នេះគឺជាឱកាសពិសេសសម្រាប់អាណាព្យាបាលដែលមានកូនតូចៗ ហើយចង់បណ្ដុះបណ្ដាលកូន ឱ្យរៀនជំនាញអាយធីតាំងពីក្មេងទៅ ដោយថ្មីៗនេះសាលា Tech for Kids ដែលជំនាញទៅលើការបណ្ដុះបណ្ដាលកុមារឱ្យចេះសរសេរកូដ ឬជំនាញអាយធី បានបើកថ្នាក់សិក្សាថ្មីតាមអនឡាញឥតគិតថ្លៃ សម្រាប់អោយសិស្សានុសិស្សដែលមានបំណងចង់ស្វែងយល់បន្ថែមអំពីថ្នាក់រៀនសរសេរកូដ និងបរិបទនៃការសិក្សាអោយបានច្បាស់មុនថ្ងៃចូលរៀន។
បើតាមផេកផ្លូវការរបស់សាលា Tech for Kids បានឱ្យដឹងថា វគ្គសិក្សាសាកល្បងចូលរៀនថ្ងៃទី ១៥ - ១៦ ខែកក្កដា ឆ្នាំ២០២៣ និងសម្រាប់តែ ១៥ នាក់ប៉ុណ្ណោះក្នុងមួយថ្នាក់ ដែលមានដូចខាងក្រោម៖
- ថ្នាក់ Senior Express Coding for Kids (សម្រាប់អាយុ ៩ - ១០ ឆ្នាំ) សិក្សាថ្ងៃសៅរ៍ ១:៣០ - ៣:០០
- ថ្នាក់ Animation and Games with Scratch (អាយុ ១១ - ១២ ឆ្នាំ) សិក្សាថ្ងៃសៅរ៍ ម៉ោង ៩:៣០ - ១១:០០
- ថ្នាក់ Intro to Python I (អាយុ ១៣ - ១៥ ឆ្នាំ) សិក្សាថ្ងៃសៅរ៍ ១:៣០ - ៣:០០
- ថ្នាក់ Intro to Web Development course (អាយុ ១៥ - ១៨) សិក្សាថ្ងៃអាទិត្យ ម៉ោង ៩:៣០ - ១១:០០
តំណរភ្ជាប់សម្រាប់ចុះឈ្មោះចូលរៀនវគ្គសិក្សាឥតគិតថ្លៃ៖ https://shorturl.at/pWZ18 សម្រាប់ព័ត៍មានបន្ថែម សូមទាក់ទងមកកាន់លេខទូរស័ព្ទ: 098338849 / 099338849 និងគេហទំព័រវេបសាយ: techforkids.asia/en។
