BYD (Build Your Dreams) គឺជាក្រុមហ៊ុនពហុជាតិសាសន៍ចិន និងជាអ្នកដឹកនាំសកលផ្នែកយានយន្តអគ្គិសនី និងយានយន្តកូនកាត់បញ្ចូលថ្ម ដែលល្បីល្បាញដោយសារបច្ចេកវិទ្យាថ្មអគ្គសនី និងការផ្តោតលើដំណោះស្រាយបច្ចេកវិទ្យាឡានប្រកបដោយនិរន្តរភាព។
ថ្មីៗកាលពីថ្ងៃទី១៨ ខែមីនាឆ្នាំ២០២៥ ក្រុមហ៊ុន BYD បានប្រកាសជាសាធារណៈពីមុខងារសាកថ្មពិសេសក្រុមហ៊ុន BYD ដែលជាក្រុមហ៊ុនយក្សផលិតរថយន្តអគ្គិសនី (EV) របស់ចិន បានធ្វើឲ្យពិភពរថយន្តមានការភ្ញាក់ផ្អើលជាមួយនឹងបច្ចេកវិទ្យាថ្មីចុងក្រោយរបស់ខ្លួន ពីការរកឃើញរបបគំហើញមួយ ដែលអនុញ្ញាតឲ្យរថយន្តអគ្គសនីរបស់ខ្លួនអាចសាកថ្មក្នុងរយៈពេលត្រឹមតែ ៥ នាទីប៉ុណ្ណោះ ដោយបន្ថែមចម្ងាយធ្វើដំណើរបានដល់ ៤០០ គីឡូម៉ែត្រ។ នេះអាចដោះស្រាយបញ្ហាដ៏ធំបំផុតមួយសម្រាប់ម្ចាស់រថយន្តអគ្គិសនី គឺពេលវេលាសាកថ្មបានយូរ ជិះទៅណាក៏បានមិនងាយអស់ថ្ម។ សម្រាប់ប្រព័ន្ធសាក៥នាទីជិះបាន ៤០០គីឡូ គឺសម្តៅលើរថយន្ត Han L sedan និង Tang L SUV គឺជាម៉ូដែលដំបូងដែលអាចប្រើប្រាស់បច្ចេកវិទ្យានេះ ដែលនឹងដាក់លក់ជាផ្លូវការនៅដើមខែមេសានេះ។
លោក Wang Chuanfu ដែលជាស្ថាបនិករបស់ក្រុមហ៊ុន BYD បានមានប្រសាសន៍អំពីការប្រកាសនេះថា៖
"ដើម្បីដោះស្រាយបញ្ហាការព្រួយបារម្ភរបស់អតិថិជនអំពីការសាកថ្មឱ្យបានពេញលេញ គោលដៅរបស់យើងគឺធ្វើឱ្យពេលវេលាសាកថ្មខ្លីសម្រាប់រថយន្តអគ្គិសនីដូចពេលដែលយើងចាក់សាំងសម្រាប់រថយន្តប្រើប្រាស់ប្រេងឥន្ធនៈដែរ។"
នៅត្រីមាសទី ៤ ឆ្នាំ ២០២៤ ក្រុមហ៊ុន BYD បានលក់រថយន្តបានចំនួន ១,៥២ លានគ្រឿង។ អតិថិជនអាចចំណាយតម្លៃសមរម្យ និងទទួលបានរថយន្តដែលមានគុណភាព និងស្រស់ស្អាតបែបស៊ីវីល័យ ដែលតម្លៃរថយន្តអគ្គិសនីក្នុងតម្លៃតិចជាង ២៥,០០០ ដុល្លារក្នុងមួយគ្រឿង។ ភាគហ៊ុនរបស់ក្រុមហ៊ុន BYD ដែលបានចុះបញ្ជីនៅហុងកុងបានកើនឡើងជាង ៦% ភ្លាមៗបន្ទាប់ពីបើកទីផ្សារ ដោយបានកត់ត្រាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ៥២ សប្តាហ៍។
ការណែនាំនូវបច្ចេកវិទ្យាសាកថ្មលឿនបំផុតមួយនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងឧស្សាហកម្មរថយន្តអគ្គិសនី។ វាដោះស្រាយបញ្ហាដ៏ធំបំផុតមួយសម្រាប់អ្នកប្រើប្រាស់ គឺរយៈពេលនៃការសាកថ្ម។ ប្រសិនបើក្រុមហ៊ុន BYD អាចអនុវត្តបច្ចេកវិទ្យានេះបានទ្រង់ទ្រាយធំបានដោយជោគជ័យ នោះវាអាចជំរុញឱ្យការប្រើប្រាស់រថយន្តអគ្គិសនីកើនឡើងទូទាំងពិភពលោក។
ខណៈពេលដែលប្រទេសនានាកំពុងជំរុញបទប្បញ្ញត្តិស្តីពីការបំភាយឧស្ម័នកាន់តែតឹងរ៉ឹង និងការលុបបំបាត់រថយន្តប្រើសាំង ការរីកចម្រើនដូចនេះអាចពន្លឿនការផ្លាស់ប្តូរបរិបទទៅជាការប្រើរថយន្តថាមពលអគ្គិសនី។
គូសបញ្ជាក់ផងដែរថាប្រសិនបើអ្នកទាំងអស់គ្នាចង់ទិញ ឬចង់បានព័តមានបន្ថែមដែលច្បាស់លាស់ និងលំអិតអំពីរថយន្តអគ្គសនី BYD អ្នកទាំងអស់គ្នាអាចទាក់ទងទៅកាន់គេហទំព័រហ្វេសប៊ុកផ្លូវការ BYD Cambodia ឬទាក់ទងតាមរយៈលេខទូរស័ព្ទ 𝟬𝟭𝟳 𝟱𝟱𝟱 𝟵𝟮𝟰 សម្រាប់ទំនាក់ទំនងសេវាថែទាំ និងជួសជុលតាមរយៈលេខទូរស័ព្ទ 𝟬𝟭𝟳 𝟱𝟱𝟱 𝟴𝟭𝟭។ នៅកម្ពុជាគឺមាន ក្រុមហ៊ុន 𝗛𝗮𝗿𝗺𝗼𝗻𝘆 𝗔𝘂𝘁𝗼 ជាក្រុមហ៊ុនផ្ដាច់មុខដែលទទួលបានសិទ្ធចែកចាយរថយន្ត 𝗕𝗬𝗗 និង 𝗗𝗲𝗻𝘇𝗮។ សម្រាប់ 𝗗𝗲𝗮𝗹𝗲𝗿 ដែលមិនទទួលបានសិទ្ធពីក្រុមហ៊ុន 𝗛𝗮𝗿𝗺𝗼𝗻𝘆 𝗔𝘂𝘁𝗼 នោះមិនទទួលបានការធានាពីរោងចក្រផ្ទាល់នោះទេ។
អត្ថបទដោយ៖ ងួន ឃុនណា