លែងពិបាកធ្វើ Assignment ដាច់យប់មិនទាន់ឲ្យគ្រូ មកស្គាល់ AI Chatbot មួយនេះ ចេះដឹងគ្រប់រឿងដូចមានទីប្រឹក្សានៅក្បែខ្លួន
Makara Rin
MARCH 20 2023
គន្លឹះល្អៗ
4.7 K views
2 mins read

បច្ចេកវិទ្យា AI កំពុងដើរតួយ៉ាងសំខាន់ក្នុងការចូលខ្លួនមកជួយដោះស្រាយបញ្ហាក៏ដូចជាជួយសម្រួលការងារប្រចាំថ្ងៃរបស់មនុស្សយើង ជាក់ស្តែងបច្ចុប្បន្នមាន AI Chatbot ២ ដែលកំពុងលេចធ្លោក៏ដូចជាមានការពេញនិយមប្រើប្រាស់ច្រើនគឺ ChatGPT និង​ Microsoft Bing ជាដើម។ មិនតែប៉ុណ្ណោះវាក៏អាចជួយសម្រួលកិច្ចការសាលារបស់យើងបានច្រើនជាងមុនផងដែរ។

ដោយឡែកថ្ងៃនេះ ចាបខៀវ Technology Cambodia នឹងនាំបងប្អូនទាំងអស់គ្នាជាពិសេសបងប្អូនសិស្សនិស្សិតឲ្យមកស្គាល់ AI Chatbot មួយគឺ Microsoft Bing ដែលដំណើរការដោយ ChatGPT ដើម្បីឲ្យវាមកជួយការងារ Assignment របស់យើងកុំឲ្យពិបាកធ្វើយឺតមិនទាន់ឲ្យគ្រូទៀត។

  • អ្វីទៅជា Microsoft Bing?
  • ធ្វើយ៉ាងណាទើបអាចប្រើបាន?
  • វាមានមុខងារអ្វីខ្លះ?
  • អ្វីទៅជា Microsoft Bing

    ចំពោះ Bing គឺជាប្រភេទមួយ Search Engine មួយប្រភេទរបស់ក្រុមហ៊ុន Microsoft ហើយឥឡូវ Bing គេបានបញ្ចូលជាមួយបច្ចេកវិទ្យា AI ដើម្បីឲ្យវាធ្វើការកាន់តែឆ្លាតជាងមុន និងលឿនជាមុនផងដែរពោលគឺបច្ចុប្បន្នគេហៅវាថា Bing AI ដោយវាបានដំណើរការជាមួយនឹង ChatGPT ជាពិសេស GPT-4ដែលជា Chatbot ជំនាន់ថ្មីរបស់ក្រុមហ៊ុន OpenAI ផងដែរ។

    ធ្វើយ៉ាងណាទើបអាចប្រើបាន?

    ចំពោះការប្រើប្រាស់ អ្នកទាំងអស់គ្នាអាចប្រើបានទាំងនៅលើទូរស័ព្ទនិងនៅលើកុំព្យូទ័រ ហើយឥឡូវនេះគឺមិនត្រូវការរង់ចាំ(​Waitlist) ដូចមុនទេពោលគឺគ្រាន់តែមានគណនីមួយគឺអាចប្រើបានហើយ។ ខាងក្រោមគឺជារបៀបប្រើប្រាស់៖

    តាមទូរស័ព្ទដៃ 

    • ចូលទៅកាន់​​ Play Store ឬ App Store រួចទាញយក Bing ដើម្បីដំឡើងដាក់នៅលើទូរស័ព្ទដៃ
    • បន្ទាប់ពីតំឡើងរួចហើយវានឹងលោតផ្ទាំងមួយជាមួយនឹងពាក្យ Sign in and join
    • ដូច្នេះយើងគ្រាន់តែបញ្ចូលគណនី Microsoft របស់យើងចូលជាការស្រច
    • បន្ទាប់មកយើងអាចប្រើប្រាស់ជាមួយ Bing AI ឲ្យធ្វើការងារបានហើយ។

    Untitled 1

    តាមកុំព្យទ័រ

    សម្រាប់កុំព្យូទ័រអ្នកទាំងអស់គ្នាត្រូវតែទាញយក Microsoft Edge មកតំឡើងសិន បន្ទាប់មកធ្វើការបញ្ចូលគណនីជាមួយនឹង Bing គឺយើងអាចប្រើបានហើយ ពោលគឺដូចគ្នាជាមួយនឹងទូរស័ព្ទដែរ។

    Download Ms Edge

    វាមានមុខងារអ្វីខ្លះ? 

