Range Rover គឺយីហោរបស់ចក្រភពអង់គ្លេសដ៏ល្បីពេញពិភពលោក សូម្បីតែប្រទេសកម្ពុជា ក៏ពេញនិយមជិះរថយន្តនេះផងដែរ ។ តួយ៉ាង កាលពីពេលថ្មីៗនេះ ក្នុងប្រទេស មានក្រុមហ៊ុនមួយឈ្មោះថា Hanlong Auto បានបង្ហាញនូវរថយន្តដែលមានរូបរាងយ៉ាងប្រណិតចម្លងចេញពីRange Rover ទាំងស្រង់ ព្រមទាំងបានដាក់ក្នុងតម្លៃខុសគ្នា រហូតដល់ ១០ ដងឯណោះជាមួយនឹង Range Rover ពិតៗ ។
បើយោងតាមការចុះផ្សាយពីគេហទំព័រ cartoq បានឲ្យដឹងថា Range Rover copy របស់ចិនមួយនេះមានឈ្មោះថា Hunkt Canticie ឬជាឈ្មោះចិន Kuangshi ដោយត្រូវបានផលិតផលតាមរយ:ក្រុមហ៊ុន Hanlong Auto នៅខែ Hubei នៃប្រទេសចិន។
ចំពោះរូបរាងផ្នែកខាងក្រៅនិងខាងក្នុងគឺសឹងតែដូច ១០០% ទៅនឹង Range Rover Sport អ៊ីចឹងដែរ ប៉ុន្តែគ្រឿងបច្ចេកវិទ្យាទំនើបៗ មិនត្រូវបានញោតបញ្ចូលច្រើននោះទេ ព្រមវាមានតម្លៃតែ ១៨០០០ ដុល្លារសហរដ្ឋអាមេរិកតែប៉ុណ្ណោះ ។
យ៉ាងណាមិញចំពោះជម្រើសរបស់ Hunkt Canticie បានដាក់ឲ្យប្រើជាមួយម៉ាស៊ីន ២.០ លីត្រ Turbocarged ប្រជាមួយនឹងស៊ីឡាំង ៤ ព្រមទាំងមានកម្លាំង ២១៨សេះ និងមានល្បឿនជាន់កាប់ ១៨៥គម/ម៉ោង វាមានភាពខុសគ្នាឆ្ងាយពី Range Rover ពិតៗ ដោយវាមានចំណុចដល់ ៥.០លីត្រ Supercharged ប្រើជាមួយស៊ីឡាំង V8 ថែមទៀតផង ។
អត្ថបទដោយ៖ ព្រឹម ភក្តី