មិនបាច់ចូលវេបសាយទៀតទេ! ទីបំផុត ChatGPT មាននៅលើ App Store អាចប្រើលើទូរស័ព្ទបានហើយ
Makara Rin
MAY 19 2023
គន្លឹះល្អៗ
3.6 K views
2 mins read

ដូចដែលអ្នកបានដឹងហើយថា​ កន្លងមកដើម្បីបានប្រើ​ ChatGPT បានគឺទាល់តែយើងចូលប្រើតាមរយៈ​ Web browser នៅលើកុំព្យូទ័រជាដើម​ ដោយឡែកបច្ចុប្បន្ននេះដើម្បីផ្តល់ភាពងាយស្រួលដល់អ្នកប្រើប្រាស់ ក្រុមហ៊ុន OpenAI បានធ្វើការបញ្ចេញ ChatGPT ដាក់ឲ្យប្រើប្រាស់នៅលើ iPhone ដោយសេរីហើយ។

ចំពោះការបញ្ចេញនេះគេដាក់ឲ្យប្រើនៅលើ iOS សិន សម្រាប់ Android គេនឹងបញ្ចេញនៅពេលក្រោយម្យ៉ាងទៀតបច្ចុប្បន្ននេះក៏ដំណើរតែនៅ អាមេរិច ដែរ ដោយប្រទេសផ្សេងៗទៀតគេនឹងដាក់ឲ្យប្រើប្រាស់នៅសប្ដាហ៍ក្រោយទៀត។

យ៉ាងណាមិញសម្រាប់​ ChatGPT ដែលគេដាក់ឲ្យប្រើប្រាស់នៅលើ iOS នេះគឺវាមានសមត្ថភាពជាច្រើនដូចជា៖

  • Instant answers: ផ្តល់នូវចម្លើយក៏ដូចជាព័ត៌មានច្បាស់ៗ ដោយយើងមិនមានលោតពាណិជ្ជកម្ម ឬទទួលបានលទ្ធផលច្រើននោះទេ
  • Tailored advices: អាចបង្ហាញពីរបៀបនៃការចម្អិនអាហារ អាចរៀបចំគម្រោងដំណើរកំសាន្ត ជាដើម
  • Creative inspiration: អាចបង្កើតគំនិតផ្សេងៗ អាចធ្វើគម្រោងនៃការធ្វើបទបង្ហាញ អាចសរសេរកំណាព្យបានទៀត
  • Professional input: ជួយបង្កើនផលិតភាព អាចផ្តល់ជាគំនិតល្អៗមកវិញ អាចធ្វើការសង្ខេបនូវប្រធានបទបែបបច្ចេកទេសបានទៀត
  • Learning opputunities: អាចសិក្សាស្វែងយល់ពីភាសាថ្មីៗបាន អាចសិក្សាពីប្រវត្តិសាស្តបែបទំនើប និងមានប្រយោជន៍ជាច្រើនទៀតដែលអ្នកអាចទាញយកពីវា។

1

ដូច្នេះ សម្រាប់មុខងារ​ទាំងអស់នេះគឺយើងនឹងអាចប្រើប្រាស់វាបាននៅលើ iPhone ផ្ទាល់តែម្តងដោយមិនចាំបាច់ចូលទៅក្នុងវេបសាយឬប្រើវានៅលើកុំព្យូទ័រដូចមុនទៀតទេ។ ប៉ុន្តែដូចដែលបានជម្រាបខាងលើ បច្ចុប្បន្ននេះវាដំណើរការនៅអាមេរិចសិន ហើយប្រសិនបើយើងចង់ប្រើវាឥឡូវក៏បានដែរតែយើងត្រូវប្រើជាមួយនឹង VPN ភ្ជាប់ទៅកាន់អាមេរិចទើបអាចប្រើបាន។

ទោះបីជាយ៉ាងណាក៏ដោយ ប្រសិនបើមិនចង់សាំញ៉ាំច្រើន អ្នកទាំងអស់គ្នាអាចប្រើប្រាស់ជាមួយនឹង Bing AI ក៏បានដែរ ព្រោះវាដំណើរការទៅដោយ GPT-4 ហើយអាចប្រើនៅខ្មែរបាន លើសពីនេះទៅទៀតអ្នកក៏អាចប្រើជាមួយនឹង Bard AI ដែលជារបស់​ Google ផងដែរពោលគឺ AI Chatbots ទាំងនេះសុទ្ធសឹងតែមានភាពងាយស្រួលក៏ដូចជាមានភាពទូលំទូលាយក្នុងការប្រើប្រាស់នៅក្នុងស្រុកខ្មែរយើង។

អត្ថបទដោយ៖ រិន មករា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia