មោទនភាពណាស់! សហគ្រិនខ្មែរ ១ រូបច្នៃគំនិតបង្កើត App ដែលទទួលស្គាល់ពីឆាកអន្តរជាតិ
Khunna - ឃុនណា
OCTOBER 1 2025
នវានុវត្តន៍
15 views
1 min read

កម្មវិធីរបស់ខ្មែរមួយដែលអន្តរជាតិទទួលលស្គាល់មានឈ្មោះថា CheckinMe ដែលជាកម្មវិធីដំបូងគេរបស់ខ្មែរអាចប្រើប្រាស់ទៅលើប្រព័ន្ធតាមដានប្រតិបិត្តការក្រុមហ៊ុន និងបុគ្គលិកបានល្អបំផុត។ វាគឺជាដំណោះស្រាយបែប HR (Human Resource) ដែលជំនួសឧបករណ៍បែបប្រពៃណីដូចជា ការចុះហត្ថលេខាលើក្រដាស, ម៉ាស៊ីនបោះត្រា, ឬឧបករណ៍ស្កេនក្រឃៅដៃ សម្រាប់ការកត់ត្រាវត្តមានបុគ្គលិកផងដែរ។

Qr V2 Blue (1)

នៅពីក្រោយការទទួលស្គាល់ជាសាធារណៈពីថ្នាក់ជាតិ និងថ្នាក់អន្តរជាតិនោះគឺ មានសហគ្រិនខ្មែរមួយរូបដែលជាប្រធាននាយកប្រតិបត្តិនៃក្រុមហ៊ុនឆែកអ៊ុនមី (CheckinMe) គឺលោក ឡី កំថូង ដោយ លោកសម្រេចចិត្តចាប់ផ្តើមដំណើរការអាជីវកម្មមួយនេះទៅលើប្រព័ន្ធគ្រប់គ្រងបុគ្គលិកក្នុងក្រុមហ៊ុន។ CheckinMe អាចឈរជើងតាំងពី ២០២១ បានរហូតមកដល់បច្ចុប្បន្ននេះ ហើយ CheckinMe សព្វថ្ងៃមានក្រុមហ៊ុនប្រើប្រាស់ជាងរាប់ពាន់ស្ថាប័ន និងបានបណ្តុះបណ្តាលទៅបុគ្គលិករបស់ស្ថាប័នទាំងអស់នោះសរុបជាងរាប់ម៉ឺននាក់ CheckinMe ក៏ទទួលបានពានរង្វាន់ជាច្រើនពីក្នុងប្រទេស និងក្រៅប្រទេសផងដែរ មានដូចជា៖

Checkin Me 3 (1)

  • Best Digital Startup ពីរដ្ឋមន្ត្រី ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍
  • 1st Runner Up ពី Alibaba Cloud 2022
  • ជ័យលាភីលេខ 3 ពី China-Asean Innovation and Entreprenureship

គូសបញ្ជាក់ផងដែរថា CheckinMe គឺជា ប្រព័ន្ឋគ្រប់គ្រងបុគ្គលិកឌីជីថល (Digital Employee Management Solution) ដែលត្រូវបានរចនាឡើងដើម្បីជួយអាជីវកម្មនានា ក្នុងការសម្រួល និងស្វ័យប្រវត្តិកម្មប្រតិបត្តិការធនធានមនុស្សប្រចាំថ្ងៃ។ ប្រសិនបើអ្នកមានក្រុមហ៊ុន ឬអាជីវកម្មផ្ទាល់ខ្លួនហើយចង់បានប្រពន្ធគ្រប់គ្រង់ការងារដ៏ល្អគួរតែជ្រើសយកកម្មវិធី CheckinMe

Photo 2025 10 01 20 58 08

សូមតាមដានបន្ថែមរាល់ការអាប់ឌេតរបស់កម្មវិធី CheckinMe ហើយប្រសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍អ្នកទាំងអស់គ្នាក៏អាចទិញកញ្ចប់សេវាកម្មតាមរយៈលេខ 061 610 455។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia