ឱកាសមាសសម្រាប់អ្នកជំនាញ IT! ក្រសួងប្រៃសណីយ៍បើកប្រកួត Cybersecurity ថ្នាក់ជាតិ ២០២៦ ចុះឈ្មោះ
ផែន ផាន់ណា
MAY 26 2026
ស្ទីម - STEAM
400 views
2 mins read

ដំណឹងល្អសម្រាប់អ្នកដែលស្រឡាញ់និងមានទេពកោសល្យខាងផ្នែកសន្តិសុខសាយប័រ (Cybersecurity)! ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាសជាផ្លូវការនូវការរៀបចំ "កម្មវិធីប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦ (Cambodia National Cybersecurity Competition 2026)"។ កម្មវិធីនេះធ្វើឡើងដើម្បីលើកកម្ពស់ និងពង្រឹងសមត្ថភាព ចំណេះដឹង និងមូលធនឌីជីថល ក្នុងវិស័យសន្តិសុខសាយប័រនៅកម្ពុជា។

ការប្រកួតនេះត្រូវបានបែងចែកជា ២ វគ្គធំៗគឺ "ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)" និង "ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦"។

វិញ្ញាសានៃការប្រកួត

ការប្រកួតនឹងធ្វើឡើងជាទម្រង់ក្រុម (Jeopardy) ដោយតម្រូវឱ្យបេក្ខជនដោះស្រាយបញ្ហាសន្តិសុខ (Security Challenges) ដើម្បីស្វែងរក "Flag" ដែលលាក់ក្នុងលំហាត់នីមួយៗ។ វិញ្ញាសាដែលត្រូវប្រកួតមានដូចជា៖

  • វិស្វកម្មបញ្ច្រាស (Reverse Engineering)
  • គ្រីបតូក្រាហ្វី (Cryptography)
  • សន្តិសុខគេហទំព័រ (Web Security)
  • កោសល្យវិច័យ (Forensics)
  • ការកេងប្រវ័ញ្ចកម្មវិធីប្រព័ន្ធគោលពីរ (Binary Exploitation)

ប្រាក់រង្វាន់ និងការបែងចែកវគ្គប្រកួត

១. វគ្គទី១៖ "ការប្រកួតសាយប័រអារីណា ២០២៦ (Cyber Arena 2026)" វគ្គនេះនឹងប្រព្រឹត្តទៅតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៦ ដោយជ្រើសរើសក្រុមឆ្នើម ៣ ក្រុម ដើម្បីទទួលបានរង្វាន់៖

  • ចំណាត់ថ្នាក់លេខ ១៖ ១,០០០ ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ ២៖ ៧០០ ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ ៣៖ ៥០០ ដុល្លារអាមេរិក (បញ្ជាក់៖ ក្រុមចំនួន ៣០ ដែលមានពិន្ទុខ្ពស់ជាងគេ នឹងបានបន្តឡើងទៅកាន់វគ្គប្រកួតថ្នាក់ជាតិ)

២. វគ្គទី២៖ "ការប្រកួតថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៦" វគ្គផ្តាច់ព្រ័ត្រនេះនឹងត្រូវប្រកួតផ្ទាល់នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ដើម្បីស្វែងរកជើងឯកថ្នាក់ជាតិ៖

  • ចំណាត់ថ្នាក់លេខ ១៖ ២,០០០ ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ ២៖ ១,០០០ ដុល្លារអាមេរិក
  • ចំណាត់ថ្នាក់លេខ ៣៖ ៥០០ ដុល្លារអាមេរិក

រង្វាន់លើកទឹកចិត្តពិសេស៖ ក្រុមឆ្នើមចំនួន ៥ ក្រុម នឹងទទួលបានអាហារូបករណ៍វគ្គបណ្តុះបណ្តាលសន្តិសុខសាយប័ររយៈពេល ៨ សប្តាហ៍ និងមានឱកាសក្លាយជាតំណាងកម្ពុជាទៅចូលរួមការប្រកួតថ្នាក់តំបន់ទៀតផង។

លក្ខខណ្ឌនៃការចូលរួម

  • ត្រូវមានសញ្ជាតិខ្មែរ (ក្រសួងលើកទឹកចិត្តឱ្យស្ត្រីចូលរួម)
  • ត្រូវចូលរួមជាក្រុម ដោយមានសមាជិកពី ២ ទៅ ៤ នាក់ ក្នុងមួយក្រុម
  • បំពេញព័ត៌មានឱ្យបានត្រឹមត្រូវ និងគោរពតាមលក្ខខណ្ឌនៃការប្រកួត
  • កាលបរិច្ឆេទ និងរបៀបចុះឈ្មោះ
  • កាលបរិច្ឆេទផុតកំណត់៖ ត្រឹមថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង ២៣:៥៩ នាទី
  • របៀបចុះឈ្មោះ៖ បេក្ខជនអាចស្កេន QR Code ដែលមាននៅលើសេចក្តីជូនដំណឹងផ្លូវការ ឬចូលទៅកាន់តំណភ្ជាប់របស់ GO.gov.kh
  • ទំនាក់ទំនងព័ត៌មានបន្ថែម៖ តេឡេក្រាម 015 520 708 (កញ្ញា ផែន ផល្លីដេត)

កុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ! ប្រមូលមិត្តភក្តិ បង្កើតក្រុម និងត្រៀមខ្លួនបង្ហាញសមត្ថភាពរបស់អ្នកនៅលើឆាកថ្នាក់ជាតិទាំងអស់គ្នា! 706035495 1377429901103779 6638936103224633664 N.jpg

706217508 1377429934437109 7831674877936955473 N.jpg

 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia