ឡាន ទំនើប Bugatti Veyron តម្លៃ ២.៤ លាន$ របស់ Cristiano Ronaldo ត្រូវបានខ្ទេច ដោយស្នាដៃអង្គរក្សខ្លួន
ផែន ផាន់ណា
JUNE 22 2022
យានយន្ត
399 views
2 mins read

កាលពីពេលថ្មីៗនេះ អង្គរក្សរបស់កំពូលកីឡាករខ្សែប្រយុទ្ធសញ្ជាតិពរទុយហ្កាល លោក Cristiano Ronaldo ត្រូវបានគេរាយណ៍ការមកថា ៖​ បានយកឡាន Bugatti Veyron តម្លៃ ២.៤លានដុល្លារបើកបុកនឹងជញ្ជាំងផ្ទះអ្នកស្រុកនៅតំបន់ Majorca កាលពីថ្ងៃចន្ទ ។

Cristiano Ronaldo's £1.7million Bugatti Veyron crashed into a wall in Majorca

យោងតាមការចេញផ្សាយពីវេបសាយ  The Daily Mail បានឲ្យដឹងថា ទីកន្លែងកើតហេតុនោះគឺនៅ ឆ្នេរសមុទ្រ Sa Coma នៃទីក្រុង Bunyola កោះ Mallorca ប្រទេសអេស្ប៉ាញ ហើយក៏ជាកន្លែងវិសម្សកាលធំមួយផងដែរសម្រាប់ក្រុមបាល់ទាត់ Manchester United ព្រមទាំងគ្រួសាររបស់ពួកគេទៅកម្សាន្តលេងម្តងៗ ។

The supercar was taken away in a blue tarpaulin

ចំពោះគ្រោះថ្នាក់ចរាចណ៍នេះមិនមានបង្ករងគ្រោះថា្នក់ទៅណាម្នាក់ថ្នាក់ឡើយ ដោយគេបានដឹងថា អង្គរក្សរូបនោះបានយកឡាន Bugatti Veyron ទៅជិះកម្សាន្តលេងម្នាក់ឯងតែប៉ុណ្ណោះ ដល់ចំណុចកើតហេតុមានមនុស្សទៅទីនោះបានប្រាប់មកតាមរយៈប្រភពខាងលើថា ឡាននោះក៏បើកជ្រុលទៅបុកនឹងជញ្ជាំងរបងផ្ទះយ៉ាងកំរោល ដែលបណ្ដាលឲ្យខូចខាតផ្នែកខាងមុខយ៉ាងដំណំ បន្ទាប់មកបុរសដែលជាអង្គរក្សរូប​​ ក៏បានរត់យករួចខ្លួនបាត់ ហើយបច្ចុប្បន្នប៉ូលិសនៅទីនោះកំពុងតែធ្វើរកស្វែងរកជនបង្ដដើម្បីរកអ្នកមកដោះស្រាយ​​នៃសំណុំរឿងនេះ។

Cristiano Ronaldo allegedly bought £14 million Bugatti [UPDATE]

Bugatti 2019 Cristiano Ronaldo Hotsell, 52% OFF | atheneainstitute.com

ដោយឡែកចំពោះរថយន្តដ៏ទំនើប Bugatti Veyron Grand Sport Vitesse ជាប្រភេទ Supercar ដែលមានតម្លៃ​​​ ២.៤លានដុល្លារ ដោយមានកម្លាំងម៉ាស៊ីនរហូតដល់ ១២០០សេះ ព្រមទាំងកម្លាំងរមូរ ១៥០០ញ៉ូតុនម៉ែត្រ ល្បឿនខ្ពស់បំផុតរបស់រថយន្តមានរហូតដល់​ ៤១០​​ គ.ម/១ម៉ោង​ ។​ មិនត្រឹមតែប៉ុណ្ណោះ រថយន្តនេះអាចជាន់ល្បឿនពីសូន្យទៅ១០០គ.ម/១ម៉ោង ប្រើពេលតែ ២.៩ វិនាទីនោះទេ ។ ល្បឿនស្ទុះប៉ុណ្ណេះ វាមិនចម្លែកនោះទេដែលអង្គរក្សរូបនោះបើកបុកជញ្ជាំងរបងផ្ទះ ។

Cristiano Ronaldo Gives The Bugatti Chiron His Seal Of Approval | CarBuzz

គួរជំរាបផងដែរថា Bugatti Veyron គឺជារថយន្តដែលមានតម្លៃថ្លៃក្នុងចំណោមរថយន្តទាំងអស់​របស់​ ស្តេចបាល់ទាត់  Cristino Ronaldo​ ហើយនោះរួមមាន Bugatti Chiron តម្លៃ ៣.១ លានដុល្លារ Mercedes G-Wagon Brabus តម្លៃ ៨៥០០០០ ដុល្លារ និង Bugatti Centodieci មានតម្លៃ ១២លានដុល្លារ ហើយក៏ជារថយន្តមានតម្លៃថ្លៃជាងគេបំផុតផងដែរ ដោយសារវាចំនួនផលិតតែ ១២គ្រឿងតែប៉ុណ្ណោះ ៕

ប្រភព៖ BusinessInsider

អត្ថបទដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia