ការជ្រើសរើសសិស្សចូលរៀនវគ្គបណ្តុះបណ្តាល ផ្នែកផលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ដោយទទួលបានការឧបត្ថម្ភពីទីភ្នាក់ងារបារាំងសម្រាប់អភិរឌ្ឍន៍ (AFD) មូលនិធិហេនរីលូស៍ (The Henry Luce Foundation) និងមូលនិធិរៃ (Rei Foundation Limited) មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផា ណា(ARPAA) អនុវត្តគម្រោងមួយដែលមានឈ្មោះថា «លើកកម្ពស់ការថែរក្សាការចងចាំផ្នែកសោតទស្សន៍និងការ ផ្តល់ភាពអង់អាចដល់យុវជន» (Enhancing the Preservation of Audiovisual Memory and Youth Empowerment) សម្រាប់រយៈពេល៣(បី)ឆ្នាំ ចាប់ពីខែវិច្ឆិកា ឆ្នាំ២០២៥ រហូតដល់ ខែតុលា ឆ្នាំ២០២៨។
គម្រោងនេះ នឹងផ្តល់អាហារូបករណ៍ជូនយុវជនចំនួន១២ (ដប់ពីរ)នាក់ក្នុងមួយឆ្នាំ ដើម្បីចូលរួមវគ្គបណ្តុះបណ្តាលផ្នែក ធលិតភាពយន្តឯកសារនិងពហុប្រព័ន្ធផ្សព្វផ្សាយ។

លក្ខខណ្ឌនៃការជ្រើសរើស៖
- ជាប្រជាជនកម្ពុជា រួមមានជនជាតិខ្មែរ ជនជាតិភាគតិច និងជនជាតិដើមភាគតិច ដែលកំពុងរស់នៅប្រទេសកម្ពុជា
- ជាអ្នកដែលមានអាយុចាប់ពី១៨ ដល់៣០ឆ្នាំ
- ជាអ្នកដែលមិនមានពិរុទ្ធភាព
- ជាអ្នកដែលស្រឡាញ់និងចង់ចងក្រងឯកសារស្តីពីប្រទេសកម្ពុជា
- ជាអ្នកដែលមានពេលវេលាគ្រប់គ្រាន់ក្នុងការចូលរួមគ្រប់វគ្គបណ្តុះបណ្តាលទាំងអស់ (ស្ត្រីនិងជនមានពិការភាព ត្រូវបានលើកទឹកចិត្ត)។
អត្ថប្រយោជន៍ដែលសិក្ខាកាមនឹងទទួលបាន៖
- ការសិក្សានិងការប្រើប្រាស់សម្ភារៈថត ដោយឥតបង់ថ្លៃ
- ការធានារ៉ាប់រងផ្នែកសុខភាព ក្នុងកំលុងពេលសិក្សា
- ផ្តល់កន្លែងស្នាក់នៅ សម្រាប់សិក្ខាកាមដែលមកពីតាមបណ្តាខេត្តនានា
- វិញ្ញាបនបត្របញ្ជាក់ការសិក្សា
- ឱកាសបង្ហាញស្នាដៃរបស់ខ្លួននៅក្នុងមហោស្រពភាពយន្តនៅក្នុងនិងក្រៅប្រទេស។

សូមបំពេញទម្រង់ពាក្យស្នើសុំចូលរៀន តាមរយៈតំណភ្ជាប់នេះ: https://forms.gle/USfTyjaG6xNoFDD59 ឬមកទទួលពាក្យដោយផ្ទាល់នៅមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ឬស្គែនQR ក្នុងខិត្តបណ្ណខាងក្រោម
- កាលបរិច្ឆេទឈប់ទទួលពាក្យសុំចូលរៀន : យូរបំផុតត្រឹម ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៦
- កាលបរិច្ឆេទនៃការបណ្តុះបណ្តាល : ចាប់ពីថ្លៃ ទី៩ ខែមីនា ឆ្នាំ២០២៦ ដល់ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៧
- ថ្ងៃនិងម៉ោងសិក្សា : ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ (សិក្សា៨ម៉ោង ក្នុងមួយថ្ងៃ)
- ទីតាំងសម្រាប់ការបណ្តុះបណ្តាល: មជ្ឈមណ្ឌលបុប្ផាណា (រាជធានីភ្នំពេញ)
សម្រាប់ព័ត៌មានបន្ថែម សូមហៅទូរសព្ទទៅលេខ ០១០ ៧៧៥ ១៥១ ឬ ០១៧ ៦៧២ ៩២៦ (មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា- BOPHANA រក្សាសិទ្ធិក្នុងការកែប្រែកម្មវិធី ក្នុងករណីចាំបាច់)។
