តោះសាកថ្មជីវិត! យន្តហោះអគ្គិសនីដំបូងគេលើលោក បើកឲ្យកក់សំបុត្រហើយ តម្លៃសំបុត្រធូរថ្លៃទេ
Pheakdey Prem
JUNE 5 2023
យានយន្ត
302 views
1 min read

​​​​SAS ​​​​​ជា​​ក្រុម​ហ៊ុន​​​​អាកាស​ចរណ៍​​​​​​ដែ​ល​បាន​បង្កើត​ឡើង​តាំងពី​ឆ្នាំ១៩៤៦ មក​ម្លេះ​​ ​​ដោយ​ឡែក​​ថ្មី​ៗ​នេះ​ ​​​​​​SAS បាន​ជូន​​​​ដំណឹង​​ជាសាធារណ​​​​​​ថា​ ​​យន្ត​​ហោះ​​ដើរ​ដោយ​ថាមពល​អគ្គិសនី​​​របស់​ខ្លួន​ បាន​​បើក​ឲ្យកក់​សំបុត្រ​​​​​​ ចាប់​ពី​ថ្ងៃ​ទី​២ ខែមិថុនា​ ឆ្នាំ២០២៣​ តទៅ​​​​​ ​នេះ​បើ​យោង​តាម​​ការ​ចេញ​ផ្សាយ​ពី​ electrek.co ។

SAS-first-electric-flight

​​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា​ ​​​​​​​SAS នឹង​​នាំ​យក​យន្ត​​ហោះ​​​​ឈ្មោះ​ថា​ ES-30 ​ដំណើរ​ការ​ដោយ​​ថាមពល​អគ្គិសនីរបស់​ Heart Aerospace របស់​ប្រទេស​ស៊ុយ​អែត​ ​​​យក​មក​​បម្រើ​​លើ​​​ឧស្សាហគម្ម​អាកាស​ចរណ៍ នឹងដាក់​ឲ្យ​ដំណើរ​ការ​​​​នៅ​ឆ្នាំ២០២៨ ខាងមុខ​ ហើយ​ចំពោះ​​​​យន្ត​ហោះ​នេះ​​ ​អាចដាក់​មនុស្ស​​​បាន​ ៣០​​នាក់​ រួម​​ទាំង​​​​​​​អ្នក​​បើក​យន្ត​​ហោះ​ផងដែរ​។​

Heart-electric-plane-battery

​​​​​​​​​​ជា​មួយ​គ្នា​នេះ​ផងដែរ​​ ​យន្ត​ហោះ​អគ្គិសនី​ ES-30 ​​ត្រូវ​បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​ចំនួន​ ៤​គ្រឿង​ ​​​​​​​​​និង​​​​​​ការ​ហោះ​​​បាន​ចម្ងាយ​​​​​​​ 200Km ​​​ដោយ​គេមិន​បញ្ជាក់​ពី​​​​​ទំហំ​ថ្ម​ដែល​បាន​ភ្ជាប់​​មក​ជាមួយ​យន្ត​​ហោះ​ឡើយ។

​​ម្យ៉ាងវិញទៀត​ គេ​បាន​អះអាង​ថា ​​ការ​ហោះ​​បាន​ចម្ងាយ​​​​​ប៉ុណ្ណេះ​ ​​​សម​ស្រប​ជាមួយ​នឹងការ​ហោះ​​ក្នុង​តំបន់​​​ទៅ​មក​ ជាមួយ​នឹងការ​សាក​ថ្ម​ល្បឿន​លឿន​ 30នាទី​ ​ព្រម​​​ទាំង​​​ជួយ​​​​សម្រួល​​ដល់​ការ​​​ធ្វើ​ដំណើរ​​ឲ្យ​កាន់​លឿន​ជាងមុន​​​ ​​នឹងមាន​សុវត្ថិភាព​ខ្ពស់​។

SAS-first-electric-flight

​គួរ​ជំំរាប​ផងដែរ​​ ​​សម្រាប់​សំបុត្រ​​​​​​​​យន្ត​ហោះ​​អគ្គិសនី​នេះ​ ត្រូវ​បាន​ SAS ប្រ​កាស​​លក់​​តែ​ ៣០សន្លឹក​តែប៉ុណ្ណោះ​សម្រាប់​បើក​ថ្ងៃដំបូង​ ដោយ​​សំបុត្រ​ ១សន្លឹក​តម្លៃ​​​ ១៧៩ដុល្លារ​​តែប៉ុណ្ណោះ​  ហើយ​​សម្រាប់​​​​អ្នក​ដែល​បាន​​​កក់​សំបុត្រ​​បាន​ហើយ​​ត្រូវ​រង​ចាំ​​​ដល់​​ថ្ងៃ​​​ដែល​គេដាក់​ដំណើរ​ការ​​ជាផ្លូវ​ការ​ នៅ​ឆ្នាំ២០២៨ ​​​៕ នេះជា​តំណភ្ជាប់​សម្រាប់​កក់​សំបុត្រ៖ https://www.flysas.com/

​អត្ថបទ៖ ព្រឹ​ម​ ភក្តី

បន្តអានអត្ថបទបន្ទាប់
ស្វែងយល់អំពីពួកយើង
ទំនាក់ទំនង​មក​ពួក​យើង
© 2024 Baksey Media. All Rights Reserved.
Developed by: Technology Cambodia