​​​​តើការប្តូរប្រេងម៉ាស៊ីនម៉ូតូ ១ខែម្តង ត្រូវតាមស្តង់ដារ ឲ្យម៉ាស៊ីនដើរស្រួល និងស៊ីសាំងតិចដែរឬទេ? ​ ​​​​​​​​​​​​​​​
Pheakdey Prem
APRIL 10 2023
យានយន្ត
1.5 K views
2 mins read

ជាទូ​ទៅ​​​​​ ​​​​ការ​​​ថែទាំ​​​ម៉ូតូ​​ឲ្យ​បាន​​​​​ល្អ​ ​ម៉ាស៊ីន​​​​​​នៅ​តែ​ខ្លាំង​មិន​ងាយ​រត់​​​ស្ទុក​​​​​​​ ​​​​​​​​និង​មិន​ងាយ​​នឹង​​​ចូល​​​​​​ជាងញឹក​ ​​​​​​​​​​​​ចាំ​បាច់​​ណាស់​បងប្អូ​នទាំងអស់​គ្នាមិន​គួរ​​មើល​​​​រំលង​​​ ឬត្រួតពិនិត្យ​​ទៅលើ ប្រេង​​ម៉ាស៊ីន​របស់​ម៉ូតូ​​លោក​អ្នក​​​​​ឡើយ​​​​ ក៏ដូចជា​ការ​ប្តូរ​ប្រេងម៉ាស៊ីន​ឲ្យ​បាន​ទៀត​ទាន់​​ទៅតាម​​​ លក្ខណ:បច្ចេក​ទេស​ដែល​បាន​​កំណត់​​​​សម្រាប់​​​​​​ម៉ូតូតាម​ប្រភេទ​​​នីមួយ​ៗ។

May be an image of 12 people, people standing, motorcycle and outdoors

​​​​​ដូច្នេះ​​​សម្រាប់​ថ្ងៃ​នេះដែរ​​​ យើ​ងនឹង​​​​មក​និយាយ​ពាក់​ព័ន្ធ​​​​នៃ​ការ​​​​ប្តូរ​ប្រេង​ម៉ាស៊ីន​​​លើ​ម៉ូតូ​​របស់​ម៉ាក​​ Honda របស់​​ ក្រុមហ៊ុន​ NCX​ ​ទាំង​ពីរ​ប្រភេទ​ គឺ​ ម៉ូតូ​​ប្រើ​ប្រអប់​​លេខ​ និង​ម៉ូតូ​លេខ​អូតូ​ ​​​​ថា​តើ​​​​​ការ​​ប្តូរ​​​​​​​​ប្រេង​ម៉ាស៊ីន​ ១ខែម្តង​​ ​ត្រូវ​តាម​ស្តង់​​ដារ​ ​​​​ម៉ាស៊ីន​ដើរ​ស្រួល​​ ស៊ី​សាំង​តិច និង​​​​​ត្រូវ​​​​​​​​​តាម​​​លក្ខណ: បច្ចេកវិទ្យា​ដូច​ដែល​គេ​និយាយ​ដែរ​ឬយ៉ាងណា​?​

​​​បើ​​​យោង​តាម​វិដេអូ​បក​ស្រាយ​​​​​​ពី​ការ​​​​​ប្តូរ​ប្រេង​ម៉ាស៊ីន​​រប​ស់​ NCX បាន​ឲ្យ​ដឹង​​ថា​​ ​​​ការ​ប្តូរប្រេង​​ម៉ាស៊ីន​​​ឲ្យ​បាន​​ល្អ​ ទៅ​​​តាម​ស្តង់​ដា​រ​បស់​​ក្រុម​ហ៊ុន​​​​ផ្ទាល់​ ​​​​​​​​​​គឺមិន​ត្រូវ​បាន​កំណត់​ឲ្យ​ ១ខែ​ ត្រូវ​ប្តូរ​ម្តង​​ឡើយ​ ពោល​គឺ​​​​តម្រូវ​​​​​​​​​​​​​​​​​​​ឲ្យ​ប្តូរ​ទៅ​​តាម​​​​ចម្ងាយ​​​គីឡូម៉ែត្រ​​ដែល​បាន​ប្រើ​ប្រាស់​​​​​។​ ​​​​​​​​​ជាក់​​ស្តែង​​ សម្រាប់​ម៉ូតូ​ថ្មី​​​ខ្លាញ់​គោ​​ ​​​​​​​​​​​​​ខាងក្រុម​ហ៊ុន​​​តម្រូវ​​​​​ឲ្យ​ប្តូរ​ប្រេងម៉ាស៊ីន​​​ជាលើក​ទី១ ​​​​​ក្រោយ​​ពី​​​​​​ជិះ​បាន​ ១០០០ គ.ម ប៉ុន្តែ​សម្រាប់ការប្តូរ​​ប្រេង​ម៉ាស៊ីន​ជាលើក​ទី​២ ក្រោយ​​​​ពេល​ជិះ​បាន​ ៦០០០ គ.ម ឯណោះ​។

​​​​​​​​​​​​​​​​​​​​​ហើយ​សម្រាប់​​ការ​ប្តូរ​ប្រេង​ម៉ាស៊ីន​​ឲ្យ​បាន​ទៀង​ទាត់​ គឺ​មាន​សារ:សំខាន់​​សម្រាប់​ម៉ូតូ​​ខ្លាំងមែន​ទែន​​ ​ជា​​ពិសេស​​ធ្វើ​ឲ្យ​ម៉ាស៊ីន​​​​​​​​ម៉ូតូ​មាន​សុខ​ភាព​​ល្អ​ មិន​​ងាយ​​​​​​ឲ្យ​ម្ចាស់​​​ម៉ូតូ​​បណ្តើរ​រក​ជាង​ញឹក​ និង​ជួយ​​​​​​​​ធ្វើ​ឲ្យ​ម៉ូតូ​ដើរ​​ស្រួល​ មាន​សន្ទុះ​ ព្រម​ទាំង​ជួយ​ស៊ី​សាំង​​​​​​​​​តិច​ផងដែរ​​។​ ​​​

​ផ្ទុយ​ទៅ​​វិញ​​​ប្រសិន​ជា​​​​ ​​​​​សម្រាប់​​ហានិភ័យ​​ដែល​បណ្តាល​មកពី​​​​ខ្វះ​​ការ​​ត្រួត​​ពិនិត្យ​ និង​ប្តូរ​ប្រេង​ម៉ាស៊ីន​​ឲ្យ​បាន​ត្រឹម​ត្រូវ​​​ ​​​​​និង​​​មិន​ប្រើ​​​​​ប្រេង​ម៉ាស៊ីនរបស់ក្រុម​ហ៊ុន​ Honda ដែល​បាន​កំណត់​មក​ អាច​នឹងប្រឈម​នឹងបញ្ហាដូចជា៖

  • ​​​​​​ម៉ូតូ​​រត់​​ស្ទុក​ៗ ​​​បើម៉ូតូ​​​​លេខ​អូតូ​រត់​បែប​​​កន្ត្រាក់​ៗ
  • -​ម៉ាស៊ីន​​​រត់​មិន​​សូវ​ស្ទុះ​​​​
  • -​​ម៉ាស៊ីន​ងាយ​នឹង​ឆាប់​ចេញ​ផ្សែង
  • ​-ស៊ី​សាំង​​ច្រើន​ជាងមុន​
  • ​-ធ្វើ​ឲ្យ​សឹក​រេចរឹលក្រវ៉ាក់ពិស្តុង​ ឬ​ទួង​ស្បែក​ អំប្រ៊ីយ៉ា​​​​​​​
  • និង​​​​​​​ពេល​​ដែល​លក់​​ចេញ​​វិញ​​​ទទួល​បា​ន​តម្លៃ​​​​​ទាប​ជាង​​ទី​ផ្សារ​​ និយាយ​រួម​​គឺ​​​​​​ខាត​​ច្រើន​​​​។

1

​​​​​យ៉ាងណា​មិញ​​​​ បើ​យោង​តាម​​​សម្តី​​របស់​ជាង​​ម៉ូតូ​​​​​​​ តាម​សធារណ: ហៅ​ថា ជាង សេង​ មាន​ទីតាំង​​​ក្បែរ​​​​​ស្តុប​​​​​សំណង់​​​១២ ​​​​​គាត់​បាន​លើក​​ឡើង​ថា “ការ​ប្តូរ​​​​ប្រេង​ម៉ាស៊ីន​​ ​យើង​មិន​អាច​​ជិះ​​លើស​​​​អ្វី​ដែល​គេ​បាន​កំណត់​​នៅលើ​​​​​ការ​ណែនាំ​​របស់​ប្រេង​រំអិល​តាម​ម៉ាកនីមួយ​ឡើយ​។​ ​​បើ​មើល​ជាក់​ស្តែង​​​​​​​​​​យើង​មិន​អាច​ប្រើ​ដល់​កម្រិត​​នោះ​បាន​ឡើយ​​ ព្រោះ​ថា​ ម៉ូតូ​​​យើង​ជិះ​រាល់​ថ្ងៃ​​ ​សារធាតុ​រំអិល​​​​​​​​​​​​កាត់​បន្ថយ​ទៅ​តាម​នឹងដែរ​ ​​​​ដូច្នេះ​គាត់​បាន​ណែនាំ​ ឲ្យ​ជិះ​​ខ្ទង់​យ៉ាងតិច​​​ ១៣០០គ.ម ត្រូវ​មក​ធ្វើ​ការ​ប្តូរ​ប្រេង​ម៉ាស៊ីន​ម្តង​ បើ​​ចង់​ថែរក្សាម៉ូតូ​​​នៅ​​មាន​គុណភាពល្អដូចទិញ​ថ្មី ​។

Maxresdefault

​​​ដោយ​ឡែក​ ក្នុង​ករណី​មួយ​ទៀត​ ​​លោក​​​​​អ្នក​អាច​ត្រួត​ពិនិត្យ​​​​​​​​ជាតិ​រំអិល​ក្នុង​ប្រេង​ម៉ាស៊ីន​​របស់​​​ម៉ូតូ​​​លោក​អ្នក​បាន​​ដោយ​​​​​ខ្លួ​ន​ឯង​ផ្ទាល់​ ​​​គ្រាន់​តែ​សម្គាល់​មើល​​​​​លើ​​ពណ៌​​នៃ​ប្រេង​រំអិល​​​។ ​​​ចំណុច​ទី​១ ប្រសិន​ជា​​​​​​​​​​​ប្រេង​​​នៅ​មាន“​សភាពថ្លា​​​”​មាន​ន័យ​ថា​ ជាតិ​រំអិល​មាន​គ្រប់​គ្រាន់​​ មិន​ចាំបាច់​​ប្តូរ​ឡើយ​ ​​​​ ។ ចំណុច​ទី​២ ​​​​បើ​​ប្រេង​រំអិល​​​​​​នោះមាន​​ពណ៌​​ស្រអាប់​តិច​​​ៗ ​​​​មានន័យ​ថា ​​​​ជាតិរំអិល​នៅ​ធម្មតាអាច​ប្រើ​ការបាន​ ​​។ ចុចក្រោយ​ជា​​​​ ចំណុច​ទី​៣ ​​​ប្រេង​រំអិល​មាន​ពណ៌​​​​​​​​​​​ខ្មៅ​​​​​ដិត​​ ​​មាន​ន័យ​ថា​ ​​​​​​​​ជាតិ​រំអិល​​ទាប​ខ្លាំង​ ​​ត្រូវ​ធ្វើ​ការ​ផ្លាសញ់​ប្តូរ​ចេញ​​​ បើ​មិន​ដូច្នេះ​​​ទេ​ អាចនឹងមានហានិភ័យ​​ដូច​​​​​​​​​ដែល​រៀប​រាប់​ខាងលើ​៕

ប្រភព​ពី៖ https://youtu.be/ozxrb1UVNog

​​អត្ថបទដោយ​៖ ព្រឹម​ ភក្តី​​​​​​​​​​​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia