នៅដើមខែក្រោយនេះ ជាថ្ងៃឈប់សម្រាកក្នុងឱកាសពិធីបុណ្យអ៊ំទូក រយ:ពេល ៣ថ្ងៃ ហើយក៏ជាពេលវេលាមួយជិតដាច់ឆ្នាំ ២០២២ ផងដែរ តើបងប្អូនមានបំណងចង់ទិញរថយន្តដែលមានគុណភាពល្អ ស្តង់ដារ មួយទឹកមកពីប្រទេសក្រៅដែរឬទេ? ហើយតម្លៃវិញក្បែរ ១ម៉ឺនដុល្លារនោះទេ។
ដូច្នេះថ្ងៃនេះដែរ ចាបខៀវ នឹងចូលខ្លួនណែនាំនូវរថយន្តចំនួន ៣គ្រឿង ដើម្បីលើកជាយោបល់ដល់បងប្អូនដែលមានតម្រូវការចង់បានរថយន្តមួយដែលមានគុណភាពល្អ Full-option កុងទ័រខ្ទង់១០ម៉ឺនគីឡូម៉ែត្រ និងមានភាពរហ័ស ត្រឹមតែ ២០ថ្ងៃមកដល់ប្រទេសខ្មែរភ្លាម ។ ខាងក្រោមនេះជារថយន្តទាំង ៣ គ្រឿង មានតម្លៃក្បែរ ១ម៉ឺនដុល្លារ៖
នេះគឺជារថយន្ត Chevrolet Spark ស៊េរីឆ្នាំ២០១២ ប្រភេទ Hatchback ៥កៅអី អាចបញ្ឆេះម៉ាស៊ីនពីចម្ងាយបានដោយប្រើ SmartKey សាកសមបំផុតក្នុងការធ្វើដំណើរក្នុងទីក្រុង ឬជាលក្ខណ:គ្រួសារតូចមួយ ដែលមានសមាជិតខ្ទង់ ៤-៥នាក់ ។ សម្រាប់រថយន្តនេះដែរ គឺ Full-option ដោយមានបំពាក់នូវម៉ាស៊ីនសាំងចំណុះ ១,០លីត្រ ៤ស៊ីឡាំង ប្រើប្រអប់លេខ Manual ៥វគ្គអូតូ ដំណើរការដោយប៊ុងក្រោយ FWD ។
ម្យ៉ាងវិញទៀតសម្រាប់ Performance ទៅលើការរត់ល្បឿន Chevrolet Spark ស៊េរីឆ្នាំ២០១២ អាចជាន់ល្បឿនកប់ បានដល់ ១៥៨គ.ម/១ម៉ោង រីឯកម្រិតស៊ីសាំងវិញ ចន្លោះពី ៥-៦លីត្រក្នុងចម្ងាយ ១០០គ.ម ចំពោះផ្លូវទូលាយ ហើយរថយន្តនេះមានតម្លៃចន្លោះពី ៨០០០ដុល្លារ ទៅ ១០០០០ដុល្លារ តម្លៃនេះអាចឡើងចុះទៅតាម Option ផ្សេងៗ។
២. Ssangyong Actyon Sport
Ssangyong Actyon Sport ចន្លោះពីឆ្នាំ ២០០៦ ដល់ ២០០៨ គឺមានតម្លៃ៨៥០០ដុល្លារ ទៅ ១១០០០ដុល្លារ តែប៉ុណ្ណោះ។ រថយន្តនេះជាប្រភេទ Pickup និងមាន option អាចដំណើរការដោយប៉ុងមុខ RWD ប៉ុន្តែអាចរត់បានដោយប៉ុង២បានទៀត និងមានបំពាក់ដោយម៉ាស៊ីនម៉ាស៊ូតចំណុះ ២.០លីត្រ ៤ស៊ីឡាំង មានប្រអប់លេខ ៥វគ្គអូតូ ។ រីឯកម្លាំងរបស់ម៉ាស៊ីនរបស់រថយន្តនេះវិញ គឺមានដល់ ១៤០សេះ និងកម្លាំងរមូរ ៣១០ញ៉ូតុនម៉ែត្រ សម្រាប់កម្រិតស៊ីសាំងជាធម្យមចន្លោះពី ៨ ទៅ ១០លីត្រក្នុងចម្ងាយបើកបរ ១០០គ.ម ។
៣. Kia Morning
Kia Morning ស៊េរីចាប់០៤ ទៅ០១២ គឺមានតម្លៃខ្ទង់ ១០០០០ដុល្លារ ហើយសម្រាប់រូបរាងស្អាត ទាន់សម័យមានតែ Kia Morning ស៊េរីឆ្នាំ២០១១ តែតម្លៃអាចខុសគ្នាតិចតួច ហើយរថយន្តនេះដែរ ងាយស្រួលលក់ដូរណាស់ ព្រោះទីផ្សារនៅប្រទេសកម្ពុជា ពេញនិយមជិះច្រើន មិនថានៅទីក្រុង ឬតាមបណ្តាខេត្តឡើយ ។
សម្រាប់ Option របស់ Kia Morning គឺជាប្រភេទ Deluxe special បានន័យស្ទើរ Option បន្តិច ប៉ុន្តែសម្រាប់កម្រិតស៊ីសាំងខ្ទង់ ៤ ទៅ ៥ លីត្រប៉ុណ្ណោះ ក្នុងចម្ងាយ ១០០គ.ម ទោះបីជាវាអត់មានបច្ចេកវិទ្យា Hybrid ក៏វានៅតែជារថយន្តសន្សំសំចៃខ្លាំង ។ ម្យ៉ាងវិញទៀត រថយន្តនេះដែរ គឺមានចម្ងាយជិះខ្ទង់ ១០ម៉ឺនគីឡូម៉ែត្រនោះទេ និងមានតម្លៃចាប់ពី ៥០០០ដុល្លារ ទៅ ១០០០០ដុល្លារ ដូចដែលបាននិយាយខាងលើនេះអ៊ីចឹង សម្រាប់តម្លៃអាចខុសគ្នាទៅតាមស៊េរីឆ្នាំ និង Performance។
គួរជំរាបផងដែរថា រថយន្តទាំង ៣ គ្រឿងខាងលើនេះសុទ្ធតែមានការត្រួតពិនិត្យយ៉ាងល្អិតល្អន់តាមស្តង់ដារ កូរ៉ាខាងត្បូង ហើយសម្រាប់បញ្ជារទិញ បងប្អូនអាចស្វែងរកបាននៅលើ វេបសាយ និង ផេកហ្វេកហ្វេសប៊ុក Car Zone Cambodia បាន ហើយសម្រាប់ឯកសារត្រង់ភ្ជាប់មានដូចជា អត្តសញ្ញាណប័ណ្ណ លេខទូរសព្ទមួយខ្សែរ និងតម្រូវឲ្យមានការកក់លុយមុនចន្លោះពី ១០% ទៅ ២០% ហើយរថយន្តនឹងមកដល់ស្រុកខ្មែរត្រឹមពេល ២០ថ្ងៃ តែប៉ុណ្ណោះ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី