កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន BYD ទើបតែបញ្ចេញនូវរថយន្តអគ្គិសនីម៉ូដែលថ្មី ១គ្រឿងទៀត ដែលមានតម្លៃជាង ១ម៉ឺនដុល្លារតែប៉ុណ្ណោះ ជាមួយនឹងអាយុដែលអាចអូសបាន រយ:ចម្ងាយ ៣០៥គ.ម និង ៤០៥គ.ម នៅពេលសាកថ្មពេញម្តង។
យោងតាមប្រភពពី CarNewsChina បានឲ្យដឹងថា ថ្មីៗនេះ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ ក្រុមហ៊ុន BYD បានធ្វើការបង្ហាញនូវរថយន្តអគ្គិសនីថ្មី ១ម៉ូដែល គឺ BYD Seagull ដែលមានរូបរាង និងឌីហ្សាញផ្នែកខាងក្រៅស្អាតខ្លាំងមែនទែន ជាពិសេសតម្លៃធូរថ្លៃថែមទាំង ដោយនៅទីផ្សារប្រទេសចិនចាប់ពី ១១៦០០ដុល្លារ ទៅ១៥៦០០ដុល្លារ តែប៉ុណ្ណោះ ។ អ្នកទាំងអស់គិតថាបើឡាននេះមកដល់ខ្មែរទាញសាកមើល៍ អាចតម្លៃប៉ុន្មាន?
BYD Seagull ត្រូវបានបែងចែកពីជម្រើស Option ផងដែរ ដោយមានម៉ូទ័រកម្លាំង 55Kw និង 75kw ។ ដោយឡែកសម្រាប់ថ្មដែលបានបំពាក់លើឡានអគ្គិសនីម៉ូដែលនេះ ជាប្រភេទថ្ម LFP Blade ដែលមានសមត្ថភាពសាកថ្មពេញម្តងរត់បានចម្ងាយ ៤០៥គីឡូម៉ែត្រ និងមានល្បឿន Top Speed អាចជាន់ស្បើតដល់ ១៣០គីឡូម៉ែត្រក្នុង១ម៉ោង។
គូសបញ្ជាក់ផងដែរថា BYD Seagull គឺជាផ្នែកមួយនៃស៊េរី Ocean ដែលស្ថិតនៅក្រោម BYD Dolpin ដែលមានប្រហាក់ប្រហែលគ្នាដែរគឺ 16,700 ទៅ 19,600 ដុល្លារ ៕
អត្ថបទដោយ៖ ព្រឹម ភក្តី