ត្រូវប៉ាន់ហើយ!​ រោងចក្រដំឡើងរថយន្តរបស់ខ្មែរមួយកន្លែងបោះទុន​វិនិយោគក្នុងទំហំទឹកប្រាក់ប្រមាណ ១៩ លាន​ដុល្លារលើទឹកដី១នេះ
Khunna - ឃុនណា
SEPTEMBER 29 2025
នវានុវត្តន៍
894 views
1 min read

កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០២៥ - ក្រុមហ៊ុន TH Automotive Manufacturing Co., Ltd., បាន​ប្រកាស​ពី​សមិទ្ធផល​ដ៏​សំខាន់ ដោយក្រុមហ៊ុន​​ទទួល​បានផ្លូវការ​នូវ​អាជ្ញាប័ណ្ណ​ប្រតិបត្តិការ​រោងចក្រ​ដំឡើង​យានយន្ត​នៅ​កម្ពុជា

549772357 1220474800100777 5389356848662160052 N

រោងចក្រតម្លើងរថយន្ត GAC នឹងសាងសង់លើផ្ទៃដី ១១ ហិកតា ក្នុងទំហំទឹកប្រាក់ប្រមាណ ១៩ លាន​ដុល្លារ ស្ថិតនៅទីរួម​ខេត្តកំពង់ឆ្នាំង។ នេះ​ជា​ដំណឹង​ល្អក្នុងការ​បង្កើត​​ឱកាស​ការងារក្នុងរោងចក្រ ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ប្រមាណ​ពី ៤០០ ទៅ ៦០០ កន្លែង។ ជាពិសេសក្នុង ១ ឆ្នាំរោងចក្រមួយនេះ មានសម្ថភាពអាច​តម្លើង​រថយន្ត​បាន​ដល់​ទៅ ១៥,០០០ គ្រឿង។ ការសាងសង់មួយនេះនឹង​រំពឹង​ថា​បញ្ចប់​នៅ​ចុង​ឆ្នាំ ២០២៥ ហើយ​នឹង​ចាប់ផ្តើម​ផលិត​ទ្រង់ទ្រាយ​ធំ​នៅ​ដើម​ឆ្នាំ ២០២៦ នេះផងដែរ។

549674360 1220924010055856 6817798590430467782 N

550659834 1220923770055880 7883309325001355783 N

ការ​ទទួល​បាន​អាជ្ញាប័ណ្ណ​នេះ​បង្ហាញ​ពី​ភាព​រីកចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​របស់​កម្ពុជា​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​លើ​ឧស្សាហកម្ម​ដំឡើង​យានយន្ត និង​បង្ហាញ​ពី​ទំនុក​ចិត្ត​របស់​ក្រុមហ៊ុន​អន្តរជាតិ​លើ​សក្តានុពល​ទីផ្សារ​និង​បរិយាកាស​វិនិយោគ​នៅ​កម្ពុជា។

549705261 1220923640055893 9070397309596045475 N

គូសបញ្ជាក់ផងដែរថា ការ​វិនិយោគ​នេះ​មិន​ត្រឹមតែ​បង្កើន​សមត្ថភាព​ផលិតកម្ម​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​ក៏​ជួយ​ដល់​ការ​ផ្ទេរ​បច្ចេកវិទ្យា និង​លើក​កម្ពស់​ជំនាញ​របស់​ពលរដ្ឋ​ខ្មែរ​ក្នុង​វិស័យ​ឧស្សាហកម្ម​ថ្មី​នេះ​ផង​ដែរ។

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia