ពិការដៃ តែមិនពិការសមត្ថភាព! មកស្គាល់ដៃឆ្វេង Jungler ក្នុងក្រុមតំណាងកម្ពុជា វិញ្ញាសារ MLBB ត្រៀមប្រកួតអាស៊ានប៉ារ៉ាហ្គេម
Pheakdey Prem
MAY 24 2023
អេឡិចត្រូនិក
382 views
2 mins read

​​​​​ជួក​​ ភារ: ជា​​​​​ក្មេង​ប្រុស​ម្នាក់​​ដែល​​​​​​​​​​​​​​​​​​រស់​នៅ​​ក្នុង​​ជីវ​​ភាព​​​​​​គ្រួសារ​​​​មធ្យម​​ ​​​​​​​​​​​កម្រិត​​នៃ​ការ​សិក្សា​​​​​​ថ្នាក់​ទី​៤ ​​​​​ហើយ​​គាត់​​​​បាន​ពិការ​​​​ដៃ​​​​ខាងស្តាំ​​ ​​ប៉ុន្តែថ្វី​បើ​គាត់​ពិការដៃ​ តែមិន​ពិការសមត្ថភាព​​ឡើយ​​ ដោយ​​គាត់​​​​​​ត្រូវ​បាន​ជាប់​ឈ្មោះ ចូល​ជា​​សមាជិក​ក្រុម​តំណាង​​​​ប្រទេស​កម្ពុជា​​ វិញ្ញា​សា E-Sport: ​​​MLBB ​នឹងត្រូវត្រៀមខ្លួន​​ ​ប្រកួត​​​​​​​ក្នុង​ព្រឹត្តិការណ៍​​អាស៊ាន​ប៉ារ៉ាហ្គេម​​ ២០២៣ ឆាប់​ៗនេះ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​​។​​

Choul Phearak

​យោងតាម​​​​វី​ដេអូ​​ដែល​បាន​​បង្ហោះ​ដោយ​ Cambodia 2023 ​​​​​​អំពី​​ប្រវត្តិ​ខ្លះ​​​​ៗ របស់​ ភារ:​ ​​​​​​ដែលអ្នក​លេង​ដៃ​ Jungler របស់​ក្រុម​តំណាង​​កម្ពុជា​​ លើវិញ្ញាសា​ E-Sport: MLBB ​​​​​​ព្រ​ម​ទាំង​​​​ត្រៀ​ម​​​ប្រកួត​​អាស៊ាន​​ប៉ារ៉ាហ្គេម​​លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជា​​​ធ្វើ​ជាម្ចាស់​ផ្ទះ។​

347792086 796666321672629 637600670297190619 N (1)

​ភារ: ​​​ជាមនុស្ស​​​​​ដែល​​សមត្ថភាព​​​ខ្លាំង​ ​ជំនាញ​​​​​​លើ Role :​​ Jungle ​​ដូច​ដែល​បងប្អូន​បាន​ឃើញ​នៅក្នុង​វីដេអូ​អញ្ចឹង​​ គឺបាន​គាត់​​​លេង​​នូវ​ Hero: Fanny ​​ដែល​ជា​​​ហេរ៉ូ​​​​​​​បែប Assassin  ហើយ​​ហេរ៉ូនេះ ពិ​ត​ជា​ពិបាក​លេង​​បំផុត​ក្នុង​ចំំណោម​​ហេរ៉ូទាំង ១២១ ក្នុង​​ហ្គេម​ Mobile Legends Bang Bang ។​ ​​​ម្យ៉ាង​វិញ​ទៀត​​​ ​ហេរ៉ូនេះ​ ត្រូវ​ការ​​​​​​​ភាព​រហ័ស​​រហួត​​ជាទីបំផុត​ ទើប​​​អាច​​​វាយ​​បក​ទៅ​ Enemy ឬ​គូសត្រូវវិញ​បាន​។

94f00417b6341b13e4600f10f1e3773f

​​ផ្ទុយ​ទៅ​វិញ​​​​​ ​​ភារ​:​​ ​​​​​​​អាច​​​​លេង​​នូវ​ហេរ៉ូ Fanny បាន​​​យ៉ាងស្ទាត់​ជំនាញ​​​​​​​​​ ទោះ​បី​ជា​​គាត់​​​ប្រើ​តែ​​​​ដៃ​ម្ខាង​​​​ក៏ពិត​​មែន​ ប៉ុន្តែ​សមត្ថភាព​ ​​ភាព​​ឆ្លាត​វ៉ៃ​​​ ​​ភាព​រហ័ស​រហួន មិន​ចាញ់​​​អ្នក​​មានកាយ​​សម្បទាគ្រប់​គ្រាន់​​​ឡើយ។

22222

​​​​ជាមួយ​គ្នា​ដែរ​​នេះ ភារ: ​​​​​​បាន​និយាយ​​ថា​ដំបូង​​ឡើយ​​​ ​​​គាត់​ចូល​ចិត្ត​លេង​ហ្គេម​ណាស់​ ក្រោយ​​ពេល​ដែល​​គាត់​បាន​ជូប​នូវ ឧបទ្ទវហេតុ​​​ពីរលើក​មក​​ ​ដែល​ធ្វើ​ឲ្យ​គាត់​បាត់​បង់​ដៃ​​ខាងស្តាំ​​​​​​។​ ​អំឡុង​​​ពេល​ដែល​គាត់​លេង​ហ្គេម​​នោះ​ ​​​​គ្រួសារ​មិន​សូវ​​ជា​ពេញ​ចិត្ត​​​​​ទេ ​ប៉ុន្តែ​​ដោយឃើញ​ថា​ គាត់​ស្រឡាញ់​​ ​និង​មាន​​សមត្ថភាព​ និង​​អាច​រក​ចំណូល​ចេញ​ពី​ការ​លេងហ្គេម​​​​​បានទៀត​​ គ្រួសារ​​ភារ: ក៏ចាប់​ផ្តើម​​​​​យល់​ និង​បាន​​លើក​​ទឹក​ដល់​ ភារ: ឲ្យ​ខិតខំ​​​សម្រេច​​នូវ​ក្តី​ស្រមៃ​​​​​​របស់​ភារ:​។

1111

ជាចុង​ក្រោយ​​ ភារ: មាន​ពាក្យ​​ពេចន៍​មួយ​ចំនួន​ជូន​ដល់​​ជន​ពិការទាំងអស់​នៅ​ប្រទេស​កម្ពុជា​ ក៏ដូច​ក្រៅ​ប្រទេសផងដែរ​​​​ ៖  “​ទោះ​​​បី​ជា​យើង​ពិការ​​ភាព​​ពិត​​មែន​ តែយើងកុំ​​​បាក​​​ទឹក​ចិត្ត​​​ ​​ប្រសិន​ជា​យើង​​​​ស្រឡាញ់​​​នូវ​​ជំនាញ​ខាងអ្វីមួយ​ហើយ​ ​​​យើង​ត្រូវ​តែ​ធ្វើ​​វាឲ្យ​បាន​​ ​​ធ្វើ​ឲ្យ​មនុស្សជុំវិញ​ខ្លួន​ទទួល​​ស្គាល់​​ ថា​យើង​ធ្វើ​វាបាន” ។​

​អត្ថបទ៖ ព្រឹម​ ភក្តី

Technology Cambodia
ដើម្បីកម្ពុជាកាន់តែទំនើបជាងមុន
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
  • Address: Building 422 St. 271, Phum 1,
    Stung Mean Chey Khan MeanChey, Phnom Penh
  • Email: [email protected]
  • +855 (0) 69 720 727 | +855 (0) 89 525 180
© 2022 Baksey Media. All Rights Reserved.
Developed by: Neak Panhboth