    សម្រាប់ Bing AI បើនៅលើទូរស័ព្ទគឺមានតែមុខងារសួរសំណួរទូទៅដូច ChatGPT ដែរ ដែលវាអាចឆ្លើយបានសឹងតែគ្រប់សំណួរទាំងអស់ជាមួយនឹងការប្រមូលទិន្នន័យផ្សេងៗពីគ្រប់ប្រភពដើម្បីសង្ខេបឲ្យយើងងាយយល់ និងប្រកបដោយភាពច្នៃប្រឌិត ហើយថែមទាំងដាក់ប្រភពឲ្យយើងមើលទៀត។

    សម្រាប់នៅលើកុំព្យូទ័រវិញគឺមានយើងអាចប្រើបានមុខងារច្រើនជាមួយ Bing តួយ៉ាងការសួរសំណួរក៏វាឲ្យយើងជ្រើសប្រភេទនៃការឆ្លើយដូចជាមួយនឹងទូរស័ព្ទដែរ ដូចជាប្រភេទចម្លើយបែប Creative, Balanced ឬ Precise ជាដើម។

    Function

    ក្រៅពីមុខងារ​ Chat គឺវាមានមុខងារមួយទៀតគឺ Compose ដោយវាអាចជួយយើងក្នុងការសរសេរ Paragraph សរសេរ Email, Blog Post ឬជួយបង្កើតជាគំនិតផ្សេងៗបានទៀតដោយយើងគ្រាន់តែបញ្ចូលនូវអ្វីដែលយើងចង់បានជាការស្រេច។ មិនតែប៉ុណ្ណោះយើងក៏អាចកំណត់ពីប្រភេទចម្លើយដែលវានឹងឆ្លើយមកក៏បានដែរ ដូចជាប្រភេទផ្លូវការ បែបផ្តល់ព័ត៌មាន ឬបែបសប្បាយជាដើម។

    Compos

    ដូច្នេះសម្រាប់បងប្អូនជាពិសេសសិស្សនិស្សិតគឺអាចសាកល្បងប្រើប្រាស់ជាមួយ AI Chatbot មួយនេះបានដើម្បីជួយសម្រួលការងារប្រចាំថ្ងៃឲ្យកាន់តែប្រសើជាងមុន​ យល់ដឹងពីការប្រើប្រាស់បច្ចេកវិទ្យាដើម្បីដើរឲ្យទាន់សម័យកាលកាន់តែលឿនជាងមុនផងដែរ។

    គូសបញ្ជាក់ផងដែរថា អ្នកទាំងអស់គ្នាគឺអាចប្រើប្រាស់វាដើម្បីជាជំនួយក្នុងការបង្កើតគំនិតច្នៃប្រឌិតថ្មីៗ តែខ្ញុំក៏មិនលើកទឹកចិត្តឲ្យប្រើប្រាស់វាដើម្បីជំនួសគ្រប់កិច្ចការទាំងអស់នោះដែរ ព្រោះវាអាចបាត់បង់ភាពច្នៃប្រឌិតចេញពីខ្លួនឯងក៏ថាបាន។

    អត្ថបទដោយ៖ រិន មករា

    បន្តអានអត្ថបទបន្ទាប់
    ស្វែងយល់អំពីពួកយើង
    ទំនាក់ទំនង​មក​ពួក​យើង
    © 2024 Baksey Media. All Rights Reserved.
    Developed by: Technology Camabodia Team