JETOUR ផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា ក្នុងឱកាសអបអរការចុះបញ្ជីទីផ្សារមូលបត្រ
Sakada Techie
JULY 10 2025
PR
2 mins read

ថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសអបអរការ ចូលបញ្ជីទីផ្សារមូលបត្រនៅហុងកុងរបស់Jetour Auto ក្រុមហ៊ុនរថយន្តប្រណីតនេះ បានផ្តល់ជូនតម្លៃពិសេសដល់អតិថិជនកម្ពុជា តាមរយៈ Jetour Cambodia ដែលនាំចូល និងចែកចាយផ្តាច់មុខដោយ ក្រុមហ៊ុន KNN Cambodia ៖

- រថយន្តគ្រួសារខ្នាតមធ្យម Jetour X50 តម្លៃត្រឹមតែ $21,900

- រថយន្តគ្រួសារខ្នាតធំ Jetour Dashing ECO ត្រឹមតែ $26,500

-រថយន្តគ្រួសារខ្នាតធំប្រណីត ៧កៅអី Jetour X70 Plus តម្លៃត្រឹមតែ $34,900

X50 Car Nameplate Front

Sub Post 7

X70 Sakura Flower Subpost1

លោក អ៊ឹង មុយហ្គេច ប្រធាននាយកប្រតិបត្តិនៃអាជីវកម្មផ្នែករថយន្ត របស់ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា បានប្រកាសជាផ្លូវការនូវតម្លៃពិសេសខាងលេីនេះក្នុងបណ្តាញសង្គមហ្វេសបុកផ្លូវការរបស់ក្រុមហ៊ុន ព្រមទាំងបញ្ជាក់ថា " ការចុះបញ្ជី IPO ឬបោះផ្សាយមូលបត្រនេះ Jetour Auto រំពឹងនឹងទទួលបានទំហំវិនិយោគ ប្រមាណ ១.៥ពាន់លានដុល្លារអាមេរិក ទាំងនេះឆ្លុះបញ្ចាំងពីការទទួលស្គាល់ជាសកលលោកចំពោះគុណភាពខ្ពស់របស់រថយន្ត JETOUR ជាពិសេសនៅក្នុងបណ្តាប្រទេសប៉ែកអារ៉ាប់។

គ្រប់ម៉ូដែលទាំងអស់គឺមានការធានាទាំងស្រុងយ៉ាងត្រឹមត្រូវ តាមស្តង់ដារជាក់លាក់ពីរោងចក្ររបស់ JETOUR រយៈពេល ៥ឆ្នាំ ឬ ១៥ម៉ឺនគីឡូម៉ែត្រ។ សូមបញ្ជាក់ថា Jetour Cambodia គឺជាក្រុមហ៊ុនតែមួយគត់ដែលមានសិទ្ធិផ្តាច់មុខក្នុងការលក់ចែកចាយរថយន្ត និងគ្រឿងបន្លាស់សុទ្ធរបស់ JETOUR នៅក្នុងទីផ្សារព្រះរាជាណាចក្រកម្ពុជា ដោយមានការទទួលស្គាល់សិទ្ធនាំចូល និងចែកចាយដោយ ក្រសួងពាណិជ្ជកម្ម ប្រទេសកម្ពុជា និងប្រទេសចិន។

Ds C00275

Sub Post 4

Subpost1

Subpost2

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia