មាន​លក់​នៅ​ខ្មែរ​​ហើយ​! ឡានអគ្គិសនី BYD មួយនេះ​ សាកថ្មម្តងរត់​បាន​ចម្ងាយក្បែរ 500Km ​​​​​​​​​​​​​​​​រាងអ៊េមកប់​​
Pheakdey Prem
JULY 6 2022
យានយន្ត
1.2 K views
2 mins read

កាលពី​ពេលថ្មីៗ​នេះ ​ក្រុមហ៊ុន​​​​លក់​ឡាន​អគ្គិសនី​​ BYD ទើប​បាន​យក​ម៉ូដែល​ថ្មី​ ដែល​កំពុង​​​​​​​​​តែល្បី​ពេញ​ពិភព​លោក​​​  ​​​ ​​ហើយក៏មាន​ដំណឹង​លេចធ្លាយ​មកថា​​ ម៉ូដែល​ថ្មី​នេះបញ្ចូល​​​ថ្ម​តែ​ម្តងអាចបើកបរបានចម្ងាយរ​ហូតដល់​ 480Km ព្រម​​ទាំង​មាន​ចំណុចក្តៅ​​​ៗ​ ​ជាពិសេសគឺផ្នែក​ខាង​ក្នុងមានលក្ខណ: Premium  ​​​ដែល​អាចទូទាត់​​​​​ជាមួយ​តម្លៃខ្ទង់​​​​ម៉ឺន​ដុល្លារ​​ ។​

BYD Atto 3 EV officially launched in Malaysia - 49.92 or 60.48 kWh, up to  480 km range, from RM149,800 - paultan.org

​BYD ATTO 3  ​​​ជារថយន្តអគ្គិសនី​ប្រភេទ SUV ​​​​មាន​ទំហំ​ធំ​ទូលាយ​​រូបរាង​​ស្ទីល​ខាងក្រៅ​ យើងអាចនិយាយ​បាន​ថា​​បែបLuxerry ​​​​​មិន​ចាញ់​ម៉ូដែល​រថយន្តអគ្គិសនី​របស់​ Lexus ដែល​​​​ចេញមកក្រោយ​ៗ នោះទេ ។​​ ​​​​​BYD  ATTO 3 មាន​ប្រវែងបណ្តោយ 4455 mm ​ប្រវែងទទឹង​ 1875mm  និងប្រវែង​ចន្លោះ​ពី​កង់​ខាងមុខ​ទៅ​កង់ខាងក្រោយ​​គឺ​ 2720mm ។​

BYD launches in Australia with Atto 3 electric SUV - TopCarNews

​​​​ត្រឡប់​ចូល​ទៅ​កាន់​​​​​ផ្នែក​ខាងក្នុងវិញ​ម្តង ​​​ដូច​ទៅ​នឹងរូបភាព​​ដែល​លោកអ្នក​បាន​ឃើញ​នេះអ៊ីចឹង ចំណុចការឌីហ្សាញ​ថ្មី​​នេះ​ គួរឲ្យចាប់​អារម្មណ៍​ខ្លាំង​​ណាស់​ ជាពិសេស​​គឺ​​តាប់ឡូ​ត្រូវបាន​រចនា​ជា​ស្បែក​ទុនៗ​​ បែបសាច់ដុំ​​ ។

新車消息|5月起加價BYD Atto 3電動車認購反應熱烈首批9月交付| 星島日報

បន្ថែ​ម​លើសពី​នេះ ចំពោះអេក្រង់​​​​​​​​​​​មើល​កុង​ទ័​រល្បឿន​​​ជាប្រភេទឌីជីថលមាន​ទំហំ​ 5 inch និងអេក្រង់​​​កម្សាន្ត​ជាប្រភេទ​ Touchscreen ទំហំ​ 12 inch អាច​ដាក់ឲ្យ​​ផ្តេកឬបញ្ឈរបាន​មួយ​ចប់​​ ហើយ​អេក្រង់នេះអាចមើល​នូវ​ផែន​ទី​ Google Map និងអាចដំណើរការបានជាមួយ​​នឹង​ Apple car play  និងAndroid Auto ក៏បានផងដែរ​​​​ ​។​

BYD Atto 3 EV Aussie pricing, delivery and details revealed - EV Central

​​​ចំណែក​ឯ​​​ម៉ូទ័រ​របស់​ ​​​BYD ATTO 3  ប្រើជាប្រភេទ ​​Synchronous motor ជាប្រភេទ​ម៉ូទ័រ​​​​​​អាចផលិត​បានកម្លាំង​​​ខ្លាំងរហូត​ដល់​ 150Kw ​និង​បង្កើត​កម្លាំងរមូរ​ 310Nm រត់ដោយប៉ុង១ នៅខាងមុខ ព្រមទាំង​មាន​ទំ​ហំ​ថ្ម​​​ 60.48​​Kwh ប្រភេទ BYD Blade Battery ដែល​​អាចទ្រទ្រង់​នៃការបើកបរ​​តាម​បែបឡួយ​ឆៃបាន 480 Km ដោយគ្រាន់​តែសាកថ្ម​តែមួយ​លើក​ ​ ។

BYD Atto 3: Chinese electric SUV gets new name for Australia - Drive

បើ​និយាយ​ដល់​​ការសាក​ថ្ម​​​​​​​​ BYD ផ្តល់មកជា ២​ជម្រើសមក​ស្រាប់​​​​ ទី​១ នោះជា​មាន​ប្រភេទ​ AC ​​​​បញ្ចូល​ភ្លើងតាមរយ:​​​​អគ្គិសនីរបស់​រដ្ឋដែល​មាន​ថាមពល​ 7Kw  និងទី២ ជាប្រភេទ DC Charger ដែលមាន​​រន្ធ​សាកប្រភេទ​ GB​ ដោយអនុញ្ញាត​​អាចបញ្ចូល​ថ្ម​​ពីស្ថានីយ៍​សាក​ថ្ម​ល្បឿន​​លឿន​ ​ដែល​មាន​ថាមពល​ 80Kw ។​

BYD promises 1,000km range in new EV platform and "Ocean-X" concept

​​បើ​យោងតាម​ការ​​​​ឆ្លើយតប​ពីខាង​ផ្នែក​​​លក់​ប្រចាំ​​​ក្រុមហ៊ុន​ BYD  កញ្ញា  ឈឿង សាម​ឌី​ បាន​ប្រាប់​មក​​កាន់​​ Technology Cambodia  បាន​ឲ្យដឹងថា​​ ចំពោះ​​រថយន្តម៉ូដែល​​ថ្មី ATTO 3 នឹងចូល​មកដល់ស្រុក​ខ្មែរនៅ​​ថ្ងៃទី​ ១៧ ខែកក្កដា ឆ្នាំ ២០២២ ​ ​​​​​​​​និង​មាន​តម្លៃ​​​​​​​​ ៤១៨០០ដុល្លារ​។

អត្ថបទដោយ៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia