សាំងឡើងថ្លៃមួយផែនដី តោះមកមើលឡានអគ្គិសនី BYD e2 សាកម្ដងជិះ ៣០០KM តម្លៃអត់ដល់៣ម៉ឺន$ទេ
Pheakdey Prem
MARCH 13 2022
យានយន្ត
1 K views
2 mins read

ជាទូទៅបញ្ហាទាំងអស់សុទ្ធសឹងតែមានដំណោះស្រាយ ជាក់ស្ដែងពិភពលោកកំពុងស្ថិតក្នុងស្ថានភាពអាក្រក់ ដែលតម្លៃប្រេងសាំងឡើងថ្លៃ តែមិនជាបញ្ហានោះទេ ខណ:ពេលនេះដែរខ្ញុំណែនាំលោកអ្នកមកស្គាល់រថយន្ត EV មួយប្រភេទរបស់ក្រុមហ៊ុន BYD ដែលមានទីផ្សារនៅស្រុកខ្មែរស្រាប់ នោះ​គឹ BYD e2 ។

Byd E2 6

រថយន្ត EV របស់  BYD ម៉ូដែល e2 មួយនេះជាប្រភេទរថយន្ត Hatchback (អាចបត់កៅអីក្រោយ យកកន្លែងធំសម្រាប់ដាក់ឥវ៉ាន់បានច្រើន) ៥ កៅអី ។ e2 ត្រូវបានគេបំពាក់មកជាមួយកម្លាំងម៉ូទ័រអគ្គិសនី ៧០ គីឡូវ៉ាត កម្លាំងរមួល ១៨០ ញូតុនម៉ែត្រ អាគុយផ្ទុកអគ្គិសនីទំហំ ៣៥.២ គីឡូវ៉ាត់ម៉ោង អាចបើកបរចម្ងាយ ៣០៥ គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្ដង លើសពីនេះរាល់ការសាកថ្មចាប់ពី ៣០% - ៨០% ប្រើពេលតែ កន្លះម៉ោងតែប៉ុណ្ណោះ ។

Byd E2 1

​យោងតាមការឈែតសួរទៅកាន់ BYD Cambodia ​បានប្រាប់មកថា ក្រុមហ៊ុននឹងផ្ដល់ជូននូវ កញ្ចប់ខ្សែសាកភ្លើងនៅតាមគេហដ្ឋានមកជាមួយស្រាប់ ដើម្បីងាយស្រួលដល់លោកអ្នកមិនចំណាយពេលទៅក្រៅសាកថ្មឡើយ។ ចំពោះការសាកថ្មនៅផ្ទះក្រុមហ៊ុនបានបញ្ជាក់មកទៀតថា​ ក្នុង​ការសាកថ្មពេញម្ដងចំណាយពេលត្រឹមតែ​ ៥ ម៉ោងទេ។

Byd E2 2

ចំណែកផ្នែកខាងក្នុងវិញត្រូវបានរចនាមកជាមួយទំហំអេក្រង់កុងទ័រ ប្រភេទឌីជីថល ដែលបង្ហាញនូវព័ត៌មានជាច្រើនយ៉ាងច្បាស់ និងងាយស្រួលមើល ដែលបង្ហាញពីមុខងារបើកបរ Drive mode ដូចជា Sport Mode, Snow Mode និង Eco Mode គួបផ្សំនឹងអេក្រង់ Touchscreen  ទំហំដល់ 8 អ៊ីញ អាចកម្សាន្តតន្រ្តី និងមានប្រព័ន្ធមើល Map បានយ៉ាងល្អ។

Byd E2 3

ម្យ៉ាងវិញទៀត មានប្រព័ន្ធសុវត្ថិភាពជាច្រើន ដូចជា ហ្រ្វាំង ABS, ហ្វ្រាំង Electronic Brakeforce Distribution, ហ្វ្រាំងដៃអូតូ Auto Hold មុខងារជំនួយពេលឡើងចំណោត Hill-Hold Control, មុខងារទប់លំនឹង Traction Control System ប្រព័ន្ធហ្វ្រាំងជំនួយ Hydraulic Brake Assist System, មុខងារទប់លំនឹង Vehicle Dynamic Control ផងដែរ។

Byd E2 5

ចំណុចកាន់តែពិសេសរបស់ម៉ូដែល e2 នោះគឺ សន្សំសំចៃថវិកាបានខ្ពស់ ១០០គីឡូវម៉ែត្រ ចំណាយតែ ២ដុល្លារនោះទេហើយតម្លៃរបស់ម៉ូដែល BYD e2 នេះ នៅក្នុងស្រុកខ្មែរក្រោម ៣ម៉ឺនដុល្លរនោះទេ ៕

អត្ថបទដោយ៖ ព្រឹម​ ភក្ដី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia