អស្ចារ្យណាស់! វេបសាយកូនខ្មែរ ១នេះមានសមត្ថភាពបំប្លែងសំឡេងកិច្ចប្រជុំរាប់ម៉ោង ឱ្យទៅជាអត្ថបទផ្លូវការយ៉ាងងាយ
Khunna - ឃុនណា
APRIL 30 2026
ឌីជីថល
26 views
2 mins read

ក្នុងយុគសម័យដែលបញ្ញាសិប្បនិម្មិត (AI) កំពុងផ្លាស់ប្តូររបៀបធ្វើការងារ ស្ថាបនិកវ័យក្មេងកម្ពុជាពីររូបបានបង្កើតនូវដំណោះស្រាយដ៏វៃឆ្លាតមួយឈ្មោះថា Brachum (ប្រជុំ) ដែលមានស្ថាបនិក ២ រូបនៅពីក្រោយវេបសាយមួយនេះ គឺ លោក ខូវ ទី វិកទ័រ និងលោក ប៉ែន ពេជ្រពន្លឺ ។ នេះគឺជាជំនួយការ AI ដែលត្រូវបានរចនាឡើងយ៉ាងពិសេស ដើម្បីសម្រាលបន្ទុកការងាររដ្ឋបាល និងការសរសេររបាយការណ៍ប្រជុំ ដោយបំប្លែងដំណើរការដែលធ្លាប់តែចំណាយពេលរាប់ម៉ោង មកនៅត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ។

Screenshot 2026 04 30 140844

+ មុខងារសំខាន់ៗរបស់ Brachum មានដូចជា៖

  • អាចប្រើបានទាំងឥតគិតថ្លៃ និងមុខងារគិតថ្លៃ
  • បំប្លែងសំឡេង (Transcription): សរសេរតាមសំឡេងប្រជុំដោយស្វ័យប្រវត្តិ
  • សង្ខេបខ្លឹមសារ (Summarization): ទាញយកតែចំណុចសំខាន់ៗ និងសកម្មភាពដែលត្រូវអនុវត្ត។

+ របៀបចូលប្រើប្រាស់

  • ចុះឈ្មោះតាមរយៈគេហទំព័រដោយប្រើគណនី Google ឬអ៊ីមែល
  • ចុចថតសំឡេងផ្ទាល់ ឬបង្ហោះហ្វាយសំឡេងដែលមានស្រាប់ចូលក្នុងប្រព័ន្ធ
  • រង់ចាំឱ្យ AI រៀបចំអត្ថបទ និងសង្ខេបខ្លឹមសារឱ្យ
  • ផ្ទៀងផ្ទាត់អត្ថបទ រួចទាញយករបាយការណ៍ជាការស្រេច។

Tc Thumbnail (77)

Tc Thumbnail (78)

Tc Thumbnail (79)

+ មុខងារពិសេសរបស់ Brachum

គម្រោង (Subscription) ពី Brachum នឹងផ្តល់នូវអត្ថប្រយោជន៍សំខាន់ៗដែលជួយឱ្យការងារប្រជុំរបស់អ្នកកាន់តែមានប្រសិទ្ធភាពខ្ពស់ លើសពីគម្រោងឥតគិតថ្លៃ៖

  • អ្នកអាចបង្ហោះហ្វាយសំឡេងដែលមានទំហំធំ និងមានរយៈពេលវែងជាងមុន (លើសពីការកំណត់នៃគម្រោង Free)
  • អ្នកអាចប្រើប្រាស់មុខងារ AI សម្រាប់សង្ខេបអត្ថបទ ឬទាញយកចំណុចសំខាន់ៗបានច្រើនដង និងរហ័សជាងមុន
  • ការបំប្លែងសំឡេងទៅជាអត្ថបទ (Transcription) ដែលមានភាពសុក្រឹតខ្ពស់ ទាំងភាសាខ្មែរ និងអង់គ្លេស
  • អ្នកអាចទាញយកអត្ថបទចេញជាហ្វាយផ្សេងៗ (ដូចជា .docx ឬ .pdf) ដើម្បីងាយស្រួលដាក់ជូនថ្នាក់ដឹកនាំ
  • កិច្ចប្រជុំសំខាន់ៗរបស់អ្នកនឹងត្រូវបានរក្សាទុកក្នុងប្រព័ន្ធ Cloud ប្រកបដោយសុវត្ថិភាព និងអាចចូលមើលវិញបានគ្រប់ពេលវេលា។

Tc Thumbnail (80)

Tc Thumbnail (81)

ការទិញមុខងារពី Brachum គឺជាការវិនិយោគលើពេលវេលា។ វាស័ក្តិសមបំផុតសម្រាប់ស្ថាប័ន ក្រុមហ៊ុន ឬបុគ្គលដែលមមាញឹកនឹងការប្រជុំច្រើន ហើយចង់បានរបាយការណ៍ដែលមានគុណភាព និងរហ័សបំផុត។ សម្រាប់ព័ត៌មានបន្ថែមឬការទិញគម្រោងណាមួយរបស់ Brachum សូមធ្វើការតាមដានលើគេហកទំព័រផ្លូវការរបស់ Brachum និងទំនាក់ទំនងតាមរយៈ info@brachum.com ឬទិញក្នុងវេបសាយផ្ទាល់ brachum.com។ 

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia