ជិតដល់ថ្ងៃដាច់ឆ្នាំ២០២២ ចូលឆ្នាំ២០២៣ ហើយ បងប្អូនទាំងអស់គ្នាប្រាកដជាមានគម្រោងដំណើរកម្សាន្តតាមតំបន់នានាក្នុងប្រទេសកម្ពុជា ក៏ដូចជាទៅលេងក្រៅប្រទេស ក្បែរៗរបងព្រំដែន ដូចជា ថៃ វៀតណាម ឡាវ ជាដើម ប៉ុន្តែសម្រាប់យកបងប្អូនដែលមានបំណងចង់ប្រើរថយន្តផ្ទាល់ខ្លួនជិះទៅលេងប្រទេសក្រៅនោះ ចាំបាច់ត្រូវតែមានបណ្ណបើកបរអន្តរជាតិជាមុនសិន។
បើយោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីទទួលបានបណ្ណបើកបរអន្តរជាតិ ជារឿងងាយស្រួលមែនទែន គ្រាន់តែលោកអ្នកយកបណ្ណបើកបរជាតិរបស់លោកអ្នកទៅប្តូរជាការស្រេច។ ខាងក្រោមនេះជាឯកសារ និងកម្រៃជើងសារ ដើម្បីប្តូរយកបណ្ណបើកបរអន្តរជាតិ ទុកជិះទៅក្រៅប្រទេស។
ឯកសារតម្រូវ៖
១. បណ្ណបើកបរ (ច្បាប់ដើម)
២. អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ (ច្បាប់ចម្លងដែលមានបញ្ជាក់ពីអាជ្ញាធរមានសមត្ថកិច្ច)
៣. រូបថតខ្នាត ៤.៥ x ៤.៥ ផ្ទៃពណ៌សចំនួន ៤សន្លឹក
កម្រៃសេវា៖ បណ្ណបើកបរអន្តរជាតិ ២៥០០០០(ម្ភៃប្រាំម៉ឺនរៀល) រៀល
គួរជំរាបផងដែរថា អ្នកមានបណ្ណបើកបរអន្តរជាតិ អាចបើកបរបាននៅតាមបណ្ដាប្រទេសដែលបានចុះហត្ថលេខី លើអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក(៩៩ប្រទេស) ទីក្រុងវីយ៉នថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩ ។ សម្រាប់សុពលភាពរបស់ បើកបរអន្តរជាតិមានសុពលភាព១ (មួយ)ឆ្នាំស្របតាមអនុសញ្ញាស្ដីពីចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ន ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ១៩៤៩៕
អត្ថបទដោយ៖ ព្រឹម ភក្តី