​​​​​ Great Wall Motor បាន​​​​ផ្តាច់​​​​​​ចេញ Cybertank 300 ឲ្យ​នៅ​ឯករាជ្យ និងបាន​ពង្រីក​​​ឡាន​ប្រភេទ​នេះ​បន្ត​ទៀត​​។​​​

Tank 300 Cybertank 03

យ៉ាងណាមិញ​ ឡាន​នេះ ត្រូវបាន​បំពាក់​ជាមួយ​នឹងម៉ាស៊ីន​តូច​​ដូចអាព្រូស​អ៊ីចឹងត្រឹម​តែ 2.0លីត្រនោះ​ទេ​ ដោយអាច​បង្កើត​កម្លាំងបាន​ 227hp និង​​កម្លាំង​រមូរ​ 387Nm  ប្រើ​ប្រាស់​​ប្រអប់​​ ៨​វគ្គ​អូ​តូ​ ​ដំណើរ​ការ​ដោយ​ប៉ុង​២ ​ ។

Tank 300 Cybertank 07Tank 300 Cybertank 12

​ចំពោះ​រូប​រាង​​​​ខាងក្រៅ​​របស់​ឡាន​នេះ​ថ្វី​ត្បិត​​មាន​ភាព​​ស្រដៀង​នឹង G-Class ប៉ុន្តែ​​​​ការ​ឌី​ហ្សាញ​​​​​ ​ទាក់​​ទាញ​ខ្លាំងមែន​ទែន​ ​ជាពិសេសទៅ​លើ​ការ​​​តុបតែង​​​ចង្កៀង LED ផ្នែក​ពី​មុខ មាន​រាង​មូល​​ៗ​ ​​​​​​​​​​​បែប​ Classic កាត់​ សម័យ ​ដោយ​បង្កប់​​នូវអំពូល​ LED   ២ គ្រាប់​សងខាង​  និង​​ផ្នែក​ខាងក្រោយ​​ក៏មាន​ភ្លើង​ស្តុប​​​​​​មាន​ស៊ុម​​រាង​ប្រអប់​ ​​បង្កប់​​នូវ​បន្ទាត់​២ ឆ្នូត​ ។​​ ​

Tank 300 Cybertank 08

 ចំណែក​ឯ​​ផ្នែក​ខាង​ក្នុងវិញ​​ ​​​​យើង​ឃើញ​ថា​មាន​​​​តែ​ ៣ ​ពណ៌​​ទេ​​ ​គឺ​ ពណ៌​ស ប្រាក់​ និង​ខ្មៅ ​​សូម្បី​តែ​​​ចង្កូត​ក៏​​​​ជា​ពណ៌ស​​ដែរ​ ​​​​​​​​ស្អាត​​ខ្លាំង​​ ប៉ុន្តែ​​​​​វា​រាង​ឆាប់​ប្រលាក់​​​បន្តិច​​ ​បើ​​​ហ៊ាន​​តែមក​ខ្មែរ​​​​​​ ជិះឡាន​នេះ​បាន​ទាល់​តែ​សម្អាត​ខ្លួន​ឲ្យ​ស្អាត​​ និង​ពាក់​ស្រោម​ដៃ​ការពារ​កុំ​ឲ្យ​​​ប្រលាក់​​​​​​ ។​

Tank 300 Cybertank 09

​សម្រាប់​ ឡា​ន​ Cybertank 300 នេះ​មាន​តម្លៃ​​​​ប្រមាណ​ជាង ៤៩០០០ដុល្លារ​​​នៅក្នុង​ប្រទេស​ចិន​​​។ អ្នក​ទាំងអស់​ចាប់​អារម្មណ៍​​​​ទេ​ ​បើ​​​មា​ន​គេ​នាំ​ចូល​មក​ស្រុក​ខ្មែរ​​​​​​​​​​គិត​ថា​​ គួរ​តែ​ទិញ​ឬអត់​​​ សុំ​យោបល់​ម្នាក់​មួយ​មក​​៕

​អត្ថបទ​ដោយ​៖ ព្រឹម​ ភក្តី​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia