ក្រុមហ៊ុន Chevrolet Cambodia រៀបចំព្រឹត្តិការណ៍ដ៏ពិសេសនៃការបង្ហាញរថយន្តស៊េរីថ្មី ប្រណិត Chevrolet Trax ឆ្នាំ 2024 ។ អ្វីដែលកាន់តែទាក់ទាញ គឺរថយន្តស៊េរីថ្មីនេះបាន ផ្លាស់ប្តូរ ការរចនាស្ទើរទាំងស្រុងទាំងផ្នែកខាងក្នុងនិងខាងក្រៅ ជាមួយនូវប្រព័ន្ធសុវត្ថិភាព ទំនើប បូករួមនឹងតម្លៃសមរម្យស្ទើរមិនគួរឲ្យជឿ។
ព្រឹត្តិការណ៍នេះ រៀបចំឡើងនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០២៣ នៅផ្សារទំនើប អ៊ីអន ម៉ល សែន សុខ ដោយមានការចូលរួមពី អ្នកសារព័ត៍មាន រួមទាំងកំពូលតារាចម្រៀងល្បី។ អ្វី ដែលពិសេសមិនគួររំលងបាន គឺភ្ញៀវកិត្តិយសទាំងអស់អាចយល់ដឹងកាន់តែច្បាស់ពីមុខងារសំខាន់ៗរបស់រថយន្តស៊េរីថ្មី Chevrolet Trax 2024 ដែលបំពាក់មកសុទ្ធតែប្រព័ន្ធសុវត្ថិ ភាពប្រៀបដូចជំនួយការដ៏សកម្មរបស់អ្នកបើកបរ ព្រមទាំងការរចនារូបរាងថ្មីស្រឡាងបែប ស្ទ័រដ៏គួរឲ្យទាក់ទាញ ស័ក្តិសមជាប្រភេទឡាន The All-New Chevrolet Trax 2024 ។
មិនតែប៉ុណ្ណោះ Chevrolet Trax 2024 បំពាក់ជាមួយកម្លាំងម៉ាស៊ីនធំជាងមុន ដែលមិន ត្រឹមបើកបរស្ទុះលើដងផ្លូវទេ តែវាក៏ផ្ដល់នូវផាសុកភាពសម្រាប់អ្នករួមដំណើរព្រោះកន្លែង អង្គុយខាងក្នុងមានភាពទូលាយជាងមុន ប្រវែងតួខ្លួនរថយន្តវែងជាងមុន និងកម្ពស់ពីបាតដីក៏ខ្ពស់ធ្វើឲ្យការបើកបរលើផ្លូវដែលពិបាកមួយចំនួននៅតាមខេត្តកាន់តែងាយស្រួល។
ក្នុងឱកាសនេះ លោកស្រី ទុយ លក្ខិណា ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Chevrolet Cambodia មានសេចក្តីសោមនស្សរីករាយចំពោះវត្តមានរថយន្តម៉ូដែលថ្មី Chevrolet Trax 2024 ហើយលោកស្រីជឿជាក់ថាម៉ូដែលថ្មីនេះនឹងមានសន្ទុះខ្លាំងក្លាក្នុងទីផ្សារនៅកម្ពុជា។
អំពីរថយន្ត Chevrolet Trax 2024
-ស៊េរីរថយន្តនេះមាន២ម៉ូដែល គឺ RS និង LT ដែលម៉ូដែល RS មាន៥ពណ៍ និងម៉ូដែល LT មាន៦ពណ៍ សម្រាប់ជ្រើសរើស។
-កុងទ័រឌីជីថលទំហំធំ ៨អ៊ីញ និងអេក្រង់កម្សាន្តថាច់ម៉ឺនទំហំ១១អ៊ីញ ងាយស្រួលមើល -ម៉ាស៊ីន 1.2 ជំនួយដោយ Turbocharge កម្លាំង137សេស និងកម្លាំងរមួល 220 Nm
-ប្រើប្រអប់លេខ6វគ្គ អូតូ
-ប្រព័ន្ធមើលកាមេរ៉ាខាងក្រោយ (Rear view Camera)
-ប្រព័ន្ធសាកថ្មទូរសព្ទដោយឥតខ្សែ (Wireless Smartphone Charging)
-យ៉ាន់កង់ទំហំ ១៨អ៊ីញ
-បំពាក់មកជាមួយ Speaker 6គ្រាប់ ធ្វើឲ្យការស្តាប់ចម្រៀងកាន់តែពិរោះ
-Automatic emergency braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានឧបសគ្គបន្ទាន់
-Forward collision alert / ប្រព័ន្ធផ្តល់ដំណឹងពេលមានឧបសគ្គនៅផ្នែកខាងមុខ
-Front pedestrian braking / ប្រព័ន្ធចាប់ហ្រ្វាំងស្វ័យប្រវត្តិពេលមានថ្មើរជើងឆ្លងកាត់
-Following distance indicator / ប្រព័ន្ធរក្សាគម្លាតសុវត្ថិភាពរថយន្ត
-Lane keeps assist with lane departure warning / ប្រព័ន្ធដាស់តឿនពេលរ៉េចង្កូត ចេញពីគន្លងផ្លូវ និងរក្សារថយន្តក្នុងគន្លងផ្លូវសុវត្ថិភាព
-IntelliBeam® auto high beams / ប្រព័ន្ធចង្កៀងគុជឆ្លាតវៃ ទម្លាក់ និងតម្លើងហ្វាកូដ ដោយស្វ័យប្រវត្តិ