​​​​​​​​​​​​​​​​​​​​​​​ឡាន​ចិន​ឡើង​កូដខ្លាំង​! ​​​​​​​​​ឡាន​​​​​​​​​​អគ្គិសនី​​ ​BYD មួយ​​​​នេះ​​​ ​​​​​​​លក់​​ដាច់​​ខ្លាំងនៅថៃ​ ជាប់​​​លេខ​១ ​​​​ក្នុង​​​ខែមករា
Pheakdey Prem
FEBRUARY 24 2023
យានយន្ត
122 views
2 mins read

ថ្មី​​​ៗ​​​នេះ​​​​​​ នៅ​ប្រជាជន​ថៃ​​ជា​ច្រើននាក់​​​​​កំពុង​​​​​​មាន​​ការជជែក​​វែក​ញែក​​​គ្នា​​​និយាយ​​​ពី​រឿង​​​​ឡាន​​​អគ្គិសនី​​​យ៉ាង​ក្តៅ​គគុក​​​​​ ​​​​​​​​​​​​​​​ដោយ​ឡែក​​​គិត​​​​​​​​​​​ត្រឹម​ខែ​ទី​១ ក្នុងឆ្នាំ២០២៣ ​​​​​​​​​​​​​​​​​​​​​ឡាន​​អគ្គិសនី​ចិន​​​​​ BYD ATTO ​3 បាន​ក្លាយ​ជា​ឡាន​អគ្គិសនី​លក់​ជាង​គេ​បំផុត ជាប់​ចំណាត់​ថា្នក់លេង​១​ ​​​ក្នុង​ចំណោម​ក្រុម​ហ៊ុន​​​​​​​​​មក​ពី​​​​ជុំ​វិញ​​​​​​​​​​​ពិភព​លោក​​​​ ដូចជា​​  NETA, MG, ORA, BYD, Vovlo, MINI, និង​ BMW ជាដើម​។

Yf Xthsh Y Bydrep2

យោង​តាម​​​​ប្រភព​ពី​ CarNewschina.com បាន​ឲ្យដឹងថា​ ប្រទេស​ថៃ​​​​​​បាន​រក​ឃើញ​​​​​​ជើង​ឯ​​ក​​​​​​​​​​​​​ដែល​បាន​លក់​​ឡាន​អគ្គិសនី​ច្រើន​​ជាង​​​​​នៅ​ក្នុង​​ខែ​មករា​​ ២០២៣ ​​​​​​​ហើយ​ជើង​ឯកនោះ​គឺ​ជា​​ BYD ATTO 3 ដែល​ជា​ឡាន​ប្រើ​អគ្គិសនី​សុទ្ធ​​ ​​​​​ជាមួយ​នឹងការ​​លក់​  ១០៤០ គ្រឿង​​ ត្រឹម​តែ១ខែ​ប៉ុណ្ណោះ​​។​ ​​ហើយ​សម្រាប់​​​​​​​​​​​អ្នក​ដែល​ឈរ​នៅ​លេខ​​​ ២ គឺ​ជា​​ឡាន​អគ្គិសនី​ NETA V លក់​បាន​ 555គ្រឿង​ និង​លេខ​ ៣ ជា​  ORA Good Cat  លក់​បាន​ 494គ្រឿង​ ក្រៅ​ពីនេះ​​​​​​គឺមាន​ដូចតារាង​​នៅ​ខាង​ក្រោម​។​

Screenshot 2023 02 24 154806

​​​​​​​​​​​​​​​​​​​​​​​​​​តួយ៉ាង​​ ​កា​ល​ពី​ខែ​​តុលា​ ឆ្នាំ២០២២ កន្លង​ទៅ​​ ​BYD ធ្វើ​​ការ​​​បង្ហាញ​ ATTO 3 ជា​ផ្លូវ​​​​​ការ​ ប៉ុន្តែ​ចម្លែក​​អី​​​​​​​​​​ត្រឹ​ម​តែ​រយ:ពេល​ ៤២ថ្ងៃ ក្រោយ​មក​​​​​​​ BYD ទទួល​បាន​កក់​ឡាន​​​​​​អគ្គិសនី​ ATTO 3 ​​​​​ជាង​ ១០៥០០ ​​គ្រឿង​​ ​​។​ ​​​​​​​​​​យ៉ាងណាមិញ​​​​ BYD ក៏ធ្លាប់​​​ក្លា​យ​ជាជើង​ឯក​​លក់​​​ឡាន​​ដាច់​ជាង​គេ​​​​ នៅ​ប្រទេស​ចិន​​ ​​​​ដោយ​នាំមុខ​ឡានរបស់​ Tesla ថែម​ទៀត​ផង​។​

​​ម្យ៉ាងវិញ​ទៀត​​  BYD ATTO 3 ​នៅ​ថៃ​​​​​មាន​តម្លៃ​ជាង 1.2​លាន​បាត​ ឬ​  35,400ដុល្លារ​ ហើយ​បើ​សម្រាប់​តម្លៃ​លក់​​នៅ​ចិន​ ​គឺ​ 20300ដុល្លារ​​ និងតម្លៃ​នៅខាងប៉ែក​អឺរ៉ុប ឡើង​ដល់​ 40500ដុល្លារ​​៕

​អត្ថបទដោយ​៖ ព្រឹម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia