ល្អណាស់! ក្រុមហ៊ុនកូនខ្មែរមួយនេះ ផ្ដល់សេវាឥតគិតថ្លៃជូនស្ត្រីគ្រប់រូប ដែលរត់ម៉ូតូតាក់ស៊ីរហូតដល់ដាច់ឆ្នាំ ២០២៦
Khunna - ឃុនណា
SEPTEMBER 4 2026
នវានុវត្តន៍
28 views
1 min read

បច្ចុប្បន្នយើងសង្កេតឃើញថាចំនួនស្រ្តីដែលអ្នកប្រកបរបរបើកបរម៉ូតូតាក់ស៊ីមានការកើនឡើងគួរឲ្យកត់សម្គាល់។ នេះបង្ហាញឲ្យឃើញពីសិទ្ធសេរីភាពពេញលេញរបស់ស្រ្តីក្នុងប្រទេសកម្ពុជាយើង។ ការប្រកបររបរបន្ថែមជាចំណូលមួយសំខាន់ ប៉ុន្តែទន្ទឹមជាមួយគ្នានេះ ការថែរក្សាអនាម័យ គឺជារឿងចាំបាច់សម្រាប់ស្រ្តីផងដែរ។

786905640 1261382889387394 8066364874872155603 N

ដូច្នេះហើយដើម្បីលើកទឹកចិត្តដល់ស្រ្តីជាអ្នកបើកបរ ក្រុមហ៊ុន CLEEN CAMBODIA ដែលជាក្រុមហ៊ុនសម្អាតមួកសុវត្ថិភាពស្វ័យប្រវត្តិបង្កើតដោយកូនខ្មែរ បានសហការជាមួយនឹងក្រុមហ៊ុនផ្តល់សេវាដឹកអ្នកដំណើរ និងដឹកជញ្ជូនទំនិញ TADA Cambodia បានផ្ដល់ជូនការសម្អាតមួកសុវត្ថិភាពដោយឥតគិតថ្លៃសម្រាប់ស្រ្តីដែលជាដៃគូបើកបរម៉ូតូតាក់ស៊ីរហូតដល់ដាច់ឆ្នាំ 2026 ខាងមុខនេះ។

ការសម្អាតនេះមិនត្រឹមតែ បន្ថែមនូវការគាំពារអនាម័យសម្រាប់ដៃគូបើកបរជាស្រ្តីប៉ុណ្ណោះទេ តែថែមទាំងផ្ដល់ទាំងទំនុកចិត្ត និងអនាម័យសម្រាប់អ្នកដំណើរតាមម៉ូតូតាក់ស៊ី ពិសេសគឺសុវត្ថិភាពតែម្ដង ព្រោះដៃគូបើកបររបស់ TADA ទាំងអស់សុទ្ធតែមានមួកសុវត្ថិភាពសម្រាប់អ្នកដំណើររបស់ខ្លួន។ ក្រៅពីដៃគូបើកបរស្រ្តី ក្រុមហ៊ុន CLEEN ក៏ផ្តល់នូវកញ្ចប់សម្អាតមួកសុវត្ថិភាពពិសេសទៅកាន់ដៃគូបើកបរម៉ូតូតាក់ស៊ីបុរស របស់ក្រុមហ៊ុន TADA ដើម្បីរក្សានូវអនាម័យសម្រាប់គ្រប់ដៃគូបើកបរ និងអ្នកដំណើរទាំងអស់ផងដែរ។ ទន្ទឹមនឹងគ្នានេះដែរ ក្រុមហ៊ុន CLEEN ក៏បាននឹងកំពុងពង្រឹងការថែរក្សាអនាម័យទៅកាន់ប្រជាពលរដ្ឋកម្ពុជាតាមរយៈការសម្អាតមួកសុវត្ថិភាពនេះផងដែរ។ 

គួររំលឹកថា ការសម្អាតជាមួយនឹងម៉ាស៊ីនសម្អាតមួកស្វ័យប្រវត្តិរបស់ CLEEN គឺធ្វើឡើងត្រឹមតែ 5នាទីប៉ុណ្ណោះ តែអាចកម្ចាត់ទាំងក្លិន និងបាក់តេរីដែលយើងមើលមិនឃើញនៅក្នុងមួករហូតដល់ 99%៕

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia