ភ្ជុំបិណ្ឌទៅស្រុក! មកស្គាល់ App កក់សំបុត្រឡានជិះទៅស្រុកកំណើត មិនបាច់តម្រង់ជួរឈរទិញនាំហត់
ផែន ផាន់ណា
SEPTEMBER 12 2022
យានយន្ត
767 views
2 mins read

កៀករដូវភ្ជុំបិណ្ឌនេះ មនុស្សម្នាជាច្រើននាក់ បាននឹងកំពុងត្រៀមខ្លួនរួចជាស្រេច ក្នុងការធ្វើដំណើរទៅលេងស្រុកកំណើតរបស់ខ្លួន។ មានបងប្អូនមួយចំនួន បានប្រើប្រាស់យានជំនិះដោយខ្លួនឯង និងខ្លះទៀតត្រូវជិះរថយន្តឈ្នួលផ្សេងៗ ព្រោះផ្ទះនៅតាមខេត្តឆ្ងាយៗជាដើម។

ថ្ងៃនេះ Technology Cambodia នឹងណែនាំ App របស់ក្រុមហ៊ុនដឹកជញ្ជូនចំនួន៣ សម្រាប់អ្នកចង់ធ្វើដំណើរទៅលេងស្រុកកំណើត នៅតាមបណ្ដាខេត្តជិតឆ្ងាយ អាចធ្វើការកក់សំបុត្រឡានតាមទូរស័ព្ទបាន ដោយពុំចាំបាច់ទៅតម្រង់ជួររង់ចាំទិញ នាំតែចុកជើងឡើយ។ App ទាំង៣នេះរួមមាន៖

១. VET Express : នេះគឺជា App របស់ក្រុមហ៊ុនបញ្ញើ និងដឹកជញ្ជូន វីរៈប៊ុនថាំ ដែលធ្វើឡើងសម្រាប់អតិថិជន ធ្វើការកក់សំបុត្ររថយន្ត ធ្វើដំណើរទៅកាន់ខេត្តចំនួន២៤ខេត្តក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា។ មិនត្រឹមតែក្នុងប្រទេសកម្ពុជាទេ លោកអ្នកក៏អាចកក់សំបុត្រទៅលេងនៅប្រទេសក្បែរខាងកម្ពុជា ដូចជានៅថៃ វៀតណាមបានទៀតផង។ សម្រាប់អ្នកចង់កក់សំបុត្រឡានរបស់វីរៈប៊ុនថាំ អាចចូលទៅទាញយក App បានទាំងនៅលើ App Store និង Play Store។

Vireak Buntham Express | Home Page

២. BookMeBus : App របស់កូនខ្មែរមួយនេះ ក៏កំពុងទទួលបានការប្រើប្រាស់យ៉ាងពេញនិយម ពីសំណាក់អ្នកចូលចិត្តធ្វើដំណើរកំសាន្ត។ ក្រៅពីកក់សំបុត្រធ្វើដំណើរកំសាន្ត ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ លោកអ្នកក៏អាចកក់សំបុត្រឡាន ធ្វើដំណើរទៅលេងស្រុកកំណើតតាមរយៈ App BookMeBus បានដូចគ្នា ដោយក្នុងនោះលោកអ្នកអាចធ្វើដំណើរបានស្ទើរតែគ្រប់ខេត្តក្រុង ក្នុងប្រទេសកម្ពុជាយើង។ ចង់បាន App អាចចូលទៅទាញយកបាន នៅលើ App Store និង Play Store។

May be an image of car

៣. Larryta Express : App មួយនេះលោកអ្នកអាចទាញយកបាន សម្រាប់ការកក់សំបុត្រធ្វើដំណើរទៅខេត្តព្រះសីហនុ និងខេត្តសៀមរាបប៉ុណ្ណោះ ប៉ុន្តែមិនមានបណ្ដាខេត្តផ្សេងៗឡើយ។ ដូច្នេះសម្រាប់អ្នកដែលត្រូវធ្វើដំណើរ ភ្នំពេញ-សៀមរាប និង ភ្នំពេញ-ព្រះសីហនុ អាចចូលទៅកក់សំបុត្របាន នៅក្នុង App Larryta Express។ ទាញយកបាននៅលើ App Store និង Play Store។

May be an image of 4 people

សូមបញ្ជាក់ថា ក្រៅពី App ៣ខាងលើនេះ ក៏នៅមាន app ជាច្រើនទៀត ដែលយើងអាចកក់សំបុត្របានបែបនេះបាន៕

អត្ថបទដោយ៖ ផែន ផាន់ណា

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia