រំភើបជំនួស! ឡានអគ្គិសនីនៅថៃថ្ងៃមុន ឥឡូវក្រុមហ៊ុន BYD ដូរថ្មីឲ្យភ្លាម ទំនួលខុសត្រូវខ្ពស់ណាស់
Pheakdey Prem
SEPTEMBER 8 2023
យានយន្ត
1.1 K views
2 mins read

[ក្រៅ​ស្រុក​]  ៖ ​នៅ​ប្រទេស​​​ថៃ​​មាន​ករណី​​​​ឆេះ​​ឡាន​អគ្គិសនី​​ ១​គ្រឿង​ ​BYD Atto 3 កាល​ពី​​​​ថ្ងៃទី​​​​​០៣ ខែ​កញ្ញា ឆ្នាំ២០២៣ ​​​​​​បណ្តាលមក​ពី​ការ​​ឆ្លង​ចរន្ត​​ភ្លើង​​ទៅ​កាន់​អាគុយ​ជំនួយ 12V ​​​​​នៅ​ផ្នែ​ក​ខាងមុខ​​​ខណ:ដែល​ឡាន​កំពុង​តែ​សាកថ្ម​ DC Fast Charged  ​​​ ​នៅ​​​​​​ពី​មុខ​​ផ្សារទំនើប​មួយ​កន្លែង​នៅ​ប្រទេស​ថៃ​​​ ​​​​​​ប៉ុន្តែ​​​​​​​សភាពការ​ត្រូវ​បាន​សង្គ្រោះ​​​​​​ទាល់​ពេល​វេលា​ដោយ​សារ​មាន​ក្រុម​ពន្លត់​អគ្គិសនី​​ភ័យ​​បាន​ចុះ​ទៅ​ដល់​​ភ្លាម​ៗ។

Hjwo Fm Apdey1 Qs7n1 Gf M

​​​​​យ៉ាង​ណាមិញ​​​​​ បញ្ហា​ទាំងនេះ​ត្រូវ​បាន​ក្រុម​ហ៊ុន​​ចែក​ចែង​​​ប្រចាំ​ថៃ​​ ​BYD Rever  Thailand បាន​​ធ្វើ​ការ​ចុះ​ស៊ើប​សង្កេន​​ភ្លាម​ៗ​លើ​ករណី​នេះ​​​ ។​​ បញ្ជាក់​​ម្ចាស់​​ឡាន​​​អគ្គិសនី​ BYD Atto 3 ​​​​ទើប​តែ​​ប្រើ​​​​​​​​រថយន្ត​នេះ​អស់​​រយ:ពេល ៦​ខែ​ទេ​ ដូច្នេះ​​​បញ្ហា​​​នេះ​ត្រូវ​​បាន​ស្ថិត​ក្នុង​ការ​ធានា​​​​របស់​ក្រុម​ហ៊ុន​​​ BYD ។

Byd

​​​​​​​​​​​​​តួរ​យ៉ាង​ថ្មី​ៗ​នេះ​​ ក្រុម​ហ៊ុ​ន​​ BYD ​​បាន​​​​ធ្វើ​ការ​​ប្តូររថយន្ត​​​​​ថ្មីម៉ូដែល​ដដែល​ BYD Atto 3 ​​ជូន​អតិថិជន​​​​​ដែល​ម្ចាស់​​​ឡាន​ផ្ទាល់​​តែម្តង​​​ កាល​ពី​ថ្ងៃទី​​​០៧ ខែ​កញ្ញា ឆ្នាំ២០២៣​ ​នេះបើយោង​តាម​​​​ប្រភព​ពីផេក​​​ហ្វេសប៊ុក​​ Autolifethailand

Byd Makes Its Premiere in India and Thailand With the Atto 3 8

​​គួរ​ជំរាប​ផងដែរ​​ថា​ ​​ម៉ូដែល​ឡាន​អគ្គិសនី​ BYD Atto 3 សាក​ថ្ម​មួយ​ពេញ​រត់​បាន​ចម្ងាយ​ សម្រាប់​ Standard Rang 410Km និង​ Extended Rang 480KM និងមានតម្លៃ​​នៅ​ប្រទេស​ថៃ ​1,099,900 - 1,199,900 បាត ឬ 30908ដុល្លារ​ - 33718ដុល្លារ​  ព្រម​​ទាំងមាន​ការ​ធានលើ​​​​​​​​គុណ​ភាព និង​ថ្ម​របស់​រថយន្ត​រហូត​ដល់​ ៨ឆ្នាំ និង​ ១៦០០០០គ.ម ៕

Byd Atto 3 in Cambodia

អត្ថបទដោយ​៖ ព្រឹម​ ភក្តី​

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia