យោងតាមការចេញផ្សាយរបស់ក្រសួងអប់រំ យុវជននិងកីឡា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ បានឱ្យដឹងថា សម្រាប់សិស្សដែលចប់បាក់ឌុប សម័យប្រឡង០៥ ធ្នូ ឆ្នាំ២០២២ កន្លងទៅ អាចដកសញ្ញាបត្របណ្ដោះអាស្ននបាន តាមអនឡាញ។
សិស្សានុសិស្សអាចស្នើសុំវិញ្ញាបនបត្រនេះ ដោយចូលទៅក្នុង ឆានែលតេលេក្រាម (Telegram Channel) ឈ្មោះ “វិញ្ញាបនបត្របណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង៖ ៥ ធ្នូ ២០២២˝ តាមរយៈតំណភ្ជាប់ http://t.me/TemporaryBacIICertificateBot រួចបំពេញ ព័ត៌មានចាំបាច់មួយចំនួន។
សម្រាប់បេក្ខជនដែលបានប្រឡង អាចចូលតាមរយ:តំណភ្ជាប់ខាងលើ រួចវានឹងលោតចូលទៅក្នុង ឆានែលតេឡេក្រាម បន្ទាប់មកទៀតចុចនៅលើពាក្យ Start រួចយកជ្រើសរើសរាជធានីខេត្ត មណ្ដលប្រឡង លេខបន្ទប់ លេខតុ ថ្ងៃខែឆ្នាំកំណើត ត្រកូលឪពុកម្ដាយ រួចចុចពាក្យស្នើសុំជាការស្រេច។
តោះសាកតេស្តទាំងអស់គ្នា!!!